មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/08/2024 - 08:51

វិធាន​ការ​បង្ការ​ទប់​ស្កាត់​ការ​ស្រុត​បាក់​ដី​ ដើម្បី​ធានា​សុវត្ថិ​ភាព​ដល់​ប្រ​ជា​ជន​

ចំ​ពោះ​ស្ថាន​ភាព​ស្រុត​បាក់​ដី​កាន់​តែ​ធ្ងន់​ធ្ងរ​ ខេត្ត​បាក​លីវ​ បាន​ដាក់​ចេញ​វិធាន​ការ​ដើម្បី​បង្ការ​ ទប់​ស្កាត់​ស្រុត​បាក់​ដី​ ច្រាំង​ទន្លេ​ សមុទ្រ​ និង​វិនិ​យោគ​កសាង​សំ​ណង់​ផ្សេង​ៗ​បង្ការ​ទប់​ស្កាត់​ការ​បាក់​ស្រុត​ ធានា​សុ​វត្ថិ​ភាព​ អា​យុ​ជីវិត ទ្រព្យ​សម្បត្តិ​និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន។​

ចលនា​ប្រ​ភព​កម្លាំង​នៅ​នឹង​កន្លែង​ ដើម្បី​ជម្នះ​ការ​បាក់​ស្រុត​ច្រាំង​សមុទ្រ​ចំ​ណុច​ខាង​កើត​លើ​ភូមិ​សាស្ត្រ​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ។​

តាម​ប្រ​សាសន៍​លោក​ ឡាយ​ថាញ​អឹង នាយ​ការិ​យា​ល័យ​នៃ​គណៈ​បញ្ជា​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​និង​ជួយ​សង្គ្រោះ​ខេត្ត​បាក​លីវ​ ចាប់​ពី​ដើម​ឆ្នាំ​២០២៤ មក​ទល់​ពេល​នេះ​ អា​ស្រ័យ​ដោយ​រង​ផល​ប៉ះ​ពាល់​នៃ​ការ​ប្រែប្រួល​អា​កាស​ធាតុ​ ស្ថាន​ភាព​បាក់​ស្រុត​លើ​ភូមិ​សាស្រ្ត​ខេត្ត​ កើត​មាន​កាន់​តែ​ខ្លាំង​ឡើង​និង​បង្ក​ខូច​ខាត​មក​លើ​មនុស្ស​ លំ​នៅ​ឋាន​ ទ្រព្យ​សម្បត្តិ​ សំ​ណង់​ជា​ច្រើន៘ កើត​មាន​ច្រើន​បំ​ផុត​នៅ​ទី​រួម​ខេត្ត​យ៉ា​រ៉ាយ​ ស្រុក​ហុង​យ៉ឹង ស្រុក​ដុង​ហាយ​និង​ក្រុង​បាក​លីវ។​ មក​ទល់​ពេល​នេះ​ ទូទាំង​ខេត្ត​មាន​តំ​បន់​បាក់​ស្រុត​ច្រាំង​ទន្លេ​ ៧៧ កន្លែង​ និង​តំ​បន់​បាក់​ស្រុត​ច្រាំង​សមុទ្រ​ ៦ កន្លែង​ គប្បី​មាន​វិធាន​ការ​ជម្នះ​ចំ​ពោះ​មុខ​ក៏​ដូច​ជា​យូរ​អង្វែង។​ ថ្មី​ៗ​នេះ​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្តី​សម្រេច​ប្រ​កាស​ហេតុ​ការណ៍​បន្ទាន់​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ ពី​ចំ​ណុច​ខាង​កើត​ចាប់​ពី​ចំ​ណុច​គីឡូ​ម៉ែត្រ 0+0៤៦ រហូត​ដល់​ស្ពាន​ចៀង​ទុប​១ (ជាប់​ព្រំ​ប្រ​ទល់​នឹង​ខេត្ត​សុក​ត្រាំង​)  ស្ថិត​នៅ​ភូមិ​សាស្ត្រ​ឃុំ​វិញ​ត្រាច់​ដុង​ ក្រុង​បាក​លីវ​ សរុប​ប្រ​វែង​តំ​បន់​បាក់​ស្រុត​និង​មាន​ហា​និភ័យ​បាក់​ស្រុត​គឺ ៤៧៤ ម៉ែត្រ។​

ឆ្លង​តាម​រយៈ​នោះ​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ​ ផាម​វ៉ាន់​ទេវ ចង្អុល​ការ​ដល់​ប្រ​ចាំ​ការ​នៃ​គណៈ​បញ្ជា​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​និង​ជួយ​សង្គ្រោះ​ខេត្ត​ រៀប​ចំ​ធ្វើ​ការ​ពិនិត្យ​ ឃាំង​ ហ៊ុម​ព័ទ្ធ​តំ​បន់​បាក់​ស្រុត​ បង្កើត​ជា​របៀង​សុវត្ថិ​ភាព; ដាក់​ផ្លាក​បម្រាម​នៅ​តំ​បន់​បាក់​ស្រុត​ ហាម​មិន​ឱ្យ​មនុស្ស​ឬ​មធ្យោ​បាយ​ចូល​ទៅ​កន្លែង​បាក់​ស្រុត។​ ទន្ទឹម​នឹង​នោះ​ កៀរ​គរ​កង​កម្លាំង​នា​នា​ និង​មធ្យោ​បាយ​ភ្លាម​ៗ​ ដើម្បី​ចាត់​វិធាន​ការ​បន្ទាន់​ជំ​ហាន​ដំ​បូង​កាត់​បន្ថយ​ការ​បាក់​ស្រុត​និង​វិធាន​ការ​ចាំ​បាច់​ផ្សេង​ៗ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ទំ​នប់​តំ​បន់​នេះ។​ ម្យ៉ាង​ទៀត​ ចាត់​កម្លាំង​ប្រ​ចាំ​ការ​តាម​ដាន​ ការ​ប្រែប្រួល​កន្លែង​កើត​ហេតុ​ ដើម្បី​ឆ្លើយ​តប​និង​ចាត់​វិធាន​ការ​ទាន់​ពេល; ជា​និច្ច​កាល​ធ្វើ​បច្ចុប្បន្ន​ភាព​ រាយ​ការណ៍​ពី​ស្ថាន​ភាព​ប្រែ​ប្រួល​បាក់​ស្រុត​ និង​ល្បឿន​ដំ​ណើរ​ការ​ជម្នះ​គ្រោះ​អា​សន្ន​ដល់​គណៈ​ បញ្ជា​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​និង​ជួយ​សង្រ្គោះ​ខេត្ត។​ ចង្អុល​ការ​សាខា​នា​យក​ដ្ឋាន​ធារា​សាស្ត្រ​ សហ​ការ​នឹង​ភូមិ​ភាគ​នា​នា​ ពិសេស​ក្រុង​បាក​លីវ​ តាម​ដាន​ស្ថាន​ភាព​បាក់​ស្រុត​ដី​ ដើម្បី​ចាត់​វិធាន​ការ​បឋម​ តាម​គោល​លំ​នាំ “៤​នៅ​នឹង​កន្លែង​”; អនុវត្តន៍​វិធាន​ការ​ធានា​សុវត្ថិ​ភាព​អា​យុ​ជីវិត​ប្រ​ជា​ជន​នៅ​តំ​បន់​រង​ផល​ប៉ះ​ពាល់​; ពិនិត្យ​រៀប​ចំ​កន្លែង​នៅ​តាម​តំ​បន់​តាំង​លំ​នៅ​ឋាន​ឡើង​វិញ​ ដើម្បី​ជម្លៀស​ប្រ​ជា​ជន​ចេញ​ពី​តំ​បន់​បាក់​ស្រុត​ និង​មាន​ហា​និភ័យ​បាក់​ស្រុត​ធ្ងន់​ធ្ងរ​ទៅ​កាន់​កន្លែង​សុវត្ថិ​ភាព៘ ខេត្ត​បាក​លីវ​ បាន​ស្នើ​រដ្ឋា​ភិបាល​ ក្រសួង​ផែន​ការ​និង​វិនិ​យោគ​ពិនិត្យ​ ឧបត្ថម្ភ​​ទឹក​ប្រាក់​ដល់​ខេត្ត​បាក​លីវ​ជាង​៣.៤០០ ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​គម្រោង​វិនិ​យោគ​តំ​បន់​បាក់​ស្រុត​ធ្ងន់​ធ្ងរ​ជា​បន្ទាន់​ចំ​នួន​ ៥ កន្លែង​និង​បង្ការ​ទឹក​ជំ​នន់​ ការ​ពារ​ផលិត​កម្ម​ដោយ​មាន​ប្រ​វែង​ជិត​៨០​គីឡូ​ម៉ែត្រ; (ក្នុង​នោះ​ ទំ​នប់​បង្ការ​បាក់​ស្រុត​ប្រ​វែង​ ១៣,៦៧៤ គីឡូ​ម៉ែត្រ; កសាង​ប្រ​ព័ន្ធ​ច្រាំង​ទន្លេ​និង​សំ​ណង់​បង្ការ​ទឹក​ជំ​នន់​ប្រ​វែង​៦៦​គីឡូ​ម៉ែត្រ)”៕​

                                 យ្វី​អាញ- លីសៀ

ចែករំលែកអត្ថបទ