19/08/2024 - 16:33

យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​គ្រួសារ​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន

ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ មាន​ប្រ​ជា​ជន​រស់​នៅ ៣.១២០គ្រួ​សារ ដោយ​មាន​មនុស្ស ១១.៥៦០​នាក់ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​ជិត​៦២%។ ការ​គិត​គូរ​ពី​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​មាន​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ គឺ​ជា​ភារ​កិច្ច​មួយ​ដ៏​សំ​ខាន់​ត្រូវ​បាន​ឃុំ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ល្អ។

លោក​ថាច់​រ៉ែន​ នៅ​ភូមិ​ព្រែក​អម្ពិល រីក​រាយ​ពេល​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី។

សកម្ម​ភាព​គិត​គូរ​ដល់​ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច តែង​បាន​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ឃុំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច- សង្គម​នៅ​ភូមិ​ភាគ។ ការ​ឃោស​នា ​ផ្សព្វ​ផ្សាយ​របប​និង​គោល​នយោ​បាយ​ត្រូវ​បាន​ផ្សព្វ​ផ្សាយទូលំ​ទូលាយ​ដល់​ប្រ​ជា​ជន។ អា​ស្រ័យ​ហេតុ​នេះ ជួយ​ប្រ​ជា​ជន​បាន​ទទួល​ផល​ពីគោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ទាន់​ពេល។ ការ​ងារ​គិត​គូត​ដល់​ប្រ​ជា​ជន​ត្រូវ​បាន​អនុវត្ត​ដោយ​រូប​ភាព​យ៉ាង​សម្បូរ​បែប ដូច​ជា៖ ឧបត្ថម្ភ​ជួស​ជុល​និង​សាង​សង់​ផ្ទះ​មេត្តា​ធម៌ ផ្ទះ​មហា​សាមគ្គី​ដល់​ប្រ​ជា​ជន​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ ឃុំ​ភូកឹង​នៅ​ទាំង​សកម្ម​កៀរ​គរ​សប្បុ​រស​ជន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត ​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ជួប​ការ​លំ​បាក នា​ឱកាស​ពិធី​បុណ្យ​ទាន និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ល។

លោក​ថាច់​រ៉ែន នៅ​ភូមិ​ព្រែក​អម្ពិល កំ​ពុង​ដោះ​ដូរ​យោ​បល់​ជា​មួយ​កម្មា​ភិបាល​ឃុំ​ភូ​កឹង។

ចាប់​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ ឃុំ​បាន​ឧបត្ថម្ភ​ជួស​ជុល​ផ្ទះឧបការ​គុណ​ចំនួន​៧​ខ្នង គិត​ជា​ទឹក​ប្រាក់​៣៥០​លាន​ដុង; កៀរ​គរ​សប្បុ​រស​ជន ជូន​អំ​ណោយ​ដល់​គ្រួសារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​លើ​ភូមិ​សាស្រ្ត​ឃុំ​៥៧០​ចំ​ណែក សរុប​ទឹក​ប្រាក់​៥៧៥លាន​ដុង។ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ភូកឹង ក៏​បាន​សហ​ការ​ជា​មួយ​នគរ​បាល​ភូមិ​ភាគ​សាង​សង់​និង​ប្រ​គល់​ផ្ទះ​ចំ​នួន​២០​ខ្នង តាម​កម្ម​វិធី​ឧបត្ថម្ភ​របស់​ក្រ​សួង​នគរ​បាល។ ព្រម​ទាំង​ដំ​ណើរ​ការ​សាង​សង់​ផ្ទះ​ចំ​នួន​៧​ខ្នង ដែល​ឧបត្ថម្ភ​ដោយ​មូល​និធិ​សុខុ​មាល​ភាព​សង្គម​ខេត្ត។ លោក​ថាច់​រ៉ែន នៅ​ភូមិ​ព្រែក​អម្ពិល ឱ្យ​ដឹង៖ “គណៈ​កម្មា​ធិការ​បក្ស និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ភូកឹង តែង​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួ​សារ​ខ្ញុំ នៅ​ថ្ងៃ​បុណ្យ​ធំៗ មាន​ក្រុម​ប្រតិ​ភូ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​ជា​អំ​ណោយ។ គ្រួសារ​ខ្ញុំ​ជួប​ការ​លំ​បាក​ខាង​លំ​នៅ​ឋាន​ថ្មីៗ​នេះ បាន​ឃុំ​សហ​ការ​ឧបត្ថម្ភ​ថវិកា​ចំ​នួន​៦៥​លាន​ដុង ដើម្បី​សាង​សង់​ផ្ទះ​មហា​សាមគ្គី។ ផ្ទះ​ថ្មី​ទើប​នឹង​សាង​សង់​រួច គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ណាស់”។

លោក​ថាច់​ហ្វាង​ណាម លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ភូកឹង បាន​ឱ្យ​ដឹង៖ “អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ០៤/២០២១​/NQ-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ អំ​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​កែ​លម្អ​លំ​នៅ​ឋាន​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​ក្រៀក​បន្ទាត់​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ ដំ​ណាក់​កាល ២០២១ - ២០២៥ បច្ចុប្បន្ន​លើ​ភូមិ​សាស្រ្ត​ឃុំ​គ្មាន​នៅ​គ្រួ​សារ​ជួប​ការ​លំ​បាកខាង​លំ​នៅ​ឋាន​ទៀត។ ឃុំ​ទើប​នឹង​បាន​ទទួល​ស្គាល់​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​ខ្នាត​គំរូ​ខាង​វិស័យ​អប់រំ​កាល​ពី​ឆ្នាំ​២០២៣។ នៅ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​ចង្អុល​ការ​ដល់​អង្គ​ការ​មហា​ជន​នានា​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ និង​ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​បាន​គ្រប់​សព្វ​នូវ​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ អំពី​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​សម្រាប់​គ្រួសារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ ប្រ​ជា​ជន​ដែល​ជួប​ការ​លំ​បាក និង​ដល់​ប្រ​ជា​ជន​គ្រប់​ស្រ​ទាប់​វណ្ណៈ៕

                 ស៊ីន​ម៉ា​ល័យ - បក​ប្រែ៖ សុផន

ចែករំលែកអត្ថបទ