គណៈកម្មាធិការប្រជាជនស្រុកហ្វាប៊ិញ ខេត្តបាកលីវ ទើបរៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចលើកទី ៤ - ឆ្នាំ២០២៤ ក្រោយប្រធានបទ “មហាសន្និបាតបណ្តាជនជាតិសាមគ្គី ផ្លាស់ថ្មី ច្នៃប្រតិដ្ឋ ពង្រីកឧត្តមភាព សក្តានុភាព សមាហរណកម្មនិងអភិវឌ្ឍន៍ចីរភាព”។ នេះជាមហាសន្និបាតត្រូវបានខេត្តបាកលីវជ្រើសរើសជាកន្លែងរៀបចំជាគំរូ។ អញ្ជើញចូលរួមមហាសន្និបាត មានអ្នកតំណាង ១៥០ នាក់ តំណាងឱ្យជនជាតិភាគតិច ១៥.២១០ នាក់នៅលើភូមិសាស្រ្តស្រុក។
អ្នកតំណាងអញ្ជើញទៅចូលរួមមហាសន្និបាតថ្នាក់លើបង្ហាញមុខក្នុងមហាសន្និបាត។
អាណត្តិកន្លង ស្រុកបានរៀបចំផ្សព្វផ្សាយអនុវត្តនូវកម្មវិធី គោលនយោបាយនិងគម្រោងជាច្រើននៅលើភូមិសាស្រ្តតំបន់ជនជាតិភាគតិចសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ផ្តើមពីនោះ ជីវភាពសេដ្ឋកិច្ច វប្បធម៌សង្គម ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតំបន់ជនជាតិភាគតិចមានស្ថិរភាព ជាសារវន្តមានភាពលំនឹង; ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចបន្តត្រូវបានលើកកម្ពស់; ប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់ត្រូវបានពង្រឹង ដំណើរការមានប្រសិទ្ធភាព; អត្រាគ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រថយចុះ; តម្លៃវប្បធម៌របស់ជនរួមជាតិភាគតិចត្រូវបានយកចិត្តទុកដាក់អភិរក្សនិងពង្រីក; បុព្វហេតុអប់រំ លើកកម្ពស់ប្រជាបញ្ញា បណ្តុះបណ្តាលធនធានមនុស្ស ការងារសុខាភិបាលត្រូវបានយកចិត្តទុកដាក់វិនិយោគ។ល។ ពិសេស បក្ខភាគស្រុកហ្វាប៊ិញ មានបក្ខជនជាជនជាតិភាគតិច ១៤៤ នាក់ ស្រូបអត្រាជាង ៤,៥% នៃចំនួនបក្ខជនទូទាំងស្រុក។
មហាសន្និបាតក៏បានជ្រើសតាំងអ្នកតំណាង២៦នាក់ ទៅចូលរួមមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចខេត្តបាកលីវ នៅខែវិច្ឆិកាខាងមុខនេះ៕
លីធាន-វិមាន