ខាន់ស្លាក់ជាជំងឺចម្លងមេរោគមួយជ្រាបជាតិពុលស្រួចស្រាវ ដែលបង្កមកពីបាក់តេរីខាន់ស្លាក់បង្កើតជាតិពុល ជំងឺងាយឆ្លងរាលដាល មានហានិភ័យបាត់បង់ជីវិតខ្ពស់ ប្រសិនបើមិនបានព្យាបាលទាន់ពេល។
គប្បីនាំកុមារទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមកាលបរិច្ឆេទ ដើម្បីបង្ការ
ជំងឺខាន់ស្លាក់។ រូបថត៖ H.HOA
ជំងឺខាន់ស្លាក់ អាចបង្ការដោយការចាក់វ៉ាក់សាំង ជំងឺអាចកើតមានលើមនុស្សគ្រប់វ័យ ភាគច្រើនលើកុមារអាយុក្រោម១៥ឆ្នាំ និងមនុស្សដែលមិនទាន់មានភាពសុាំនឹងជំងឺដោយសារតែមិនទាន់ចាក់វ៉ាក់សាំងបង្ការ ឬចាក់វ៉ាក់សាំងមិនគ្រប់ដូស។
ស្រទាប់ភ្នាសសនៅអាមីដាន ផ្នែកខាងលើបំពង់កគឺរោគសញ្ញាសម្គាល់នៃជំងឺ
ជំងឺខាន់ស្លាក់គឺជំងឺឆ្លងបាក់តេរីស្រួចស្រាវ មានស្រទាប់ភ្នាសសនៅអាមីដាន ផ្នែកខាងលើបំពង់ក (Pahrynx) និងច្រមុះ។ ជំងឺអាចកើតនៅលើស្បែក និងភ្នាសរំអិលផ្សេងទៀតដូចជាភ្នាសត្របកភ្នែកខាងក្នុងឬប្រដាប់បន្តពូជ។ នេះជាជំងឺដែលឆ្លងទាំងមេរោគនិងជ្រាបជាតិពុល គ្រោះថ្នាក់នៃជំងឺនេះបណ្ដាលមកពីសារធាតុ Exotoxins នៃបាក់តេរីខាន់ស្លាក់បង្កឡើង។
អ្នកដែលកើតជំងឺខាន់ស្លាក់ជាដំបូងតែងមានរោគសញ្ញា ដូចជាគ្រុន ឈឺបំពង់ក ពិបាកទ្រាំ អស់កម្លាំង ហូបមិនសូវបាន ស្បែងឡើងខៀវ ច្រមុះម្ខាងឬទាំងសងខាង ពេលខ្លះមានឈាមហូរលាយជាមួយសំបោរ។ ក្រោយរយៈពេលពី២ដល់៣ថ្ងៃ ឃើញលេចឡើងស្រទាប់ភ្នាសសនៅលើអាមីដាន ផ្នែកខាងក្រោយបំពង់កឬច្រមុះ ជាមួយនឹងលក្ខណៈពណ៌សភ្លុកឬពណ៌ប្រផេះរលើប ស្វិត ស្អិត ប្រសិនបើបេះវានឹងចេញឈាម។
កម្រិតគ្រោះថ្នាក់នៃជំងឺ
អ្នកកើតជំងឺខាន់ស្លាក់ មានហានិភ័យប្រែប្រួល ដូចជារលាកសាច់ដុំបេះដូង ជ្រាបជាតិពុលក្នុងសរសៃប្រសាទ ជាហេតុបណ្ដាលឱ្យស្លាប់ដោយសារជាតិពុលនៃបាក់តេរី។ អត្រាស្លាប់ប្រហែល៥-១០%។ មនុស្សគ្រប់វ័យសុទ្ធតែអាចឆ្លងរោគ ប្រសិនបើគ្មានភាពសុាំនឹងរោគជាក់លាក់ឬកម្រិត អង្គបដិបក្ខប្រាណនៅក្រោមកម្រិតការពារ។ អង្គបដិប្រាណរបស់ម្តាយបានបញ្ជូនទៅទារក គឺមានប្រសិទ្ធភាពការពារកុមារបាន៦ខែ។ បន្ទាប់ពីការចាក់វ៉ាក់សាំងជាមូលដ្ឋានប្រព័ន្ធភាពសុាំអាចអូសបន្លាយបានច្រើនឆ្នាំ ប៉ុន្តែជាធម្មតាថយចុះតាមពេលវេលា ប្រសិនបើមិនបានចាក់វ៉ាក់សាំងឡើងវិញ។
ជំងឺខាន់ស្លាក់គឺងាយឆ្លងខ្លាំងណាស់ ជំងឺឆ្លងពីមនុស្សម្នាក់ទៅម្នាក់តាមផ្លូវដកដង្ហើម ដោយសារប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺឬមនុស្សសុខភាពល្អដែលមានផ្ទុកមេរោគ និងស្រូបទឹករំអិលតាមរយៈផ្លូវដកដង្ហើមរបស់អ្នកជំងឺពេលក្អកកណ្ដាស់។ ជំងឺនេះអាចឆ្លងតាមរយៈការប៉ះពាល់វត្ថុដែលប្រឡាក់នូវមេរោគរបស់អ្នកជំងឺខាន់ស្លាក់។
វិធីការពាររោគខាន់ស្លាក់
- ការចាក់វ៉ាក់សាំងបង្ការរោគខាន់ស្លាក់ ជាវិធានការដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ប្រឆាំងជំងឺនេះ។ អាស្រ័យហេតុនោះ មានកម្មវិធីចាក់វ៉ាកសាំងខាន់ស្លាក់ថ្នាក់ជាតិជូនកុមារឥតគិតថ្លៃ តាមកាលបរិច្ឆេទ រួមមានចំនួន៣ដូស ខណៈពេលកុមារអាយុ២ខែ, ៣ខែ, ៤ខែ និង១ដូស បន្ថែមទៀតខណៈពេលកុមារអាយុគម្រប់១៨ខែ។ សម្រាប់មនុស្សធំនិងកុមារធំមិនទាន់បានចាក់វ៉ាក់សាំងឬមិនទាន់ចាក់វ៉ាក់សាំងបន្ថែម គួរតែទៅកាន់មូលដ្ឋានចាក់វ៉ាក់សាំង ដើម្បីទទួលការពិគ្រោះយោបល់និងចាក់វ៉ាក់សាំងគ្រប់គ្រាន់។
- ឧស្សាហ៍លាងដៃដោយសាប៊ូ; ខ្ទប់មាត់នៅពេលក្អកឬកណ្ដាស់; រក្សាអនាម័យរាងកាយ ច្រមុះ មាត់រៀងរាល់ថ្ងៃ; កាត់បន្ថយការទំនាក់ទំនងជាមួយអ្នកកើតជំងឺ អ្នកសង្ស័យកើតជំងឺ។
- អនុវត្តល្អការអនាម័យផ្ទះ ទារកដ្ឋាន បន្ទប់រៀនឱ្យស្រឡះស្រឡំ មានខ្យល់ចេញចូលនិងមានពន្លឺគ្រប់គ្រាន់។
- ធានាការបរិភោគអាហារមានអនាម័យ ហូបឆ្អិន ផឹកឆ្អិន ចាន ចង្កឹះជ្រះស្អាត។
- នៅពេលមានរោគសញ្ញាកើតជំងឺឬសង្ស័យកើតជំងឺ ត្រូវជូនដំណឹងជាបន្ទាន់ដល់ស្ថាប័នសុខាភិបាល ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក ពិនិត្យធ្វើតេស្ដនិងព្យាបាលឱ្យបានទាន់ពេល។
- តាមដានព័ត៌មានអំពីការរាលដាលនៃជំងឺ ខាន់ស្លាក់ពីប្រភពព័ត៌មានដែលអាចទុកចិត្តបាន មានដូចជាក្រសួងសុខាភិបាល មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងជាដើម៕
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺក្រុងកឹងធើ - ប្រែសម្រួល៖ ថាច់ធី
យោងតាមព័ត៌មានរបស់ក្រសួងសុខាភិបាល រយៈពេលថ្មីៗនេះមានករណីកើតជំងឺខាន់ស្លាក់មួយចំនួន បានកើតមានឡើងនៅខេត្តភាគខាងជើង ជាក់ស្ដែងនៅភូមិសាស្រ្តខេត្តង៉ែអាង (ស្រុកគីសើុង) មានករណីអ្នកជំងឺម្នាក់ត្រូវបានកត់ត្រាថា ស្លាប់ដោយសារជំងឺខាន់ស្លាក់ និងករណីកើតជំងឺនៅខេត្តបាក់យ៉ាង (ស្រុកហ៊ីបហ្វា) ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីស្លាប់ខាងលើ។ |