ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/07/2024 - 14:46

ប្រ​ធាន​រដ្ឋ​សភា​ ត្រឹង​ថាញ​ម៉ឹង ជូន​អំ​ណោយ​ដល់​វីរ​មាតា​វៀត​ណាម គ្រួ​សារ​គោល​នយោ​បាយ​នៅ​ក្រុង​កឹង​ធើ

ស្រប​ក្នុង​ឱកាស​ខួប​អនុស្សាវ​រីយ៍​ ៧៧ ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពលី​-ពិការ​ (២៧/​៧/១៩៤៧​- ២៧/៧/​២០២៤) សមមិត្ត​ ត្រឹង​ថាញ​ម៉ឹង សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ​ ប្រ​ធាន​រដ្ឋ​សភា​ ទើប​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​វីរ​មាតា​វៀត​ណាម គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​លើ​ភូមិ​សាស្ត្រ​ក្រុង​កឹង​ធើ​ចំ​នួន​ ៥០ នាក់។​

សមមិត្ត​ ត្រឹង​ថាញ​ម៉ឹង ជូន​អំ​ណោយ​ដល់​វីរមាតា​វៀត​ណាម ត្រឹង​ធី​ហាយ
 នៅសង្កាត់ភូធឺ ខ័ណ្ឌកៃរុាំង។

មាន​ប្រ​សាសន៍​ក្នុង​ឱកាស​ជូន​អំ​ណោយ​ សម​មិត្ត​ ត្រឹង​ថាញ​ម៉ឹង សង្កត់​ធ្ងន់​ការ​ងារ​តប​ស្នង​សង​គុណ​ គិត​គូរ​ដល់​វីរមាតា​វៀត​ណាម គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ តែង​បាន​បក្ស​និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត។​ ប្រ​ធាន​រដ្ឋ​សភា​ រំពឹង​ថា​ ក្រុង​កឹង​ធើ​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ ផ្សព្វ​ផ្សាយ​អនុវត្ត​ឱ្យ​កាន់​តែ​ល្អ​ជាង​ទៀត​ បទ​បញ្ជា​លេខ​ ១៤-CT/TW របស់​គណៈ​លេខា​ស្ដី​ពី​ការ​បន្ត​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ ចំ​ពោះ​ការ​ងារ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ ដើម្បី​ធានា​ដល់​គ្រួ​សារ​ដែល​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ មាន​ជីវ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ។​ ក្រុង​កឹង​ធើ ចាត់​ចែង​អនុវត្ត​ល្អ​នូវ​គោល​នយោ​បាយ​អំ​ពី​ការ​កែ​តម្រូវ​ប្រាក់​សោធន​និវត្តន៍​ ឧបត្ថម្ភ​ប្រាក់​ធានា​រ៉ាប់​រង​សង្គម​ ជំ​នួយ​អា​ទិភាព​ដល់​អ្នក​មាន​សគុណ​និង​គាំ​ពារ​សង្គម​ យោង​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋ​សភា​នីតិ​កាល​ XV ទើប​អនុម័តិ​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​កក្កដា​ ឆ្នាំ​២០២៤; បំ​ផុស​ចលនា​ទូទាំង​ប្រ​ជា​ជន​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍; ជំ​រុញ​ការ​ងារ​ឧបត្ថម្ភ​ជា​សម្ភារ​និង​ស្មារតី​ ដើម្បី​គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ឈាន​ឡើង​ក្នុង​ជីវ​ភាព។​

សមមិត្ត​ ង្វៀង​វ៉ាន់​ហីវ ទទួល​យក​មតិ​ចង្អុល​ការ​របស់​ប្រ​ធាន​រដ្ឋ​សភា​ ត្រឹង​ថាញ​ម៉ឹង។​ ព្រម​ជា​មួយ​នោះ​ អំ​ណះ​អំ​ណាង ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​ការ​គិត​គូរ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍។​ រយៈ​ពេល​ខាង​មុខ​ ក្រុង​នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​និង​ច្បាប់​ស្ដី​ពី​ការ​ងារ​គិត​គូរ​ចំ​ពោះ​អ្នក​មាន​សគុណ; បន្ត​យក​ចិត្ត​ទុក​ដាក់​លក​លៃ​ប្រ​ភព​ធន​ធាន​ល្អ​បំ​ផុត​ ដើម្បី​គិត​គូរ​ដល់​គ្រួ​សារ​គោល​នយោ​បាយ​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​មាន​ជីវ​ភាព​ជួប​ការ​លំ​បាក​ ដើម្បី​មាន​ជីវ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ៕​                                                        

                                                         អាញ់​យុង- ពេជ្រ​សឿន​

ចែករំលែកអត្ថបទ