មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/07/2024 - 14:39

បង្កើន​កម្រិត​ទទួល​ផល​របស់​ប្រ​ជា​ជន​នៅ​តំបន់​ជន​បទ

តាម​ប្រ​សាសន៍ ​លោកគី​ហីវ​ថាញ់ អនុ​ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ខេត្ត​ហូវ​យ៉ាង មាន​ការ​ប្ដូរ​ផ្លាស់​ច្រើន មុខ​មាត់​ជន​បទ​មាន​ភាព​វិវឌ្ឍន៍ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ​បម្រើ​ផលិត​កម្ម និង​របរ​ចិញ្ចឹម​ជីវិត​របស់​ប្រ​ជា​ជន​បន្ត​ត្រូវ​បាន​វិនិ​យោគ។

ពេល​ជីវ​ភាព​បាន​លំ​នឹង ប្រ​ជា​ជន​តែង​ចូល​រួម​ជា​មួយ​នឹង​រដ្ឋអំ​ណាច​កសាង​ជន​បទ​ថ្មី។

ខេត្ត​ហូវ​យ៉ាង ខិត​ខំ​ដល់​ឆ្នាំ​២០២៥៖ គ្រួ​សារ​ក្រី​ក្រ​ជា​ជន​រួម​ជាតិ​ភាគ​តិច (តាម​បទដ្ឋាន​ក្រ​ពហុ​វិមាត្រ) នឹង​ថយ​ចុះ​ជាង ២% ក្នុង​មួយ​ឆ្នាំ; និយោ​ជិត​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួសារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ និង​គ្រួ​សារ​ទើប​ចាក​ផុត​ពីភាព​ក្រី​ក្រ​ទាំង​អស់​ដែល​មាន​តម្រូវ​ការ​បាន​ឧបត្ថម្ភ​តភ្ជាប់ ពិ​គ្រោះ​តម្រង់​ទិស​វិជ្ជា​ជីវៈ​និង​ជួយ​ស្វែង​រក​ការ​ងារ​ធ្វើ; ខិត​ខំ​មាន​ឃុំ​ចាក​ពី​ក្រប​ខណ្ឌ​លំ​បាក​ខ្លាំង​៥០​%; ឃុំ​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​អស់ មាន​ផ្លូវ​រថ​យន្ត​អាច​បើក​បរ​ចូល​ដល់​មជ្ឈ​មណ្ឌល​ឃុំ និង​ផ្លូវ​អន្តរ​ឃុំ​បាន​ក្រាល​កៅ​ស៊ូ​ឬ​បេ​តុង​ទាំង​ស្រុង; ជន​រួម​ជាតិ​ភាគ​តិច​មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ស្រប​អនា​ម័យ​៩២%; ពល​ករ​ក្នុង​កម្រិត​អាយុ​បាន​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ៩០% ។ល។ ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​ដែល​បាន​ពោល​ដូច​ខាង​លើ ខេត្ត​ហូវ​យ៉ាង បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក និង​ផ្គួប​បញ្ចូល​នូវ​កម្ម​វិធី គម្រោង​ជា​ច្រើន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច។ មក​ទល់​ពេល​នេះ តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​ហូវ​យ៉ាង ជា​សារ​វន្ត​សម្រេច​បាន​នូវ​ខ្លឹម​សារ​ខាង​លើ។ លោក​ង្វៀង​វ៉ាន់​ហុង លេខា​សា​ខា​បក្ស​និង​ជា​ប្រ​ធាន​ភូមិ​ទ្រឿង​ថាំង ឃុំ​ទ្រឿង​ឡុង A ស្រុក​ចូវ​ថាញ់ A ឱ្យ​ដឹង៖ “ផ្តើម​ពី​ភូមិ​មួយ​លំ​បាក​ខ្លាំង ឥឡូវ​ភូមិ​យើង​ខ្ញុំ​កំ​ពុង​កសាង​ជន​បទ​ថ្មី​គំរូ។ ប្រ​ការ​គួរ​ត្រេក​អរ គឺ​ក្នុង​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី​រហូត​ដល់​ជន​បទ​ថ្មី​គំរូ តែង​ទទួល​បាន​ការ​ព្រួត​ដៃ​របស់​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ក្នុង​នោះ មាន​គ្រួ​សារ​ជន​រួម​ជាតិ​ភាគ​តិច​ទាំង​អស់​របស់​ភូមិ​បាន​ចូល​រួម​ផង​ដែរ”។

ផ្លូវ​គមនា​គមន៍​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​នៅ​ហូវ​យ៉ាង បាន​បំ​ពាក់​អំពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ
ដើម្បី​ធា​នា​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន​ពេល​ធ្វើ​ដំ​ណើរ​យប់​ព្រ​លប់។

តាម​គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង ដោយ​សារ​អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច និង​កម្ម​វិធី​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​កម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី ទើប​គ្រួ​សារ​ក្រី​ក្រ​ជា​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ខេត្ត​ហូវ​យ៉ាង បាន​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ពី​៣២,១៥% នៅ​ចុង​ឆ្នាំ ២០១៦ ថយ​ចុះ​នៅ​ត្រឹម​តែ ១៣,២៤% នៅ​ចុង​ឆ្នាំ​២០២២។ ឆ្នាំ​២០២៣ គណៈ​ជន​ជាតិ​ខេត្ត​ហូវ​យ៉ាង បន្ត​អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច បំ​ផុត​គឺ​គោល​នយោ​បាយ​គិត​គូរ​អភិវឌ្ឍ​សេដ្ឋ​កិច្ច បង្កើន​ប្រាក់​ចំ​ណូល កាត់​បន្ថយ​ភាព​ក្រី​ក្រ កសាង​ជន​បទ​ថ្មី។ល។ ម្ល៉ោះ​ហើយ ជីវ​ភាព​ជន​រួម​ជាតិ​ភាគ​តិច​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ទទួល​បាន​សមិទ្ធ​ផល​ទាំង​នេះ គឺ​ដោយ​សារ​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់ តែង​កំណត់​ការ​គិត​គូរ​ជីវ​ភាព​សម្ភារៈ និង​ស្មារតី​ជូន​ជន​រួម​ជាតិ​ភាគ​តិច ជា​ភារ​កិច្ច​ដ៏​សំ​ខាន់ ដើម្បី​កាត់​បន្ថយ​គម្លាត​រវាង​តំ​បន់​លំ​បាក​និង​តំបន់​ងាយ​ស្រួល លើក​កម្ពស់​កម្រិត​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច។ លោកសើុង​កិច នៅ​ភូមិ​៥ ឃុំ​សា​ភៀង ស្រុក​ឡុង​មី ជា​អ្នក​មាន​ប្រ​ជា​ប្រិយ ឱ្យ​ដឹង៖ “រដ្ឋ​បាន​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​អភិវឌ្ឍ​សេដ្ឋ​កិច្ច ម្ល៉ោះ​ហើយ​ទើប​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​រួម​ជាតិ​មាន​ភាព​រីក​ចម្រើន កាត់​បន្ថយ​គម្លាត​រវាង​ជន​បទ​និង​ទី​ក្រុង ហេតុ​នោះ ប្រ​ជា​ជន​មាន​លក្ខណៈ​ទទួល​ផល​កាន់​តែ​ច្រើន​ឡើង”៕

                                     ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ