19/08/2024 - 16:33

រួម​គ្នា​កសាង​ផ្លូវ​ជន​បទ​សុវត្ថិ​ភាព​

ជាឃុំ​ជន​បទ​ថ្មី​ ម្ល៉ោះ​ហើយ​ទ្រុង​ថាញ់ ស្រុក​វុង​លីម ខេត្ត​វិញ​ឡុង​ មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ជន​បទ​រីក​ចម្រើន។​ ផ្លូវ​ចាប់​ពី​មជ្ឈ​មណ្ឌល​ឃុំ​ចុះ​ទៅ​តាម​ភូមិ​ ត្រូវ​បាន​ក្រាល​កៅ​ស៊ូ​ ចាក់​បេ​តុង​ស្ទើរ​ទាំង​អស់។​ អា​ស្រ័យ​ហេតុ​នោះ​ ការ​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍​ត្រូវ​បាន​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​និង​អង្គ​ការ​មហា​ជន​នា​នា​រួម​គ្នា​អនុវត្ត​ល្អ។​

 ​ ប្រ​ជា​ជន​អនុវត្ត​ល្អ​បទ​ប្បញ្ញត្តិ​ពេល​ចូល​រួម​ចរា​ចរណ៍។​

បងសើុង​កុង​វិញ​ លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រុង​ថាញ់ ឱ្យ​ដឹង៖ “សមា​ជិក​សម្ព័ន្ធ​យុវ​ជន​នៅ​តាម​ភូមិ​តែង​បញ្ជ្រាប​ ក្រើន​រំ​លឹក​ពេល​ចូល​រួម​ចរា​ចរណ៍ ព្រោះ​ថា​យុវ​ជន​វ័យ​នៅ​ក្មេង​ ច្រើន​តែ​ឆេវ​ឆាវ​ ម្ល៉ោះ​ហើយ​ពេល​ចូល​រួម​ចរា​ចរណ៍​មាន​ពេល​ខ្លះ​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន។​ ក្នុង​ពេល​ប្រ​ជុំ​ម្តង​ៗ​ សាខា​សម្ព័ន្ធ​យុវ​ជន​ភូមិ​តែង​ស្នើ​ដល់​យុវ​ជន​ត្រូវ​មាន​ស្មារតី​ភ្ញាក់​រលឹក​ពេល​ចូល​រួម​ចរា​ចរណ៍។​ ទន្ទឹម​នឹង​នោះ​ ទទួល​ខុស​ត្រូវ​ធ្វើ​ជា​គំ​រូ​ក្នុង​រាល់​សកម្ម​ភាព​សម្អាត​បរិស្ថាន​ ធ្វើ​យ៉ាង​ណា​ដើម្បី​ដង​ផ្លូវ​ជន​បទ​ល្អ​ស្អាត​ សុវត្ថិ​ភាព”។​ នៅ​ពេល​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ម្នាក់ៗ​ មាន​ស្មារតី​ភ្ញាក់​រលឹក​ទទួល​ខុស​ត្រូវ​ល្អ​ ការ​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅក៏​អនុវត្ត​ងាយ​ស្រួល​ផង​ដែរ​។​ បើ​តាម​បង​វិញ​ សម្ព័ន្ធ​យុវ​ជន​ឃុំ​ថែម​ទាំង​បង្កើន​ការ​ចលនា​សង្គ​មូ​បនីយ​កម្ម​ អនុវត្ត​សំ​ណង់​ផ្សេង​ៗ​សម្រាប់​បំ​ភ្លឺ​ផ្លូវ​ជន​បទ​ ដើម្បី​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរទៅ​មក​សុវត្ថិ​ភាព​ក្នុង​ពេល​យប់។​ បង​លី​មិញ​យុង នៅ​ភូមិ​អាង​ញើង ឱ្យ​ដឹង៖ “ចាប់​ពី​ផ្លូវ​មាន​ភ្លើង​បំ​ភ្លឺ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ចេញ​ទៅ​ផ្លូវ​បែក​ជា​បី​វុង​លីម លក់​ភេសជ្ជៈ​ សណ្តែក​ដី​ក្នុង​ពេល​យប់​ រក​បាន​ប្រាក់​ចេញ​ចូល។​ កាល​ពី​មុន​ ងងឹត​ឈឹង​មិន​ហ៊ាន​ចេញ​ទៅ​ណា​ទេ”។​ មិន​ត្រឹម​តែ​ផ្តល់​ភាព​ងាយ​ស្រួល​ដើម្បី​ប្រ​កប​របរ​រក​ស៊ី​ប៉ុណ្ណោះ​ទេ​ ផ្លូវ​ជន​បទ​ថែម​ទាំង​ជួយ​សិស្សា​នុ​សិស្ស​ទៅ​កាន់​សា​លា​ងាយ​ស្រួល​ និង​ប្រ​ជា​ជន​តាម​ភូមិ​អាច​នឹង​ចូល​រួម​រាល់​សកម្ម​ភាព​វប្បធម៌​ កីឡា​នៅ​មជ្ឈ​មណ្ឌល​ស្រុក​ក្នុង​ពេល​យប់​ក៏​ងាយ​ស្រួល​ផង​ដែរ។​

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ឃុំ​ទ្រុង​ថាញ់ រួម​ជា​មួយ​និស្សិត​ស្ម័គ្រ​ចិត្ត​ដាំ​បង្គោល​ភ្លើង​បំ​ភ្លឺ​ដង​ផ្លូវ​
គមនាគមន៍ភូមិ។

 ​  ដង​ផ្លូវ​នា​នា​នៅ​ទ្រុង​ថាញ់​ត្រូវ​បាន​ដាក់​ផ្លាក​សញ្ញា​ចរា​ចរណ៍។​

លោក​ឡេវ៉ាន់​យុង អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រុង​ថាញ់ ឱ្យ​ដឹង៖ “ខណៈ​ពេល​ដង​ផ្លូវ​កសាង​សម្រេច​រួច​រាល់​ គឺ​យើង​ខ្ញុំ​ស្នើ​ដាក់​ផ្លាក​សញ្ញា​ចរា​ចរណ៍​ភ្លាម​ ដើម្បី​ប្រ​ជា​ជន​សម្លឹង​ឃើញ​អនុវត្ត​តែ​ម្តង។​ អ្នក​នេះ​ធ្វើ​តាម​ រួច​ប្រាប់​តៗ​ដល់​អ្នក​ផ្សេង​ៗ​ ម្ល៉ោះ​ហើយ​ មនុស្ស​គ្រប់​គ្នា​ពេល​ចូល​រួម​ចរា​ចរណ៍​តែង​អនុវត្ត​ល្អ​ជា​និច្ច​។​ ក្រៅ​ពី​នេះ​ ឃុំ​ជា​និច្ច​កាល​នៅ​ទាំង​ពិនិត្យ​ការ​ដែល​អង្គ​ការ​មហា​ជន​នា​នា​ចុះ​ឈ្មោះ​និង​អនុវត្ត​ការ​កសាង​ផ្លូវ​ជន​បទ​សុវត្ថិ​ភាព​ ដើម្បី​ប្រ​ជា​ជន​ចូល​រួម​ចរា​ចរណ៍​ងាយ​ស្រួល។​ ខណៈ​ពេល​អង្គ​ការ​មហា​ជន​អនុវត្ត​ម៉ឺង​ម៉ាត់ ប្រ​ជា​ជន​យល់​ស្រប​កសាង​ផ្លូវ​ជន​បទ​លើ​ដី​របស់​ខ្លួន​ ម្ល៉ោះ​ហើយ​ដង​ ផ្លូវ​ទាំង​មូល​តែង​ភ្លឺ​- បៃតង​- ជ្រះ​-ស្អាត​ ហើយ​ធា​នា​សុវត្ថិ​ភាព​ចរា​ចរណ៍​ទៀត​ផង”៕​

                                                ហា​ថាញ-ប្រែ​សម្រួល​៖ លី​សៀ

ចែករំលែកអត្ថបទ