ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

15/09/2026 - 21:25

សាយភាយស្មារតីរស់នៅបៃតងផ្តើមពីចលនាដាំដើមឈើក្នុងសហគមន៍នៅសង្កាត់ខាញ់ហ្វា 

ដើម្បីរួមចំណែកកាត់បន្ថយបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារបរិស្ថាន គណៈគ្រប់គ្រងគម្រោង “បង្កើនសមត្ថភាពផ្លាស់ប្តូរថាមពលបង្កើតឡើងវិញ និងគ្រប់គ្រងជាតិសំណល់ដើម្បីបរិស្ថាននិរន្តរភាពនៅវាលរាបទន្លេគឺវឡុង” បានសហការជាមួយសមាគមសហព័ន្ធនារីសង្កាត់​ខាញ់ហ្វា ចាត់តាំងចលនាដាំដើមឈើរាយប៉ាយក្នុងសហគមន៍។

ក្នុងពេលចលនា បណ្តាកងកម្លាំងបានចាត់តាំងដាំដើមឥន្ទនេលចំនួន ១៥០ដើម តាមបណ្តោយដងផ្លូវតំបន់ត្រានៀង និងគិញវែន។ សកម្មភាពនេះបានរួមចំណែកបង្កទេស ភាពបៃតង ជ្រះ ស្អាត ព្រមទាំងបង្កើនសមត្ថភាពស្រូបយកបំភាយឧស្ម័នផ្ទះកញ្ចក់ កែ លម្អគុណភាពបរិស្ថានរស់នៅ និងបង្កើនការផ្សារភ្ជាប់ក្នុងសហគមន៍។ តាមរយៈកម្មវិធី គណៈគ្រប់គ្រងគម្រោង និងសមាគមសហព័ន្ធនារីសង្កាត់មានបំណងលើកកម្ពស់ស្មារតីភ្ញាក់រលឹករបស់កម្មា​ភិបាល សមាជិក និងប្រជាជនអំពីតួនាទីរបស់ដើមឈើ; ផ្សព្វផ្សាយចំណេះដឹង បច្ចេកទេសដាំ ថែទាំដើមឈើរាយប៉ាយ; ព្រមទាំងចលនាសហគមន៍សកម្មចូលរួមរាល់សកម្មភាពការពារបរិស្ថាន។ តំណាងគណៈគ្រប់គ្រងគម្រោង លោក សនណាវង្ស -  កម្មាភិបាលកម្មវិធីគម្រោង ក៏បានចែករំលែក៖ “សកម្មភាពដាំដើមឥន្ទនេល គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់ស្មារតីភ្ញាក់រលឹកក្នុង សហគមន៍អំពីតួនាទីរបស់ដើមឈើក្នុងការកែលម្អគុណភាពបរិស្ថានរស់នៅ សម្រួលអា កាសធាតុ និងស្រូបយកបំភាយឧស្ម័នផ្ទះកញ្ចក់”។

ទេសភាពដាំដើមឈើនៅតំបន់ត្រានៀងនិងគិញវែន។

ប្រសិទ្ធភាពនៃកម្មវិធីមិនត្រឹមតែបង្ហាញតាមរយៈចំនួនដើមឈើដែលបានដាំនោះទេ ថែមទាំងបង្ហាញពីស្មារតីភ្ញាក់រលឹកថែទាំ ការពារ និងរក្សាដើមឈើរបស់ប្រជាជនផងដែរ។ កិច្ចសហការយ៉ាងជិតដិតរវាងរដ្ឋអំណាចភូមិភាគ សមាគមសហព័ន្ធនារី បណ្តាកងកម្លាំង និងមាមីងប្រជាជន ដើម្បីឱ្យដងផ្លូវផ្កាបានថែទាំជាប្រចាំ លូតលាស់បៃតងល្អ រួមចំណែកបង្កទេសភាពភ្លឺ - បៃតង - ជ្រះ - ស្អាត។

“ការកសាងដងផ្លូវផ្កាដែលនារីគ្រប់គ្រង គឺជាសកម្មភាពជាក់ស្តែង ដើម្បីពង្រីកតួនាទី ទំនួលខុសត្រូវរបស់កម្មាភិបាល សមាជិកនារីក្នុងការការពារបរិស្ថាន កសាងទេសភាពតំបន់តាំងទីលំនៅ និងរួមចំណែកអនុវត្តតាមលក្ខឋានទីក្រុងស៊ីវិល័យ”   - លោកស្រី ត្រឹងធីហុងឌីប -  អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមសង្កាត់ ព្រមទាំងជាប្រធានសមាគមសហ​ព័ន្ធនារីសង្កាត់ខាញ់ហ្វា សង្កត់ធ្ងន់ដូច្នេះ។

នេះគឺជាសកម្មភាពជាក់ស្តែងរួមចំណែករីកសាយភាយស្មារតីភ្ញាក់រលឹកការពារបរិស្ថាន លើកទឹកចិត្តគ្រួសារនីមួយៗ ប្រជាជនម្នាក់ៗម្ចាស់ការដាំ និងថែទាំដើមឈើនៅកន្លែងរស់នៅ កន្លែងធ្វើការ និងបណ្តាតំបន់សាធារណៈ។ តាមរយៈនោះ ជាជំហានកសាងសហ គមន៍បៃតង  ជ្រះ ស្អាត សមស្របនឹងការប្រែប្រួលអាកាសធាតុ និងឆ្ពោះដល់​អភិវឌ្ឍនិរន្តរភាពលើភូមិឋាន​សង្កាត់ខាញ់ហ្វា៕

ថាញហ៊ុង - លីសៀ

ចែករំលែកអត្ថបទ