ដោយគោលបំណងឧបត្ថម្ភដល់កសិករ ពិសេសកសិករក្រីក្រខ្វះដើមទុនដើម្បីអនុវត្តវិទ្យាសាស្ត្របច្ចេកទេស វិនិយោគអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល រួមចំណែកលើកស្ទួយជីវភាព ប៉ុន្មានឆ្នាំកន្លង មូលនិធិឧបត្ថម្ភកសិករ បាននាំមកផលប្រយោជន៍ជាក់ស្តែងដល់កសិករនៅឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ ឈានឡើងចាកផុតពីភាពក្រីក្រ និងធ្វើមាន។
ពូថាច់កឿន កំពុងថែទាំហ្វូងគោ។
លោក គឹមលួង ប្រធានសមាគមកសិករឃុំម៉ីចាញ់ ឱ្យដឹង៖ “តាមរយៈប្រភពទុនមូលនិធិឧបត្ថម្ភកសិករខេត្ត ឆ្នាំ២០២១ សមាគមកសិករខេត្តបានឧបត្ថម្ភប្រជាជន ១០ គ្រួសារនៅភូមិចុងក្រោម អនុវត្តទម្រង់ចិញ្ចឹមគោមេ ដើមទុនសរុប២០០លានដុង ក្នុងមួយគ្រួសារត្រូវបានឧបត្ថម្ភ ២០ លានដុង។ មុនពេលទទួលបានទុន សមាគមកសិករឃុំ បានបង្កើតក្រុមសហការចិញ្ចឹមគោញី ហើយបានផ្នែកជំនាញហ្វឹកហាត់ ផ្ទេរជូនវិទ្យាសាស្ត្របច្ចេកទេសដល់កសិករ។ បច្ចុប្បន្ន ទម្រង់ចិញ្ចឹមគោមេពង្រីកបានប្រសិទ្ធភាព។ មធ្យមភាគក្នុងមួយគ្រួសារមានគោមេ៣ក្បាល។ រយៈពេលខាងមុខ សមាគមនឹងជំរុញទឹកចិត្តសមាជិកនិងកសិករលើភូមិសាស្ត្រឃុំពង្រីកទម្រង់នេះ”។
លោក គឹមលួង ប្រធានសមាគមកសិករឃុំម៉ីចាញ់ ពិនិត្យទម្រង់ចិញ្ចឹមគោរបស់ពូថាច់កឿន។
ពូថាច់កឿន នៅភូមិចុងក្រោម សមាជិកក្រុមសហការចិញ្ចឹមគោមេ ឱ្យដឹង៖ “ប៉ុន្មានឆ្នាំមុន គ្រួសារខ្ញុំក្រលំបាកណាស់។ ឆ្លងតាមរយៈសមាគមកសិករឃុំ កាលពីខែធ្នូ ឆ្នាំ២០២១ ខ្ញុំបានបុលទុនពីមូលនិធិឧបត្ថម្ភកសិករ។ ផ្តើមពីទឹកប្រាក់បុល២០លានដុង ខ្ញុំទិញកូនគោញី១ ក្បាលចិញ្ចឹម។ អាស្រ័យការថែទាំបានល្អ ម្ល៉ោះហើយមួយឆ្នាំក្រោយមកគោកើតកូនបាន ១ ក្បាល។ ក្រោយពីចិញ្ចឹមបាន៨ខែ លក់បានជិត២០លានដុង។ ដោយសារសន្សំបានដើមទុន គ្រួសារខ្ញុំបានទិញគោមេថែមទៀត បច្ចុប្បន្ន ហ្វូងគោរបស់គ្រួសារខ្ញុំឡើងដល់ទៅ ១៥ ក្បាល។ ផ្ដើមពីប្រាក់ចំណូលបានមកពីការចិញ្ចឹមគោនិងធ្វើស្រែ គ្រួសារខ្ញុំសន្សែសន្សំប្រាក់ទុកសម្រាប់សង់ផ្ទះ បច្ចុប្បន្នជីវភាពគ្រួសារឆ្លងផុតការលំបាក ខ្ញុំត្រេកអរណាស់”។
លោក គឹមលួង ប្រធានសមាគមកសិករឃុំម៉ីចាញ់ ឱ្យដឹងបន្ថែម៖ “ចំពោះគ្រួសារដែលបានបុលពីប្រភពទុនមូលនិធិឧបត្ថម្ភកសិករចិញ្ចឹមគោមេ របស់ក្រុមសហការចិញ្ចឹមគោមេនៅភូមិចុងក្រោម ថែមទាំងបានសមាគមគ្រប់លំដាប់ថ្នាក់ ឧបត្ថម្ភ ណែនាំពីបច្ចេកទេសនិងផែនការផលិតកម្មទៀតផង។ បច្ចុប្បន្ន មាមីង១០ គ្រួសារដែលបានឧបត្ថម្ភពីប្រភេទទុនមូលនិធិឧបត្ថម្ភកសិករខេត្ត តែងពង្រីកប្រសិទ្ធភាព ជួយគ្រួសារបង្កើនប្រាក់ចំណូល ជាសន្សឹមៗឈានឡើងធ្វើមានបាន។ ម្យ៉ាងទៀត មូលនិធិឧបត្ថម្ភកសិករពិតជាមានអត្ថន័យចំពោះគ្រួសារកសិករទាំងឡាយដែលខ្វះខាតដើមទុន រួមចំណែកយ៉ាងច្រើនក្នុងការអនុវត្តទិសដៅកាត់បន្ថយភាពក្រីក្រនៅភូមិភាគ”៕
សើុងម៉ាល័យ- លីសៀ