សិស្សជាច្រើននៅវាលរាបទន្លេគឺវឡុង ក្រោយពីបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគឺបានជ្រើសទៅសិក្សាក្រៅប្រទេស ឬក៏សហការទៅពលកម្មនៅប្រទេសក្រៅ។ នេះគឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលគួរចាប់អារម្មណ៍របស់ប្អូនៗ ខណៈពេលសម្រេចចិត្តជ្រើសរើសផ្លូវដើរថ្មី។
មានជម្រើសជាច្រើនអំពីរបរក្នុងអនាគត ក្រោយពីប្អូនៗប្រឡង
សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
បងស្រី ត្រឹងធីអ៊ុកម៉ក នៅភូមិកំពង់រលីង ឃុំទ្រុងថាញ់ ស្រុកវុងលីម ខេត្តវិញឡុង គាត់ទើបតែជួសជុលផ្ទះតូចចង្អៀតឡើងវិញ។ បងស្រីក៏បានរៀបតុកៅអីដាក់ក្បែរគល់មៀនមុខផ្ទះ ដើម្បីលក់គ្រឿងភេសជ្ជៈ។ ភ្ញៀវរបស់បងស្រីសំខាន់គឺមាមីងក្នុងភូមិ។ បងស្រីអ៊ុកម៉ក ឱ្យដឹង៖ “ប្រាក់ដែលសង់តៀមជួសជុលផ្ទះ អាស្រ័យកូនស្រីគាត់ទៅធ្វើការនៅប្រទេសជប៉ុនផ្ញើមកឱ្យទាំងអស់។ កូនខ្ញុំទៅក្រោយពីជំងឺ COVID-១៩ ទើបមកផ្ទះបានម្តងកាលពីបុណ្យចូលឆ្នាំថ្មីកន្លងហើយ។ ពេលមកផ្ទះកូនចង់ទិញម៉ូតូ SH Mode ឱ្យ ប៉ុន្តែខ្ញុំថាទុកដើមទុនទិញគោ២ក្បាលចិញ្ចឹមនិងទិញសារពើភ័ណ្ឌលក់បន្ថែម។ ភាគច្រើនលក់ពេលព្រឹក រួចហើយទៅកាត់ស្មៅគោ ម្ល៉ោះហើយ មិនសូវនឿយហត់ទេ។ ផ្ទះមានតែ២នាក់ម្តាយនិងកូន ម្ល៉ោះហើយ ខ្ញុំចង់ចិញ្ចឹមគោទុកសម្រាប់ថ្ងៃក្រោយពេលកូនវិលមកប្រទេសមានទុនបង្កើតអាជីព”។
មានសិស្សជាច្រើននៅវាលរាបទន្លេគឺវឡុង មានជម្រើសជាក់ស្តែងមុនពេលឈានចូលសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ លោក ឡេវ៉ាន់យុង នាយកអនុវិទ្យាល័យ-វិទ្យាល័យត្រឹងង៉ុកហ្វាំង ស្រុកកើ-ដ ក្រុងកឹងធើ ឱ្យដឹង៖ “ មធ្យមភាគក្នុងមួយឆ្នាំ សាលាមានសិស្សប្រមាណពី ៥-៦នាក់ ទៅសិក្សាក្រៅប្រទេស។ ដោយឡែកឆ្នាំ២០២៤ ក្រុមហ៊ុនសិក្សាក្រៅប្រទេស បានជូនដំណឹងថា ចំនួនសិស្សរបស់សាលាចុះឈ្មោះទៅសិក្សាក្រៅប្រទេសបានកើនឡើងដែរ។ អាស្រ័យហេតុនោះ ទើបប្អូនៗខិតខំរៀនភាសាបរទេស ដើម្បីបម្រើតម្រូវការចេញទៅសិក្សាក្រៅប្រទេសរបស់ខ្លួន។ បើតាមប្អូនផាងថាយឌាំង អតីតសិស្សថ្នាក់ទី១២ នៃអនុវិទ្យាល័យ-វិទ្យាល័យត្រឹងង៉ុកហ្វាំង ប្អូនបានចុះឈ្មោះនៅក្រុមហ៊ុនសិក្សាប្រទេសកូរ៉េខាងត្បូង រៀននៅក្រុងកឹងធើ។ ពីព្រោះគ្រួសារមានតែឌាំងម្នាក់គត់ ម្ល៉ោះហើយឪពុកម្តាយខំប្រឹងគិតគូរឱ្យប្អូនមានមុខរបរលំនឹង ពិសេសមានការងារធ្វើក្រោយពីចេញសាលា។
លោកង្វៀងហ្វាងភឿង បម្រើការនៅសាខាក្រុមហ៊ុន EduGo – ចេញទៅសិក្សាវិជ្ជាជីវៈប្រទេសអាល្លឺម៉ង់ រៀននៅក្រុងកឹងធើ ឱ្យដឹង៖ ក្រុមហ៊ុន Edugo ជ្រើសរើសសិស្សចេញទៅសិក្សាវិជ្ជាជីវៈក្រៅប្រទេសជាបន្តបន្ទាប់ ដោយមានមុខរបរជាច្រើន ដូច៖ គិលានុបដ្ឋាក ជំនួយការពេទ្យធ្មេញ ជំនួយការពហុព្យាបាល សំណង់យន្តកម្ម បោះកប៉ាល់៘ សិក្ខាកាមទាំងអស់ត្រូវបានបណ្តុះបណ្តាលមុខជំនាញនៅវៀតណាម មុនពេលចេញទៅប្រទេសអាល្លឺម៉ង់ ម្ល៉ោះហើយអាណាព្យាបាលសិស្សមានការស្ងប់អារម្មណ៍យ៉ាងខ្លាំង។ នេះគឺជាជម្រើសមួយក្នុងចំណោមជម្រើសទាំងឡាយដែលប្អូនៗគួរត្រិះរិះពិចារណា ក្រោយពីមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងដៃ៕
ហាថាញ- ប្រែសម្រួល៖ លីសៀ