គណៈចង្អុលការមហាសន្និបាតតំណាង បណ្ដាជនជាតិភាគតិចខេត្តគៀងយ៉ាង លើក ទី IV ឆ្នាំ ២០២៤ សហការជាមួយគណៈកម្មាធិការប្រជាជនស្រុកហ្គក្វាវ រៀបចំមហាសន្និបាតគំរូ មហាសន្និបាតតំណាងបណ្ដាជនជាតិភាគតិចស្រុកហ្គក្វាវ លើកទី IV ឆ្នាំ ២០២៤។
មហាសន្និបាត បានពិគ្រោះយោបល់ជ្រើសរើស គណៈប្រតិភូតំណាងទៅចូលរួមមហាសន្និបាតតំណា បណ្ដាជនជាតិភាគតិចខេត្ត ឆ្នាំ២០២៤ រួមមាន ២០ នាក់។
ក្នុងមហាសន្និបាត ស្រុកហ្គក្វាវបានដាក់ចេញទិសដៅ ខិតខំធ្វើយ៉ាងណាដល់ឆ្នាំ ២០២៩ អត្រាគ្រួសារក្រីក្រថយចុះមធ្យមភាគ ១៧,១៤% ក្នុងមួយឆ្នាំ (បើធៀបនឹងចំនួនគ្រួសារក្រីក្ររួម); កម្មករជាជនជាតិភាគតិចស្ថិតក្នុងកម្រិតអាយុពលកម្មជាង ៥០% បានបណ្តុះបណ្តាលវិជ្ជាជីវ; ផ្លូវតភ្ជាប់ឃុំត្រូវបានក្រាលកៅស៊ូឬបេតុង ១០០% ផ្លូវតភ្ជាប់ភូមិត្រូវបានចាក់បេតុងទាំង ១០០%; គ្រួសារជនជាតិភាគតិចមានបណ្តាញអគ្គិសនីជាតិ និងទឹកស្អាតប្រើប្រាស់ស្របអនាម័យជាង ៩៩% គ្រួសារ។ ដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ ១០០%។
ស្របក្នុងឱកាសនេះ គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង បានជូនប័ណ្ណសរសើរដល់សមូហភាពចំនួន ២ និងបុគ្គល ៤ នាក់ ដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តការងារជនជាតិ និងមហាសាមគ្គីជនជាតិ។ គណៈជនជាតិខេត្តគៀងយ៉ាង ជូនលិខិតសរសើរដល់សមូហភាពចំនួន ២ និងបុគ្គល ៤ នាក់ ដែលសម្រេចបានស្នាដៃឆ្នើមក្នុងការអនុវត្តការងារជនជាតិ និងមហាសាមគ្គីជនជាតិ៕
ធីហ្វា-បកប្រែ៖ ទីទុយ