ឃុំតំបន់ជនរួមជាតិភាគតិចទាំងអស់នៅខេត្តគៀងយ៉ាង មាន៖ សាលារៀនចាប់ពីមត្តេយ្យដល់អនុវិទ្យាល័យ ដំណាក់សុខាភិបាលបានសម្រេចបទដ្ឋានជាតិនិងមានផ្លូវកៅស៊ូ បេតុងចាប់ពីភូមិដល់មជ្ឈមណ្ឌលឃុំ ស្រុក។ល។ ទទួលបានលទ្ធផលទាំងនេះ គឺដោយសារការវិនិយោគរបស់រដ្ឋក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាមូលដ្ឋានគ្រឹះដើម្បីតំបន់ជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គម។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានសុក្រឹតជាបណ្តើរៗជាមូលដ្ឋានគ្រឹះដើម្បីសេដ្ឋកិច្ចតំបន់ជនជាតិភាគតិចនៅខេត្តគៀងយ៉ាងអភិវឌ្ឍន៍។
តាមប្រសាសន៍លោក យ័ញតៀង នៅឃុំឌិញហ្វា ស្រុកហ្គក្វាវ ដោយសារការវិនិយោគព្រមៗគ្នារបស់រដ្ឋ ទើបស្ពាន ផ្លូវ គមនាគមន៍ជាច្រើនបានកសាងថ្មី ប្រព័ន្ធភ្លើងបំភ្លឺ ផ្លូវជនបទក៏បានកសាង បង្កលក្ខណៈងាយស្រួលដើម្បីប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។ គៀងយ៉ាងក៏អនុវត្តមានប្រសិទ្ធភាពនូវបទបញ្ជាលេខ ១៩-CT/TW ចុះថ្ងៃទី ១០ ខែមករាឆ្នាំ២០១៨ របស់គណៈលេខាស្ដីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរក្នុងស្ថានភាពថ្មី។ ខេត្តអាទិភាពផ្សព្វផ្សាយគោលនយោបាយវិនិយោគនិងឧបត្ថម្ភដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ម្ល៉ោះហើយ អត្រាគ្រួសារខ្មែរក្រីក្រថយចុះឆាប់រហ័ស។ លោកយ័ញភុក ប្រធានគណៈជនជាតិខេត្ត ឱ្យដឹង៖ “មកដល់ពេលនេះ ទូទាំងខេត្តគៀងយ៉ាង មាន១១១/១១៦ ឃុំ និង៧/១៥ ស្រុក ក្រុង បានទទួលស្គាល់សម្រេចបទដ្ឋាន និងសម្រេចភារកិច្ចកសាងជនបទថ្មី ក្នុងនោះ មាន ៤២/៤៩ ឃុំ មានជនរួមជាតិភាគតិចរស់នៅកុះករ។ អត្រាគ្រួសារក្រីក្រជាជនជាតិភាគតិចរបស់ខេត្ត នៅត្រឹមតែ២,៤% ថយចុះ១,២៨% បើប្រៀបនឹងឆ្នាំ២០២២។
លោក យ័ញភុក ឱ្យដឹងបន្ថែម ទន្ទឹមនឹងអភិវឌ្ឍន៍សេដ្ឋកិច្ច គណៈកម្មាធិការបក្សនិងរដ្ឋអំណាចខេត្តគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់អភិរក្ស ពិធីបុណ្យវប្បធម៌ប្រពៃណី បេតិកភណ្ឌវប្បធម៌រូបីនិងអរូបី ដើម្បីអភិរក្សនិងពង្រីកអត្តសញ្ញាណប្រពៃណីក្នុងដំណើរសមាហរណកម្ម។ ពេលគោលនយោបាយវិនិយោគ ឧបត្ថម្ភបានផ្សព្វផ្សាយលើគ្រប់វិស័យ ឃើញថាជីវភាពពង្រីកបានប្រសិទ្ធភាព ពង្រឹងបានក្តីជំនឿរបស់ជនរួមជាតិភាគតិចចំពោះបក្សនិងរដ្ឋ បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ។ អាស្រ័យហេតុនោះ ស្ថានភាពសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅតំបន់ជនជាតិភាគតិចរបស់ខេត្តមានស្ថិរភាព។
លោក ក្វាងត្រុងយុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ឱ្យដឹង៖ “បើប្រៀបនឹងពីមុន ឃើញថាហេដ្ឋារចនាសម្ព័ន្ធលើភូមិសាស្រ្តឃុំ បានសុក្រឹត ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងទទួលផលវប្បធម៌របស់ជនរួមជាតិភាគកម្រិតខ្ពស់។ ប្រការពិសេសងាយសង្កេតឃើញ គឺគម្លាតទទួលផលសេដ្ឋកិច្ចវប្បធម៌សង្គមនៃតំបន់ជនជាតិ និងភូមិសាស្រ្តផ្សេងទៀតហាក់ដូចជាគ្មាននៅទៀត។ បច្ចុប្បន្ន នៅតាមភូមិស្រុក សុទ្ធតែមានអគ្គិសនី Wifi... ម្ល៉ោះហើយ ស្ទើរតែគ្រប់គ្រួសារសុទ្ធតែមានឧបករណ៍អេឡិចត្រូនិក និងមធ្យោបាយសោតទស្សន៍ ហេតុនោះការងារផ្សព្វផ្សាយក៏មានភាពងាយស្រួល”៕
ហាថាញ់-វិមាន