មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

11/06/2024 - 09:26

ប្រ​ព័ន្ធ​បាញ់​ទឹក​បន្លែ កាត់​បន្ថយ​ចំ​ណាយ​បង្កើន​ចំ​ណេញ​

ពូគៀងប៊ែ នៅ​ភូមិ​បុត្រី​ ឃុំ​ហ្វាឡើយ​ ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ បាន​អនុវត្ត​វិធាន​ការ​ស្រោច​ស្រព​ប្រិត​សំ​ចៃ​ទឹក​ក្នុងការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​។​ វិធាន​ការ​នេះ​មិន​ត្រឹម​តែប្រិត​សំ​ចៃ​ទឹក​ អគ្គិ​សនី​ ជី ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ កម្ម​ករ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​នៅ​ធានា​ទិន្ន​ផល​ បង្កើន​ប្រាក់​ចំ​ណេញ​ទៀត​ផង។​

ពូគៀង​ប៊ែ កំ​ពុង​ធ្វើ​ទ្រើងសំ​ណា​ញ់​ដោយ​អនុវត្ត​តាម​វិទ្យា​សាស្រ្ត​បច្ចេក​ទេស។​

ពូគៀង​ប៊ែ ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ៖ “ឆ្លង​តាម​រយៈ​នៃ​វគ្គ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ដែល​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ឡើយ​ សហកា​រជា​មួយ​នឹង​ផ្នែក​ជំ​នាញ​ ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ដល់​កសិករ​ ខ្ញុំ​បាន​អនុវត្ត​ទម្រង់​ដាំ​ដំ​ណាំ​គួប​ផ្សំ​នឹង​ធ្វើ​ប្រ​ព័ន្ធ​ស្រោច​ស្រព​មាន​ប្រ​សិទ្ធ​ភាព​។​ ដោយ​មាន​ផ្ទៃ​ ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ២ កុង​ ខ្ញុំ​វិនិ​យោគ​ដំ​ឡើង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ប្រ​មាណ​ ២០ លាន​ដុង។​ គ្រួ​សារ​ខ្ញុំ​ដាំ​គូឆាយ​ ល្ពៅ​ ផ្ទី និង​បន្លែ​ស្ពៃ​គ្រប់​ប្រ​ភេទ​។ល។​ អា​ស្រ័យ​ដោយ​បន្លែ​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​ ២០២៤ បាន​លំ​នឹង​ ខ្ញុំ​ប៉ាន់​ស្មាន​នៅ​ចំ​ណេញ​ប្រ​មាណ​ ៥០ លាន​ដុង​/ឆ្នាំ​”។​

ពូគៀង​ប៊ែ កំ​ពុង​ដើរ​ពិនិត្យ​ប្រ​ព័ន្ធ​ស្រោច​ស្រព។​

តាម​ការ​គិត​គូរ​របស់​ពូប៊ែ ការ​ស្រោច​ស្រព​ទឹក​តាម​ទម្រង់​នេះ​ កាត់​បន្ថយ​បាន​ចំ​នួន​ទឹក​ប្រ​មាណ​ ៧០% ពេល​វេលា​ ៧០% និង​ចំ​នួន​អគ្គិ​សនី​ ៧០% កាត់​បន្ថយ​ប្រាក់​ជួល​កម្ម​ករ​ កាត់​បន្ថយ​ការ​ប្រើ​ជីពី​ ២០-៣០% ទិន្ន​ផល​មិន​ខុស​គ្នា​ទេ​បើ​ប្រៀប​ធៀប​នឹង​វិធី​ដាំ​ពី​មុន​។​ ជា​មួយ​ប្រាក់​ចំ​ណាយ​ប្រ​មាណ​ ១០ លាន​ដុង​ក្នុង​មួយ​កុង​ ប្រ​ព័ន្ធ​ស្រោច​ស្រព​ថ្វី​ដ្បិត​តែ​ចំ​ណាយ​ទុន​ច្រើន​ក៏​ពិត​មែន​ប៉ុន្តែ​មាន​ឧត្តម​ភាព​គឺ​រយៈ​ពេលប្រើ​ប្រាស់​បាន​យូរ​អង្វែង។​

លោក​ ថាយ​ថាញ​ប៊ិញ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ្វា​ឡើយ​ ឱ្យ​ដឹង​៖ “ការ​ដាំ​ដំ​ណាំ​គួប​ផ្សំ​នឹង​ប្រ​ព័ន្ធ​ស្រោច​ស្រព​ គឺជា​វិធាន​ការ​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ដំ​ណាំ​លូត​លាស់​តាម​តម្រូវ​ការ​ទឹក​រ​បស់ដំ​ណាំ។​ វិធាន​ការ​នេះ​មិន​ត្រឹម​តែប្រិត​សំ​ចៃ​ថា​មពល​អគ្គិ​សនី​ពេល​វេលា​ស្រោច​ស្រព​ កម្លាំង​បាច​ជី  និង​ប្រិត​សំ​ចៃ​ទឹក​ជា​អតិបរមា​ប៉ុណ្ណោះ​ទេ។ល។​ ថែម​ទាំង​រួម​ចំ​ណែក​ធ្វើ​ឱ្យ​បង្កើន​ទិន្ន​ផល​និង​គុណ​ភាព​ដំ​ណាំ​ទៀត​ផង។​ អាច​នឹង​គួបផ្សំ​វិធាន​ការ​ច្រើន​ទៀត​ដែល​ថែទាំ​តាម​រយៈ​ប្រ​ព័ន្ធ​ស្រោច​ស្រព​ ដូច​៖ ដាក់​ជី​ឆាប់​រលាយ​និង​បាញ់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​ដំ​ណាំ។​ ដោយ​ចំ​ណាយ​ទុន​ប្រ​មាណ​ ១០ លាន​ដុង​ក្នុង​មួយ​កុង​ ប្រ​ព័ន្ធ​ស្រោច​ស្រព​ចំ​ណាយ​ខ្ពស់​ក៏​ពិត​មែន​ ប៉ុន្តែ​មាន​ឧត្តម​ភាព​ប្រើ​ប្រាស់​រយៈ​ពេល​បាន​យូរ​អង្វែង។​ ម្យ៉ាង​ទៀត​ ពូប៊ែ បាន​អនុវត្ត​ទម្រង់​ដាំ​ដំ​ណាំ​គួប​ផ្សំ​នឹង​ប្រ​ព័ន្ធ​ស្រោច​ស្រព​កាត់​បន្ថយ​ប្រាក់​ចំ​ណាយ​ផង​ បង្កើន​ប្រាក់​ចំ​ណេញ​ផង​។​ ក្នុង​រយៈ​ពេល​ខាង​មុខ​ ឃុំ​លើក​ទឹក​ចិត្ត​កសិករ​ពង្រីក​ទម្រង់​នេះ​បន្ថែម​ទៀត”៕​

                        សើុង​ម៉ា​ល័យ​-លីសៀ

ចែករំលែកអត្ថបទ