មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/05/2024 - 16:38

ការ​ផលិត​ស្រូវ​ប្រិត​សំ​ចៃ​ទឹក​នៅ​ពេល​ប្រ​ឈម​នឹង​ក្ដៅ​ខ្លាំង​នៅក្រុង​កឹង​ធើ

រដូវ​ប្រាំង​ឆ្នាំ​នេះ នៅ​កឹង​ធើ​មិន​រង​ផល​ប៉ះ​ពាល់​ដោយ​ជាតិ​ប្រៃ ​ស្ងួត​ហែង​ដូច​ខេត្ត​ដទៃ​ក៏​ពិត​មែន។ ប៉ុន្តែ​នៅ​តាម​វាល​ស្រែ កសិករ​កឹង​ធើ តែង​អនុវត្ត​បច្ចេក​ទេស​ផលិត​ស្រូវ “បញ្ចូល​ទឹក​លិច - គោក​ ឆ្លាស់​គ្នា” ជួយ​ប្រិត​សំ​ចៃ​ទឹក​ប្រិត​សំ​ចៃ​ការ​ចំ​ណាយ​ក្នុង​ការ​ផលិត​ស្រូវ​ជូន​កសិករ។

ឧបករណ៍​ចាប់​សញ្ញា​ត្រូវ​បាន​ភ្ជាប់​ទៅ​ទូរ​ស័ព្ទរ​បស់​កសិករ ដើម្បី​រាយ​ការណ៍​ពី​កម្រិត​ទឹក​ក្នុង​ស្រែ​ជួយ​កសិករ​តាម​ដាន និង​កែតម្រូវ​កម្រិត​ទឹក​ស្រោច​ស្រព។

ការ​អនុវត្ត​បច្ចេក​ទេស​បញ្ចូល​ទឹក​លិច - គោក​ឆ្លាស់​គ្នា ដំ​ណាក់​កាល​ព្រោះ (ចាប់​ពី​ ០-១០ ថ្ងៃ) កសិករ​មិន​ចាំ​បាច់​បញ្ចូល​ទឹក​ស្រែនោះ​ទេ នៅ​ពេល​ស្រូវ​មាន​អាយុ​ពី ១០-​២០ ថ្ងៃ ទើប​កសិករ​បញ្ចូល​ទឹក​ស្រែ​ដើម្បី​គ្រប់​គ្រង​ស្មៅ។ បន្ទាប់​មក​កសិករ​បង្ហូត​ទឹក​ចេញ​ពី​ស្រែ​ដើម្បី​ឱ្យ​ស្រូវ​បែក​គុម្ព។ ដល់​ដំ​ណាក់​កាល​ស្រូវ​បង្ហើម​ កសិករ​គប្បី​បង្ហូត​ទឹក​ដើម្បី​ស្រូវ​ចាក់​ឫស​ជ្រៅ​ក្នុង​ដី។  ពេល​ស្រូវ​ចេញ​ផ្លែ រក្សា​កម្រិត​ទឹក​ប្រ​ហែល ៥ សង់​ទី​ម៉ែត្រ ល្មម​សម្រាប់​ដើម​ស្រូវ​លូត​លាស់ រីក​ចម្រើន​និង​ដាក់​ម្សៅ​បាន​ល្អ។

សារ​រាយ​ការណ៍​ពី​កម្រិត​ទឹក​ក្នុង​ស្រែ។

យោង​តាម​លោក​ស្រី ង្វៀង​ធី​ប៊ិច​ត្រឹង អនុ​ប្រ​ធាន​ស្ថានីយ​ដាំ​ដុះ​និង​ការ​ពារ​រុក្ខ​ជាតិ​ស្រុក​កើ-ដ បន្ទាប់​ពី​ស្រូវ​ចេញ​ផ្លែ​ហើយ កសិករ​មិន​ចាំ​បាច់​រក្សា​កម្រិត​ទឹក​ក្នុង​វាល​ស្រែ​ឱ្យ​ខ្ពស់​ទេ ពេល​ណា​កម្រិត​ទឹក​ស្រក​ចុះ​ក្រោម ១៥ សង់ទី​ម៉ែត្រ​ពី​មុខ​ដី ទើប​កសិករ​បញ្ចូល​ទឹក​ក្នុង​ស្រែ។ មុន​ពេល​ប្រ​មូល​ផល​ប្រ​ហែល ១៥​-២០ ថ្ងៃ កសិ​ករ​គប្បី​បង្ហូត​ទឹក​ចេញ​ពី​ស្រែ ដើម្បី​ឱ្យ​ផ្ទៃ​ដី​ស្រែ​ស្ងួត ងាយ​ស្រួល​សម្រាប់​ម៉ា​ស៊ីន​ច្រូត​កាត់។

ផ្ដើម​ពី​ប្រ​សិទ្ធ​ភាព​នៃ​បច្ចេក​ទេស​ផលិត​ស្រូវ ប្រិត​សំ​ចៃ​ទឹក​ដែល​បាន​អនុវត្ត​លើ​ដំ​ណាំ​ស្រូវ​ពី​មុន​មក បច្ចុប្បន្ន មាន​ផ្ទៃ​ដី​ផលិត​ស្រូវ​ដើម​ឆ្នាំ ៩១% ត្រូវ​បាន​កសិករ​ស្រុក​កើ-ដ បញ្ចូល​ទឹកលិច - គោកឆ្លាស់​គ្នា។ នៅ​កឹង​ធើ ចំពោះ​ភូមិ​ភាគ​ដែល​មាន​ផ្ទៃដី​​ផលិត​ស្រូវ​ធំ ​កម្មា​ភិបាល​ជំ​រុញ​កសិកម្ម​នៅ​តែ​សកម្ម​ហ្វឹក​ហាត់​ឱ្យ​កសិករ​អនុវត្ត​បច្ចេក​ទេស​បញ្ចូល​ទឹក​លិច - គោក​ឆ្លាស់​គ្នា​គ្រប់​កន្លែង។

កសិករ​ទទួល​បាន​ការ​ហ្វឹក​ហាត់​បច្ចេក​ទេស​ផលិត​ស្រូវ “ត្រូវ​១” “បន្ថយ​៥” (ត្រូវ១ គឺ​ប្រើ​ប្រាស់​ពូជ​បាន​ទទួល​ស្គាល់ បន្ថយ​៥ គឺបន្ថយ​បរិមាណ​ពូជ​សាប​ព្រោះ បន្ថយ​បរិមាណ​ថ្នាំ​កម្ចាត់​ដង្កូវ​ បន្ថយ​បរិមាណ​ជី​អា​ស្សូត បន្ថយ​បរិ​មាណ​ទឹក និង​បន្ថយ​ការ​បង់​ខាត​ក្រោយ​ពី​ប្រ​មូល​ផល) និង “បញ្ចូល​ទឹក​លិច - គោក​ឆ្លាស់​គ្នា”។ ជា​មួយ​នឹង​បច្ចេក​ទេស​នេះ កសិករ​គ្រាន់​តែ​បូម​ទឹក​បញ្ចូល​ស្រែ ​ខណៈ​ពេល​កម្រិត​ទឹក​នៅ​ទាប​ជាង​មុខ​ដីត្រឹម​ក្រោម ១៥ សង់​ទី​ម៉ែត្រ ហើយ​គ្រាន់​តែ​រក្សា​ទុក​ទឹក​ឱ្យ​លិច​ដើម​ស្រូវ​ប្រ​ហែល ៥-១០ ​សង់​ទីម៉ែត្រ​គឺ​ល្មម។ អា​ស្រ័យ​ហេតុ​នោះ កសិករ​ប្រិត​សំ​ចៃ​បាន​កម្លាំង​ពេល​វេលា ប្រាក់​ចំ​ណាយ (សាំង ប្រែង អគ្គិសនី​សម្រាប់​បូម​ទឹក)។

ការ​ផលិត​ស្រូវ​អនុវត្ត​បច្ចេក​ទេស​បញ្ចូល​ទឹក​លិច - គោក​ឆ្លាស់​គ្នា ជួយ​កាត់​បន្ថយ​បរិមាណ​ទឹក ប៉ុន្តែ​ទិន្ន​ផល​ស្រូវ​មិន​ថយ​ចុះ; ជួយ​បន្ថយ​ប្រាក់​ចំ​ណាយ បង្កើន​ប្រាក់​ចំ​ណូល​ជូន​កសិករ។ រយៈ​ពេល​យូរ​អង្វែង ដំ​ណើរ​ការ​បច្ចេក​ទេសផលិត​ស្រូវ​ប្រិត​សំ​ចៃ​ទឹក ជួយ​កសិករ​ម្ចាស់​ការ​ថែម​ទៀត​ក្នុង​ស្ថាន​ភាព​ខ្វះ​ទឹក​យូរ​អង្វែង​ក្នុង​រដូវ​ប្រាំង​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង។ ទន្ទឹម​នឹង​នោះ ជួយ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​មេតា​ន ឆ្ពោះ​ទៅ​កា​ន់​ការ​ផលិត​កសិកម្ម​ប្រ​កបដោយ​ចីរ​ភាព៕

         យោង៖ TTXVN - ប្រែ៖ ថាច់​ធី

ចែករំលែកអត្ថបទ