17/06/2024 - 17:15

រៀន​នៅ​ទី​ណា​ បើ​បេក្ខ​ជន​ប្រ​ឡង​មិន​ជាប់​សា​លា​រដ្ឋ?

ក្នុង​ចំ​ណោម​បេក្ខ​ជន​ជាង​១៤.៥០០​នាក់ ដែល​ប្រ​ឡង​ចូល​ថ្នាក់​ទី១០​នៅ​តាម​សា​លា​រដ្ឋ​នៅ​ក្រុង​កឹង​ធើ នឹង​មាន​បេក្ខ​ជន​ប្រ​មាណ​៥.០០០​នាក់ មិន​ជាប់​ជម្រើស។​ ដូច្នេះ​ តើប្អូន​ៗ​នឹង​រៀន​នៅ​ទីណា​បន្ទាប់​ពី​រៀន​ចប់​អនុវិទ្យា​ល័យ?

បេ​ក្ខជន​ត្រៀម​ប្រ​ឡង​វិញ្ញា​សា​គណិត​វិទ្យា​ក្នុង​សម័យ​ប្រ​ឡង​ជម្រើស​ចូល​ថ្នាក់​ទី​១០
ឆ្នាំ​សិក្សា​ ២០២៤​- ២០២៥ នៅ​មណ្ឌល​ប្រ​ឡង​វិទ្យា​ល័យ​អនុវត្ត​គរុកោ​សល្យ​
នៃ​សា​កល​វិទ្យា​ល័យ​កឹង​ធើ។

អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ៥២២/QĐ- TTg របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផ្តល់​សច្ចា​នុមតិ​លើ​គម្រោង​“អប់រំ​តម្រង់​ទិស​វិជ្ជា​ជីវៈ និង​កំ​ណត់​ទិស​បែង​ចរន្ត​សិស្ស​ក្នុង​ការ​អប់រំចំ​ណេះ​ទូទៅ​ ដំ​ណាក់​កាល​២០១៨​-២០២៥” ទិស​ដៅ​ដល់​ឆ្នាំ​២០២៥ ខិត​ខំ​យ៉ាង​តិច​បំ​ផុត​ មាន​សិស្ស​បញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​៤០% បន្ត​សិក្សា​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​វិជ្ជា​ជីវៈ​ដែល​បណ្តុះ​បណ្តាល​កម្រិត​បឋម​ និង​មធ្យម​សិក្សា​វិជ្ជា​ជីវៈ; ចំ​ពោះ​ភូមិ​ភាគ​មាន​សេដ្ឋ​កិច្ច​-សង្គម​លំ​បាក​ខ្លាំង​សម្រេច​យ៉ាង​តិច​បំ​ផុត​៣០%។​ សម័យ​ប្រ​ឡង​ជម្រើស​សិស្ស​ចូល​រៀន​ថ្នាក់​ទី​១០ ឆ្នាំ​សិក្សា​២០២៤​-២០២៥ ក្រុង​កឹង​ធើ មាន​បេក្ខ​ជន​ជាង​១៤.៥០០​នាក់ ប្រ​ឡង​នៅ​តាម​មណ្ឌល​ប្រ​ឡង​ចំ​នួន​២៨ នៅ​តាម​វិទ្យា​ល័យ​និង​សា​លា​មាន​កម្រិត​វិទ្យា​ល័យ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង។​ ក្នុង​ពេល​ដែល​ភាគ​កម្រិត​ជម្រើស​សិស្ស​ចូល​ថ្នាក់​ទី១០នៅ​សាលា​រដ្ឋ​ប្រ​មាណ​១១.​០០០​នាក់​ប៉ុណ្ណោះ។​ មាន​ន័យ​ថា​ សិស្ស​ប្រ​មាណ​៥.០០០​នាក់ ត្រូវ​ជ្រើស​ទៅ​រៀន​នៅ​កន្លែង​ផ្សេង​ បើ​ប្រ​ឡង​ធ្លាក់​ក្នុង​សម័យ​ប្រ​ឡង​នេះ។​

តាម​ប្រ​សាសន៍​លោក​ ត្រឹង​ថាញ​ប៊ិញ នា​យក​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ការ​ងារ​បែង​ចរន្ត​សិស្ស​បាន​ក្រុង​អនុវត្ត​ច្រើន​ឆ្នាំ​កន្លង​ ម្ល៉ោះ​ហើយ​ប្រ​ព័ន្ធ​វិទ្យា​ល័យ​ឯក​ជន​ មជ្ឈ​មណ្ឌល​អប់រំ​វិជ្ជា​ជីវៈ - អប់រំ​ជា​ប្រ​ចាំ​និង​មូល​ដ្ឋាន​អប់រំ​វិជ្ជា​ជីវៈ។ល។​ នៅ​ក្រុង​មាន​ច្រើន​សណ្ឋាន​ណាស់​ អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សិក្សា​របស់​សិស្ស​ ប្រ​សិន​បើ​មិន​ប្រ​ឡង​ជាប់​ថ្នាក់​ទី​១០ នៅ​តាម​សា​លា​រដ្ឋ​ ឬ​ម្ចាស់​ការ​ជ្រើស​ផ្លូវ​ផ្សេង​ក្រោយ​ពី​អនុវិទ្យា​ល័យ។​ តាម​ស្ថិតិ​របស់​ផ្នែក​អប់រំ​ក្រុង​ បន្ទាប់​ពី​ចប់​កម្រិត​អនុ​វិទ្យា​ល័យ​ សិស្ស​អាច​ចូល​រៀន​នៅ​តាម​វិទ្យា​ល័យ​ឯក​ជន​ ដូច​ជា៖ សាលា​ថាយ​ប៊ិញ យឿង​វៀត​មី ក្វឹក​យ៉ឹង និង​ FPT ។ល។​ ឬ​មជ្ឈ​មណ្ឌល​អប់រំ​វិជ្ជា​ជីវៈ - អប់រំ​ជា​ប្រ​ចាំ​ចំ​នួន​៩ នៅ​តាម​ខណ្ឌ​ ស្រុក​ទាំង​៩ផង​ដែរ។​ ក្រៅ​ពី​នោះ​ ប្អូន​ៗ​អាច​រៀន​វិជ្ជា​ជីវៈ​ទន្ទឹម​នឹង​រៀន​វប្បធម៌​នៅ​អនុមហា​វិទ្យា​ល័យ​កឹង​ធើ អនុមហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​កឹង​ធើ អនុម​ហា​វិទ្យា​ល័យ​សេដ្ឋកិច្ច -បច្ចេក​វិទ្យា​កឹង​ធើ និង​សា​លា​មធ្យម​សិក្សា​វិជ្ជា​ជីវៈ​ថើយ​ឡាយ។ល។​ ពេល​សិក្សា​នៅ​សា​លា​ទាំង​នេះ​ ប្អូន​ៗ​បាន​លើក​លែង​និង​កាត់​បន្ថយ​ថ្លៃ​សិក្សា​បាន​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ ហើយ​ក្រោយ​ពី​៣​ឆ្នាំ​អាច​ចូល​រួម​ប្រ​ឡង​និង​ទទួល​បាន​សញ្ញា​បត្រ​វិទ្យា​ល័យ។​

អ្នក​គ្រូ​ ង៉ោធី​ហៀង​ត្រឹង​ គ្រូ​បង្រៀន​នៅ​វិទ្យា​ល័យ​ប៊ូយ​ហឺវ​ងៀ ឱ្យ​ដឹង៖ “ផ្ទះ​ខ្ញុំ​ចម្ងាយ​ពី​សាលា​ដែល​ខ្ញុំ​បង្រៀន​ជាង​១​គីឡូ​ម៉ែត្រប៉ុណ្ណោះ​ ប៉ុន្តែ​ខ្ញុំ​ជ្រើស​ឱ្យ​កូន​ស្រី​ចូល​រៀន​ថ្នាក់​ទី១០​អន្តេ​វា​សិក​របស់​សាលា​ FPT ពី​ព្រោះ​កូន​ស្រី​បាត់​ភាព​ម្ចាស់​ការ​ ខ្វះ​បំ​ណិន​ជីវិត។​ ក្រោយ​ពី​២​ឆ្នាំ​ ខ្ញុំ​ឃើញ​កូន​ស្រី​មាន​ការ​យល់​ដឹង​ច្រើន។​ ចំ​ណែក​កូន​ប្រុស​ ខ្ញុំ​ឱ្យ​កូន​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ បន្ទាប់​ពី​បាន​ពិគ្រោះ​អំ​ពី​សា​លា​រដ្ឋ​ សា​លា​ឯក​ជន​និង​សា​លា​វិជ្ជា​ជីវៈ ក៏​ដូច​ជា​ឱកាស​ការ​ងារ​ ក្រោយ​ពី​បញ្ចប់​វិទ្យា​ល័យ​ដល់​កូន។ល។​ ទីបំ​ផុត​ កូន​ជ្រើស​រៀន​នៅ​អនុ​មហា​វិទ្យា​ល័យ​វិជ្ជា​ជីវៈ​កឹង​ធើ។​ ខ្ញុំ​គិត​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​ជា​មួយ​នឹង​ការ​សិក្សា​ជាក់​ស្តែង​របស់​កូន​ ហេតុ​នោះ​ខ្ញុំ​គាំ​ទ្រ​ការ​ជ្រើស​រើស​របស់​កូន​”៕​   

      ហា​ថាញ-វិមាន

ចែករំលែកអត្ថបទ