មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

02/09/2024 - 09:14

សមិទ្ធ​ផល​ថ្មី​ផ្ដើម​ពី​ស្លឹក​ម្នាស់​បង្កើត​បាន​ជា​សារ​ធាតុ Cellulose

ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ រួម​ជា​មួយ​នឹង​សាស្រ្ដា​ចារ្យ​រង បណ្ឌិត វ៉ាន់​ផាម​ដាង​ធ្វី មហា​វិទ្យា​ល័យ​ពហុ​បច្ចេក​ទេស - សា​កល​វិទ្យា​ល័យ​កឹង​ធើ ឱ្យ​ដឹង ពួក​គាត់​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ដ៏​សម្បូរ​បែប​នៃ​ស្លឹក​ម្នាស់ ដើម្បី​បញ្ចូល​ក្នុង​សារ​ធាតុ Polymer បង្កើត​ជា​សម្ភារៈ​បឺត​ជាតិ​ទឹក​បាន​រហ័ស។ ភាព​ជោគ​ជ័យ​នៃ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​នេះ បង្ហាញ​ពី​លទ្ធ​ភាព​នៃ​ការ​អនុវត្ត​ក្នុង​ការ​ផលិត​ខោ​ទឹក​នោម​សម្រាប់​កុ​មារ មនុស្ស​ចាស់ រំពឹង​ថា នឹង​ជួយ​បម្រើ​ក្នុង​ការ​ផលិត​កម្ម​ឧស្សា​ហកម្ម។

  រូប​ថត​ជា​ឧទា​ហរណ៍។

សម្រាប់​គំនិត​ផ្ដួច​ផ្ដើម​ដំ​បូង គឺ​មាន​ការ​ហ្មត់​ចត់ ក្នុង​ការ​សិក្សា​ជា​ទូ​ទៅ​លើ​ឯក​សារ​ដែល​បាន​ប្រ​កាស សាស្រ្ដា​ចារ្យ​រង បណ្ឌិត វ៉ាន់​ផាម​ដាង​ធ្វី ឱ្យ​ដឹង ពិភព​លោក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​ជា​ច្រើន​ដើម្បី​បង្កើត​ភាគ​ល្អិត​ដែល​អាច​ផ្ទុក​ទឹក ហើយ​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ក៏​មិន​មែន​ក្រុម​មនុស្ស​ដំ​បូង​នោះ​ដែរ។ ទោះ​បី​យ៉ាង​ណា​ក៏​ដោយ គម្រោង​សិក្សា​ស្រាវ​ជ្រាវ មុន​នោះ មិន​បាន​ជ្រើស​រើស​សារ​ធាតុ Cellulose ប៉ុន្តែ​តាម​លំ​នាំ​ប្រើ​ប្រាស់​និស្សន្ទ​វត្ថុ​របស់​សារ​ធាតុ Cellulose ដែល​ត្រូវ​បាន​ធ្វើ​ពាណិជ្ជ​កម្ម។ ការ​ប្រៀប​ធៀប​នៃ​ការ​ប្រើ​ប្រាស់​និស្សន្ទ​វត្ថុ​របស់​សារ​ធាតុ Cellulose ដែល​ជួយ​ដល់​ដំណើរ​ការ​នៃ​ការ​ផលិត​សារ​ធាតុ Polymer បឺត​ជាតិ​ទឹក​បាន​លឿន បង្ហាញ​ថា វា​មាន​ភាព​ងាយ​ស្រួល​ជាង ប៉ុន្តែ​ប្រ​សិទ្ធ​ភាព​អំ​ពី​កម្រិត​នៃ​ការ​ប៊ឺត​ទឹក​ក៏​ដូច​ជា​ភាព​ធន់​នៃ​រចនា​សម្ព័ន្ធ​ទាប។ ម្យ៉ាង​ទៀត គ្មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ណា​មួយ​បាន​ប្រ​កាស​ដែល​ប្រើ​ប្រាស់​ប្រ​ភព​វត្ថុ​ធាតុ​ដើម​អំ​ពី​ស្លឹក​ម្នាស់​ក្នុង​ការ​ផលិត​សម្ភារៈ ប៊ឺត​ជាតិ​ទឹក​បាន​លឿន​នោះ​ទេ។

ខណៈ​ដែល​ស្លឹក​ម្នាស់​មាន​សារ​ធាតុ Cellulose ខ្ពស់ ម្ល៉ោះ​ហើយ​ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​កំណត់​ទិស​ដៅ​ប្រើ​ប្រាស់ Cellulose របស់​ស្លឹក​ម្នាស់។ សកម្ម​ភាព​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ទិស​ដៅ​នេះ ថែម​ទាំង​មាន​អត្ថ​ន័យ​ធំ​សម្រាប់​កសិករ​ដាំ​ម្នាស់​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ពោល​គឺ​ស្វែង​រក​ដំ​ណោះ​ស្រាយ​ក្នុង​ការ​វិនិច្ឆ័យ​ស្លឹក​ម្នាស់។ ប្រ​សិន​បើ​ប្រៀប​ធៀប​ផលិត​ផល Cellulose ធ្វើ​អា​ជីវ​កម្ម​គឺ​មាន​តម្លៃ​ខ្ពស់​ជាង។ អា​ស្រ័យ​ហេតុ​នោះ ការ​ជ្រើស​យក​Cellulose ពី​ស្លឹក​ម្នាស់។ ទន្ទឹម​នឹង​នោះ បង្កើត​ដំ​ណើរ​ការ​ពី​ស្លឹក​ម្នាស់​ដើម្បី​ច្នៃ​បាន​ជា​សារ​ធាតុ Cellulose។ បន្ទាប់​មក​ដាក់​ចូល​ក្នុង​ប្រ​ព័ន្ធ​ដើម្បី​សំ​យោគ​សារ​ធាតុ Polymer ប៊ឺត​ជាតិ​ទឹក​បាន​លឿន រួម​ចំណែក​នាំ​មក​នូវ​ដំ​ណោះ​ស្រាយ​ទាញ​យក​អនុផល​ស្លឹក​ម្នាស់ ដើម្បី​បង្កើត​ផលិត​ផល បច្ចេក​វិទ្យា​ខ្ពស់។ ចំ​ណុច​លេច​ធ្លោ​របស់​ផលិត​ផល គឺ​សម្ភារៈ​តែង​រក្សា​រចនា​សម្ព័ន្ធ​របស់​វា​រហូត​ដល់ ២១ ថ្ងៃនៅ​ក្នុង​ទឹក​និង​កម្រិត​ការ​ប៊ឺត​ជាតិ​ទឹក​រហូត​ដល់ ១.៩០០ ដង បើ​ប្រៀប​ធៀប​នឹង​ទម្ងន់​របស់​វា។

គម្រោង​សិក្សា​ស្រាវ​ជ្រាវ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ ២០១៨ ។ ក្នុង​ដំ​ណើរ​ការ​សិក្សា​ស្រាវ​ជ្រាវ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ ផលិត​ផល​បង្កើត​បាន​មិន​ទាន់​រលួយ ១០០% នោះ​ទេ។ ព្រោះ​ហេតុ​នោះ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​កំ​ពុង​បន្ត​អភិវឌ្ឍ​ផលិត​ផល​មាន​លទ្ធភាព​រលួយ​បាន​ល្អ។

បន្ទាប់​ពី​ទទួល​បាន​លទ្ធ​ផល ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​នាយ​កដ្ឋាន កម្ម​សិទ្ធិ​បញ្ញា (ក្រ​សួង​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា) និង​កំ​ពុង​រង់​ចាំ​លទ្ធ​ផល​នៃ​ការ​វាយ​តម្លៃ។ គម្រោង​សិក្សា​ស្រាវ​ជ្រាវ​បាន​ប្រើ​ប្រាស់​សារ​ធាតុ Cellulose អំ​ពី​ស្លឹក​ម្នាស់​ដើម្បី​សំ​យោគ​សម្ភារៈ​ប៊ឺត​ជាតិ​ទឹក​បាន​រហ័ស បង្ហាញ​ពី​លទ្ធ​ភាព​នៃ​ការ​អនុវត្ត​ក្នុង​ជីវ​ភាព​និង​យក​វា​បម្រើ​ការ​ឡើង​វិញ​ក្នុង​ការ​ផលិត​កសិ​កម្ម។ ក្នុង​កសិកម្ម​ផលិត​ផល​ដែល​មាន​លក្ខណ​សម្បត្តិ​ប៊ឺត​ទឹក​បាន​ល្អ អាច​នាំ​យក​ផលិត​ផល​ចូល​ក្នុង​ផើង​បន្លែ ផើង​ផ្កា​លម្អ។ ទោះ​បី​ស្រោច​បរិ​មាណ​ទឹក​លើស​ក៏​ដោយ កម្រិត​នៃ​ការ​ប៊ឺត​ជាតិ​ទឹក​នឹង​រក្សា​ទុក​វា ហើយ “បញ្ចេញ” ជា​សន្សឹម​ៗ​សម្រាប់​រុក្ខ​ជាតិ​ប្រើ​ប្រាស់។

ដោយ​សារ​នេះ​គឺ​ជា​ដំ​ណោះ​ស្រាយ​ថ្មី​មួយ​ក្នុង​ការ​អនុវត្ត​សារ​ធាតុ Cellulose ពី​ស្លឹក​ម្នាស់​ទៅ​ជា​សម្ភារៈ​ដែល​ប៊ឺត​ជាតិ​ទឹក​បាន​លឿន ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​ឈ្នះ​លើ​សាក​ល្បង​ជា​ច្រើន​ពី​បច្ចេក​ទេស។ ផលិត​ផល​នេះ​បាន​បង្កើត​ឡើង ក្រោយ​រយៈ​ពេល ៣ ឆ្នាំ​កសាង​និង​កែ​លម្អ។ បច្ចុប្បន្ន ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក៏​បាន​សាក​ល្បង លទ្ធ​ភាព​នៃ​ការ​អនុវត្ត​ក្នុង​ការ​ប៊ឺត​ទឹក​ប្រៃ ដើម្បី​ពង្រីក​លទ្ធ​ភាព​អនុវត្ត​ក្នុង​តំបន់​ជ្រាប​ជាតិ​ប្រៃ៕

         កា​សែត​កឹង​ធើ - ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ