ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/06/2024 - 16:57

ស្ថាប័ន​និង​អង្គ​ភាព​ជា​ច្រើន​ អញ្ជើញ​មក​ប្រ​សិទ្ធ​ពរ​កាសែត​កឹង​ធើ ស្រប​ឱកាស​ថ្ងៃ​២១ មិថុនា​

ស្រប​ឱកាស​ខួប​អនុស្សាវ​រីយ៍​ ៩៩ ឆ្នាំ​ ទិវា​សារ​ព័ត៌​មាន​បដិវត្តន៍​វៀត​ណាម (២១/៦/១៩២៥- ២១/៦/២០២៤) តំ​ណាង​ថ្នាក់​ដឹក​នាំ​នៃ​ស្ថាប័ន​និង​អង្គ​ភាព​ជា​ច្រើន​ បាន​អញ្ជើញ​មក​ប្រ​សិទ្ធ​ពរ​ដល់​សមូហ​ភាព​អ្នក​សារ​ព័ត៌​មាន​នៅ​កាសែត​កឹង​ធើ។​

 លោក​តាវ​វៀត​ថាំង នា​យក​រង​នៃ​នា​យក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ​ (ឈរ​កណ្តាល) អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​កា​សែត​កឹង​ធើ។​ រូប​ថត​៖ ង៉ុក​យ៉ុង

ក្នុង​នោះ​ គណៈ​ប្រ​តិភូ​ដឹក​នាំ​ដោយ​លោក​ តាវវៀត​ថាំង នា​យក​រងនៃ​នា​យក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ​ (គណៈ​កម្មា​ធិការ​ជន​ជាតិ) បាន​សម្ដែង​នូវ​មនោ​សញ្ចេត​នា​ដ៏​ស្និទ្ធ​ស្នាល មាន​បិយ​វាចា​ផ្ដាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​និង​ប្រ​សិទ្ធ​ពរ​ដល់​សមូហ​ភាព​កម្មា​ភិបាល​ បុគ្គ​លិក​ទទួល​បន្ទុក​បោះ​ពុម្ព​ផ្សាយ​កាសែត​កឹង​ធើ​ភាសា​ខ្មែរ។​ ថ្លែង​យោ​បល់​ជា​មួយ​កាសែត​កឹង​ធើ លោក​តាវ​វៀត​ថាំង បាន​កត់​សម្គាល់​និង​វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កា​សែត​កឹង​ធើ​ភាសា​ខ្មែរ​ ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ គោលមាគ៌ា​ គោល​នយោ​បាយ​របស់​បក្ស​ រដ្ឋ​ ពិសេស​គឺ ការ​ងារ​ជន​ជាតិ​ ឆ្លុះ​បញ្ចាំង​ទាន់​ពេល​ សត្យា​នុម័តិ​ ជាក់​ស្ដែង​នៃ​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ សកម្ម​ភាព​និង​ព្រឹត្តិ​ការណ៍​នា​នា​ដែល​កើត​ឡើង​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ រួម​ចំ​ណែក​ផ្សព្វ​ផ្សាយ​កាន់​តែ​សាយ​ភាយ ជំ​រុញ​ការ​អភិវឌ្ឍ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ បំ​ផុត​គឺជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង…។​

ជំ​នួស​មុខ​កម្មា​ភិបាល​ បុគ្គ​លិក​កាសែត​កឹង​ធើ ថ្នាក់​ដឹក​នាំ​កា​សែត​កឹង​ធើ បាន​ថ្លែង​អំ​ណរ​គុណ​ចំ​ពោះ​គណៈ​ប្រ​តិភូ​នា​យក​ដ្ឋាន​កិច្ច​ការ​ជន​ជាតិ​ភូមិ​ភាគ​ ដែល​បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​ និង​លើក​ទឹក​ចិត្ត​ដល់​អ្នក​សារ​ព័ត៌​មាន​នៅ​កាសែត​កឹង​ធើ បំ​ផុត​គឺអ្នក​សារ​ព័ត៌​មាន​កាសែត​កឹង​ធើ​ភាសា​ខ្មែរ។​ ថ្នាក់​ដឹក​នាំ​កាសែត​កឹង​ធើ រំពឹង​ថា​ នឹង​មាន​ការ​ទំ​នាក់​ទំ​នង​កាន់​តែប្រ​សិទ្ធ​ភាព​ជាង​ទៀត​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​ងារ​ជន​ជាតិ​ ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ជាពិសេស​គឺ កម្ម​វិធី​សំ​ខាន់​ៗ​ ឆ្ពោះ​ទៅ​កាន់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និយាយ​រួម​ និង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក។​

កាសែត​កឹង​ធើ​ភា​សា​ខ្មែរ​ គឺជា​ផលិត​ផល​មួយ​ក្នុង​ចំ​ណោម​ផលិត​ផល​ទាំង​ ៣ របស់​កាសែត​កឹង​ធើ។​ កាសែត​កឹង​ធើ​ភាសា​ខ្មែរ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​រៀង​រាល់​សប្តាហ៍​ ចែក​ចាយ​ដល់​ភូមិ​ភាគ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​៕​ 

      PV-មុនី

ចែករំលែកអត្ថបទ