មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

27/08/2024 - 08:51

ជិត​ដិតនឹង​ប្រ​ជា​ជន​ ជួយ​ប្រ​ជា​ជន​អស់​ពី​ចិត្ត​

បង​សើុង​តុង លេខា​សាខា​បក្ស​ភូមិ​ទឹក​ប្រៃ ២ ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ ល្បី​ថា​រស់​នៅ​ជិត​ដិត​នឹង​ប្រ​ជា​ជន​ជួយ​ប្រ​ជា​ជន​អស់​ពី​ចិត្ត​និង​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ។​

លេខា​សា​ខា​បក្ស​ភូមិ​ទឹក​ប្រៃ​២ សើុង​តុង។​

បង​សើុង​តុង ចូល​រួម​បម្រើ​ការ​ងារ​នៅ​ភូមិ​ទឹក​ប្រៃ ២ ចាប់​ពី​ឆ្នាំ​១៩៩៥ ក្នុង​តួនា​ទី ភារ​កិច្ច​ជា​ច្រើន​ មាន​ដូច៖ ប្រ​ធាន​កង​យោ​ធា​ភូមិ​ សម្ព័ន្ធ​យុវ​ជន​ ការ​ងារ​រណ​សិរ្ស​ ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ បច្ចុប្បន្ន​ ជា​លេខា​សា​ខា​បក្ស​ ភូមិ។​ ហេតុ​នេះ​ ពេល​មាន​គោល​នយោ​បាយ​វិនិ​យោគ​អភិវឌ្ឍ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បង​តែង​ពិនិត្យ​ក្តាប់​ច្បាស់​លាស់​ទឹក​ចិត្ត​បំ​ណង​ប្រាថ្នា​របស់​គ្រួ​សារ​នីមួយ​ៗ​ ដើម្បី​ធ្វើ​សេនា​ធិការ​ជូន​ថ្នាក់​លើ​ ស្វែង​រក​វិធី​ជួយ​ប្រ​ជា​ជន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព។​ ពេល​បាន​រដ្ឋ​ឧបត្ថម្ភ​ប្រ​ភព​ទុន​ ពូជ​ ដំ​ណាំ​ សត្វ​ចិញ្ចឹម​ គឺ​បង​កសាង​ទម្រង់​ជា​ច្រើន​ ក្នុង​នោះ​ មាន​ទម្រង់​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ និង​ផ្ទេរ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​បង្ក​ប​ង្កើន​ផល​ ដើម្បី​ជួយ​ជន​រួម​ជាតិ​ខ្មែរ​អនុវត្ត​។​ ទន្ទឹម​នឹង​នោះ​ បង​ក៏​បាន​រួម​ជា​មួយ​អង្គ​ការ​មហា​ជន​នា​នា​ពិនិត្យ​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​មហា​សាម​គ្គី​ជិត​១០០​ខ្នង​ ជូន​គ្រួ​សារ​ក្រី​ក្រ​នៅ​ភូមិ​ភាគ​ ដូច្នេះ​ មក​ទល់​បច្ចុប្បន្ន​ ក្នុង​ភូមិ​គ្មាន​នៅ​ផ្ទះ​ស្លឹក។​ បង​សើុង​តុង ឱ្យ​ដឹង៖ “ទង្វើ​ណា​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​និង​សម្រាប់​ការ​អភិវឌ្ឍ​ជន​បទ​ គឺខ្ញុំ​ត្រូវ​តែធ្វើ​ឱ្យ​បាន។​ ដើម្បី​ជួយ​មា​មីង​ពង្រីក​ការ​ផលិត​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​មាន​ប្រ​សិទ្ធ​ភាព​ ខ្ញុំ​ទៅ​រៀន​វគ្គ​ហ្វឹក​ហ្វឺន​អំ​ពី​បសុពេទ្យ​ ពី​របៀប​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​ មក​ណែ​នាំ​មា​មីង​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ”។​

ជាមួយ​នឹង​ការ​ចលនា​របស់​បង​សើុង​តុង មា​មីង​ខ្មែរ​ព្រួត​ដៃ​កសាង​តំ​បន់​ជន​បទ​ទឹក​ប្រៃ ២ កាន់​តែ​មាន​ភាព​សម្បូរ​សប្បាយ។​

ដើម្បី​បង្កើត​បាន​ទំ​នុក​ចិត្ត​ប្រ​ជា​ជន​ក្នុង​ភូមិ​ បង​តុង ចិញ្ចឹម​គោ​ ជ្រូក​បន្ត​ពូជ​និង​ផលិត​ពូជ​ស្រូវ​ក្រ​អូប​ ដើម្បី​លក់​ពូជ​ឱ្យ​មា​មីង​នៅ​តំ​បន់​ជន​បទ។​ ជា​មួយ​នឹង​ទម្រង់​នេះ​ បាន​ជួយ​គ្រួ​សារ​គាត់​មាន​ជីវ​ភាព​ធូរ​ធារ​មាន​លក្ខណៈ​សម្បត្តិ​ចិញ្ចឹម​កូន​២​នាក់​រៀន​មហា​វិទ្យា​ល័យ។​ ហើយ​បង​ក៏​បាន​ណែ​នាំ​បច្ចេក​ទេស​ផលិត​ស្រូវ​ ចិញ្ចឹម​គោ​ ជ្រូក​ដល់​មាមីង​ខ្មែរ​នៅ​ក្នុង​ភូមិ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ ឈាន​ឡើង​ក្នុង​ជីវ​ភាព។​ លោក​ ហ្វិញ​ខែ​ន ឱ្យ​ដឹង៖ “ប៉ុន្មាន​ឆ្នាំ​មក​នេះ​ ដោយ​បាន​បង​តុង ពិនិត្យ​ដើម្បី​រដ្ឋ​ឧបត្ថម្ភ​ផ្ទះ​ ជំ​នួយ​គោ​មេ​២​ក្បាល​ និង​បុល​ទុន​ ទើប​ខ្ញុំ​ទិញ​ជ្រូក​មេ​២ ក្បាល​ចិញ្ចឹម។​ អា​ស្រ័យ​បាន​បង​តុងណែ​នាំ​បច្ចេក​ទេស​ចិញ្ចឹម​ជ្រូក​ គោ​ និង​ចាក់​វ៉ាក់​សាំង​បង្ការ​គ្រប់​គ្រាន់​ ទើប​ជ្រូក​ គោ​ ធំ​ធាត់​ល្អ។​ អា​ស្រ័យ​ហេតុ​នេះ​ គ្រួ​សារ​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ មាន​លក្ខណ​សម្បត្តិ​ចិញ្ចឹម​កូន​រៀន​មហា​វិទ្យា​ល័យ”។​

ទន្ទឹម​នឹង​នោះ​ បង​តុង នៅ​ទាំង​ចលនា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ប្រាក់​បាន​ជាង​រាប់​រយ​លាន​ដុង​ ដើម្បី​សាង​សង់​ស្ពាន​បេ​តុង​ជន​បទ​ ដាក់​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​បាន​ចំ​នួន​ ៩២ បំ​ពាក់​កា​មេរ៉ា​សន្តិ​សុខ​ ដាំ​ផ្កា​នៅ​តាម​ដង​ផ្លូវ។ល។​ រួម​ចំ​ណែក​កសាង​ជន​បទ​ភ្លឺ​ បៃ​តង​ ជ្រះ​ ស្អាត​ ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ រួម​មាន៖ អង្ករ​ ប្រាក់​និង​របស់​របរ​ប្រើ​ប្រាស់​ចាំ​បាច់។ល។​ ដល់​គ្រួ​សារ​ក្រី​ក្រ មនុស្ស​ចាស់​គ្មាន​ទីពឹង​នៅ​ភូមិ​ភាគ។​ បង​តុង ឱ្យ​ដឹង​បន្ថែម៖ “រៀង​រាល់​ថ្ងៃ​ ខ្ញុំ​តែង​រៀប​ចំ​សម​ស្រប​រវាង​ការ​ងារ​ផ្ទះ​និង​ភារ​កិច្ច។​ ខ្ញុំ​ពិត​ជា​មាន​មោទន​ភាព​ ព្រោះ​ធ្វើ​បាន​ល្អ​ទាំង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​និង​ភារ​កិច្ច​ប្រ​គល់​ឱ្យ​ បំ​ផុត​គឺ​ជួយ​មា​មីង​រួម​គ្នា​អភិវឌ្ឍ​ ដើម្បី​ជន​បទ​កាន់​តែ​មាន​ភាព​សម្បូរ​សប្បាយ។​ ពិសេស​ គឺ​សា​ខា​បក្ស​ភូមិ​ទឹក​ប្រៃ​២ ទទួល​បាន​កិត្តិ​នាម សម្រេច​ភារ​កិច្ច​ឆ្នើម​៥​ឆ្នាំ​បន្ត​បន្ទាប់”៕​

                                        លីធាន​-មុនី​

ចែករំលែកអត្ថបទ