នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ១៤៩០/QĐ-TTg ផ្តល់សច្ចានុម័តិលើគម្រោង “អភិវឌ្ឍន៍ចីរភាពផ្ទៃដី ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាប ផ្សារភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលរាបទន្លេគឺវឡុង ដល់ឆ្នាំ២០៣០”។
ទម្រង់ផលិតស្រូវអនុវត្តបច្ចេកទេស "១ត្រូវ ៥បន្ថយ" ដើម្បីបង្កើនប្រសិទ្ធភាពនិងកាត់បន្ថយបំភាយឧស្ម័ន ត្រូវបានធនាគារពិភពលោក សហការជាមួយ IRRI ផ្សព្វផ្សាយលើភូមិសាស្រ្ត ខ័ណ្ឌថូកណូក ក្រុងកឹងធើ។
ដើម្បីធ្វើឱ្យគម្រោងឆាប់ក្លាយជាការពិត ក្រសួងផែនការនិងវិនិយោគ រួមជាមួយនឹងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ធនាគារពិភពលោក និងភូមិភាគចំនួន ១២ នៅវាលរាបទន្លេគឺវឡុង បានចូលរួមពិភាក្សាអំពីវិធានការកៀរគរនូវប្រភពធនធានវិនិយោគ ធ្វើឱ្យទៅជាភាពជាក់ស្តែងនូវប្រភពទុន ក៏ដូចជាទម្រង់និងវិធីកៀកជិតដើមទុនឱ្យបានសមស្រប។ តាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ គម្រោងរួមមាន៣ផ្នែក។ ក្នុងនោះ ផ្នែកទី ១ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់សង្វាក់តម្លៃស្រូវអង្ករគុណភាពខ្ពស់ បំភាយឧស្ម័នទាប (ប៉ាន់ស្មានប្រមាណ ៤០៤,៩ លាន USD ក្នុងនោះ ទុនធនាគារពិភពលោកប្រមាណ ៣២៧,៥ លាន USD ទុនបដិភាគរបស់រដ្ឋាភិបាលនិងភូមិភាគនានា ៧៧,៤ លាន USD)។ ផ្នែកទី២ អភិវឌ្ឍន៍និងផ្ទេរបច្ចេកវិទ្យា (ប៉ាន់ស្មានប្រមាណ ១៦,១ លាន USD ក្នុងនោះ ទុនបុលរបស់ធនាគារពិភពលោក ២,៥ លាន USD និងទុនបដិភាគរបស់រដ្ឋាភិបាលនិងភូមិភាគនានា ១៣,៦ លាន USD)។ ផ្នែកទី៣ គ្រប់គ្រងគម្រោងប៉ាន់ស្មានប្រមាណ ៩ លាន USD ទុនបដិភាគរបស់រដ្ឋាភិបាលនិងភូមិភាគ។
វៀតណាមមិនត្រឹមតែផលិតស្រូវអង្ករមានចំនួនច្រើនប៉ុណ្ណោះទេ ថែមទាំងជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេលើពិភពលោក ដោះដូរក្រេឌិត carbon។ ឆ្លងតាមរយៈការគិតគូរដំបូង ឃើញថាបាននាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងខ្ពស់។ ប្រសិនបើវិនិយោគសម្រាប់កម្មវិធីទាំងមូលប្រមាណ ១ ពាន់លាន USD ប្រសិទ្ធភាពឱ្យផលចំណេញអាចឈានដល់ ៤ ពាន់លាន USD។ តួលេខពិត គប្បីមានការគិតគូរហ្មត់ចត់របស់អ្នកជំនាញ ប៉ុន្តែគ្រាន់តែគិតដោយឡែកផ្នែកកាត់បន្ថយជី ថ្នាំកម្ចាត់សត្វល្អិត និងកាត់បន្ថយថ្លៃផលិតកម្មប្រមាណ ៣០% បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រទេសជាតិនិងប្រជាជន។ ប្រសិនបើគ្រប់គ្រងបានបរិស្ថានធម្មជាតិនៅតំបន់វាលរាបទន្លេគឺវឡុងកាន់តែល្អប្រសើរជាងទៀត នឹងជួយកាត់បន្ថយបន្ទុកសេដ្ឋកិច្ច-សង្គម ធានាសុខភាពសហគមន៍។ ទន្ទឹមនឹងនោះ នៅទាំងជួយរួមចំណែកក្នុងការអនុវត្តកិច្ចសន្យារបស់រដ្ឋាភិបាលចំពោះពិភពលោក ពេលកាត់បន្ថយបំភាយឧស្ម័នស្មើនឹង “០” នៅឆ្នាំ ២០៥០ ផ្សារភ្ជាប់នឹងទិសដៅកាត់បន្ថយបំភាយឧស្ម័នមេតានប្រមាណ ៣០% នៅចុងឆ្នាំ២០៣០។ ពិនិត្យជារួមអំពីផ្នែកសង្គម បរិស្ថាននិងការទទួលខុសត្រូវរបស់សហគមន៍ ។ល។ នេះ គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំងឡាយដែលគប្បីធ្វើ បើមិនធ្វើទេនឹងមានការសោកស្តាយខ្លាំងណាស់។ ហេតុនោះ ធនាគារពិភពលោករំពឹងថា ក្រសួងផែនការនិងវិនិយោគនិងក្រសួងហិរញ្ញវត្ថុនឹងបន្តជួយក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងខេត្តចំនួន ១២ អំពីបញ្ហាបច្ចេកទេស បែបបទ កៀរគរប្រភពទុនបុល ODA ដល់គម្រោងនេះ។
តាមប្រសាសន៍អនុរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ ត្រឹងក្វឹកភឿង គម្រោងអភិវឌ្ឍដោយចីរភាពលើផ្ទៃដី ១ លានហិកតា ជំនាញផលិតស្រូវគុណភាពខ្ពស់ និងបំភាយឧស្ម័នទាប ផ្សារភ្ជាប់នឹងកំណើនបៃតងនៅតំបន់វាលរាបទន្លេគឺវឡុងដល់ឆ្នាំ ២០៣០ ទទួលបានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃរដ្ឋាភិបាលនិងធនាគារពិភពលោក។ ស្ថាប័នមជ្ឈិមនិងភូមិភាគនានា បន្តសហការជាមួយធនាគារពិភពលោក ដើម្បីធ្វើឱ្យទៅជាភាពជាក់ស្តែងនូវគំនិតបង្កើតគម្រោង ធ្វើឱ្យជាក់ច្បាស់ពីអត្ថន័យ ទិសដៅនិងតួនាទីរបស់គម្រោង បំផុតគឺផ្សារភ្ជាប់ជាមួយនឹងកិច្ចសន្យារបស់វៀតណាម ក្នុងការកាត់បន្ថយបំភាយឧស្ម័នស្មើនឹង “០” នៅឆ្នាំ២០៥០។ ចំពោះភូមិសាស្រ្តអនុវត្តគម្រោង នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានកំណត់ទិសដៅ អនុវត្តនៅតំបន់វាលរាបទន្លេគឺវឡុង៕
មិញហ្វៀង-វិមាន