ដើម្បីការពារបរិស្ថាន ស្រុកអ៊ូមិញ ខេត្តកាម៉ាវ បានផ្សព្វផ្សាយទម្រង់អាងដាក់សំបក កញ្ចប់ដបថ្នាំការពាររុក្ខជាតិនៅវាលស្រែ នៅតាមឃុំចំនួន ២ គឺឃុំខាញ់ឡឹម និងខាញ់ហោយ។
កសិករបាញ់ថ្នាំការពាររុក្ខជាតិបង្ការ ទប់ស្កាត់ដង្កូវក្រាដល់ស្រូវរដូវដើមឆ្នាំ។
លោកហ្វិញវ៉ាន់តៀង អនុប្រធានការិយាល័យធនធាននិងបរិស្ថានស្រុក ឱ្យដឹង៖ “រៀងរាល់ឆ្នាំ តម្រូវការប្រើប្រាស់ថ្នាំការពាររុក្ខជាតិក្នុងការបង្កបង្កើនផលរបស់គ្រួសារប្រជាជននៅតាមឃុំដែលជំនាញធ្វើស្រែរបស់ស្រុកគឺច្រើនណាស់ ព្រោះហេតុនោះ បរិមាណ សំបកកញ្ចប់ដបថ្នាំការពាររុក្ខជាតិដែលប្រើហើយមានចំនួនច្រើន។ ប្រសិនបើបរិមាណកាកសំណល់នេះមិនបានប្រមូលផ្តុំនិងវិនិច្ឆ័យត្រឹមត្រូវតាមកំណត់ទេ នឹងរងផលប៉ះពាល់ដោយផ្ទាល់ដល់បរិស្ថាន ក៏ដូចជាសុខភាពមនុស្ស។ ដើម្បីការពារបរិស្ថាន រយៈពេលកន្លងនៅលើភូមិសាស្រ្តស្រុកបានផ្គត់ផ្គង់អាងដាក់សំបក កញ្ចប់ដបថ្នាំការពាររុក្ខជាតិចំនួន ៦០ ក្នុងនោះ នៅឃុំខាញ់ឡឹម ចំនួន ៥០ និងឃុំខាញ់ហោយចំនួន ១០ ។ ឃុំទាំងពីរនេះ ជំនាញធ្វើស្រែស្ថិតក្នុងគម្រោងផែនការរបស់ស្រុក”។
កសិករលើកកម្ពស់ស្មារតីពេលប្រើប្រាស់ថ្នាំការពាររុក្ខជាតិរួច តែងចោលសំបក
កញ្ចប់ ដបថ្នាំក្នុងអាងសំរាម។
ចាប់ពីមានទម្រង់អាងដាក់សំបក កញ្ចប់ដបថ្នាំការពាររុក្ខជាតិដែលប្រើប្រាស់រួចហើយ បានផ្សព្វផ្សាយនោះ ឃើញថាស្មារតីយល់ដឹងរបស់ប្រជាជនត្រូវបានលើកកម្ពស់ អត្រាបំភាយសំបក កញ្ចប់ដបថ្នាំការពាររុក្ខជាតិចេញទៅវាលស្រែ ប្រឡាយ និងអណ្តូងនៅតំបន់ជំនាញធ្វើស្រែបានថយចុះប្រមាណ ៧០% (នៅតាមកន្លែងមានដាក់អាង)។ លោក ត្រឿងកុងត្រិញ នៅភូមិ៥ ឃុំខាញ់ហោយ ឱ្យដឹង៖ “ពេលមានអាងដាក់សំបក កញ្ចប់ ដបថ្នាំការពាររុក្ខជាតិបានផ្សព្វផ្សាយ ប្រជាជនធ្វើកសិកម្មដូចរូបខ្ញុំមានក្តីត្រេកអរក្រៃលែង។ ពីព្រោះពីមុនគ្មានអាងដាក់ទេ ពេលប្រើប្រាស់រួចហើយ ភាគច្រើនប្រជាជនបោះចោលនៅលើវាលស្រែ រសាត់អណ្ដែតពីស្រែមួយទៅស្រែមួយ មិនត្រឹមតែធ្វើឱ្យបាត់សោភណភាពបរិស្ថានប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ប្រភេទត្រី និងប្រភេទជលជាតិមានប្រយោជន៍ក្នុងវាលស្រែទៀតផង។ ឥឡូវ មិនឃើញសំបកដប កំប៉ុង និងកញ្ចប់ថ្នាំការពាររុក្ខជាតិបោះចោលដូចមុនទៀត វាលស្រែស្អាតបាតនិងសុវត្ថិភាព”។
លោក វ៉ហ្វាងភូ អនុប្រធានសមាគមកសិករឃុំខាញ់ហោយ ឱ្យដឹង៖ “ក្នុងរយៈពេលផ្សព្វផ្សាយអាងដាក់សំបក កញ្ចប់ ដបថ្នាំការពាររុក្ខជាតិនៅតាមភូមិដែលមានផ្ទៃដីស្រែធំរបស់ឃុំ អាចសង្កេតឃើញការអនុវត្តទម្រង់ ជំហានដំបូងបានពង្រីកប្រសិទ្ធភាពបង្កភាពផ្លាស់ប្តូរក្នុងការយល់ដឹង និងលើកកម្ពស់ការទទួលខុសត្រូវរបស់កសិករក្នុងការការពារបរិស្ថាន”។
តាមប្រសាសន៍លោក តៀង វិធានការដែលប្រកបដោយលក្ខណៈកំណត់សម្រេចគឺនៅតែជាស្មារតីការពារបរិស្ថានរបស់ប្រជាជនម្នាក់ៗ ពីព្រោះជាក់ស្តែង ប្រសិនបើភូមិភាគកសាងអាងប្រមូលកាកសំណល់កសិកម្ម ប៉ុន្តែកសិករមិនដាក់នៅកន្លែងកំណត់នោះទេ ទម្រង់ក៏គ្មានប្រសិទ្ធភាពដែរ។ អាស្រ័យហេតុនោះ មនុស្សគ្រប់រូបត្រូវព្រួតដៃគ្នាការពារបរិស្ថានអេកូឡូស៊ី បង្កទេសភាពបៃតង ជ្រះ ស្អាតនៅលើវាលស្រែ និងរួមចំណែកជាមួយនឹងភូមិភាគរក្សាខ្ជាប់លក្ខឋានកសាងជនបទថ្មី៕
យោង៖ កាសែតកាម៉ាវ-វិមាន