ច្បាប់ដីធ្លី ឆ្នាំ២០២៤ មានសុពលភាពចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ប្លង់រឹងដែលផ្ដល់ជូនប្រជាជននឹងមានឈ្មោះហៅថ្មី គឺ “ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដី កម្មសិទ្ធិទ្រព្យសម្បត្តិភ្ជាប់ជាមួយដី”។
រូបថតជាឧទាហរណ៍។
តាមច្បាប់ដីធ្លី ឆ្នាំ២០២៤ មាននិយមន័យ៖ “ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដី កម្មសិទ្ធិទ្រព្យសម្បត្តិភ្ជាប់ជាមួយដី” គឺជាលិខិតបញ្ជាក់គតិយុត្តិ ដើម្បីរដ្ឋបញ្ជាក់ពីកម្មសិទ្ធិប្រើប្រាស់ដី កម្មសិទ្ធិទ្រព្យសម្បត្តិភ្ជាប់ជាមួយដីស្របច្បាប់របស់ប្រជាជន ដែលមានសិទ្ធិប្រើប្រាស់ដី សិទ្ធិលើទ្រព្យសម្បត្តិភ្ជាប់ជាមួយដី។
ទ្រព្យសម្បត្តិភ្ជាប់ជាមួយដី ដែលរដ្ឋផ្ដល់ជូនប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដី កម្មសិទ្ធិទ្រព្យសម្បត្តិភ្ជាប់ជាមួយដី មានដូចជា ផ្ទះសំណង់ផ្សេងៗភ្ជាប់ជាមួយដីតាមសេចក្ដីកំណត់នៃច្បាប់។
ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដី កម្មសិទ្ធិផ្ទះនិងទ្រព្យសម្បត្តិផ្សេងៗភ្ជាប់ជាមួយដីតាមសេចក្ដីកំណត់របស់ច្បាប់ដែលពាក់ព័ន្ធ នឹងត្រូវបានអនុវត្តតាមសេចក្ដីកំណត់នៃច្បាប់នេះ មានតម្លៃផ្លូវច្បាប់ប្រហាក់ប្រហែលនឹងប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដី កម្មសិទ្ធិទ្រព្យសម្បត្តិភ្ជាប់ជាមួយដីនៃច្បាប់នេះ។
អាស្រ័យហេតុនោះ ពេលច្បាប់ដីធ្លីឆ្នាំ២០២៤ មានសុពលភាព ប្លង់រឹងនៅតែត្រូវចាត់ទុកជាប័ណ្ណកម្មសិទ្ធិប្រើប្រាស់ដី កម្មសិទ្ធិទ្រព្យសម្បត្តិភ្ជាប់ជាមួយដី រួមមានទាំងផ្ទះនិងសំណង់ផ្សេងៗភ្ជាប់ជាមួយដី។ ប្រការដែលខុសគ្នានោះគឺ អ្នកតាក់តែងច្បាប់មិនបានរៀបរាប់កម្មសិទ្ធិផ្ទះចូលក្នុងប័ណ្ណនេះ ប៉ុន្តែបានរួមបញ្ចូលក្នុងក្រុម “ទ្រព្យសម្បត្តិភ្ជាប់ជាមួយដី “។
យោងតាមច្បាប់នេះផងដែរ ប្លង់រឹងដែលផ្ដល់ឱ្យមុនថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅតែមានតម្លៃប្រហាក់ប្រហែលនឹងប្លង់រឹងថ្មី និងមានតម្លៃគតិយុត្តិដដែលដោយមិនបាច់ផ្លាស់ប្ដូរមកថ្មីនោះទេ។ ប្រសិនបើប្រជាពលរដ្ឋមានតម្រូវការផ្លាស់ប្ដូរថ្មី នឹងបានភ្នាក់ងាររដ្ឋឆ្លើយតបតាមសំណូមពរ។
ប្លង់រឹងថ្មីត្រូវបានផ្ដល់ទៅតាមគំរូឯកភាពទូទាំងប្រទេស ដែលកំណត់ដោយរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន៕
យោង៖ កាសែតជីវភាពនិងច្បាប់- ប្រែសម្រួល៖ ថាច់ធី