ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/05/2024 - 16:23

សម័យ​ប្រ​ជុំ​លើក​ទី៧ រដ្ឋ​សភា​នីតិ​កាល XV

សម្រេច​លើ​បញ្ហា​សំខាន់​ៗ​ជា​ច្រើន​របស់​ប្រ​ទេស​ជាតិ

លោក ត្រឹង​ថាញ់​ម៉ឹង ជាប់​ឆ្នោត​កាន់​តំ​ណែង​ប្រ​ធាន​រដ្ឋ​សភា​
លោក តូឡឹម ជាប់ឆ្នោតកាន់តំណែងប្រធានរដ្ឋ
សម័យ​ប្រ​ជុំ​លើក​ទី​៧ រដ្ឋ​សភា​នីតិ​កាល XV បាន​និង​កំ​ពុង​ប្រ​ព្រឹត្ត​ឡើង​នៅ​សាល​ប្រ​ជុំ​យៀង​ហុង  អគារ​រដ្ឋ​សភា  រដ្ឋ​ធា​នី​ហា​ណូយ។  ស​ម័យ​ប្រ​ជុំ​លើក​នេះ រដ្ឋ​សភា​នឹង​សម្រេច​លើ​បញ្ហា​សំ​ខាន់​ៗ​ជា​ច្រើន​របស់​ប្រ​ទេស​ជាតិ។

ទិដ្ឋ​ភាព​នៃ​សម័យ​ប្រជុំ​​លើក​ទី​៧ រដ្ឋ​សភា​នី​តិ​កាល XV។ រូប​ថត៖ TTXVN

លោក ត្រឹង​ថាញ់​ម៉ឹង ប្រ​ធាន​រដ្ឋ​សភានី​តិ​កាល XV ធ្វើសច្ចា​ប្រណិធាន​ឡើង​កាន់​តំ​ណែង។       រូបថត៖ TTXVN

លោក តូឡឹម ប្រ​ធាន​រដ្ឋ ធ្វើ​សច្ចា​ប្រ​ណិ​ធាន​ឡើង​កាន់​តំ​ណែង។ រូប​ថត៖ TTXVN

តាម​រយៈ​នោះ  អំ​ពី​ការ​ងារ​បង្កើត​ច្បាប់  រដ្ឋ​សភា​បន្ត​ធ្វើ​ឱ្យ​ជាក់​ច្បាស់​សេចក្តី​សម្រេច​របស់​បក្ស ពិ​សេស គឺ​សេចក្តី​សន្និ​ដ្ឋាន​លេខ​១៩ របស់​កា​រិយា​ល័យ​នយោ​បាយ​ស្ដី​អំ​ពី​ការ​កំណត់​ទិស​ដៅ​កម្ម​វិធី​បង្កើត​ច្បាប់ អា​ណត្តិ​នៃ​រដ្ឋ​សភា​នីតិ​កាល XV​។ ការ​ងារ​បង្កើត​ច្បាប់​គឺ​ជា​ខ្លឹម​សារ​សំ​ខាន់ បាន​ចំ​ណាយ​ពេល​ជិត​ ២/៣ នៃ​ស​ម័យប្រ​ជុំ​ជា​មួយ​នឹង​គម្រោង​ច្បាប់​និង​ពង្រាង​សេច​ក្តី​សម្រេច​ចំ​នួន ២៤ ។ រដ្ឋ​សភា​បាន​ពិនិត្យពិ​ច័យ  អនុម័តិ​លើ​គម្រោង​ច្បាប់​ចំ​នួន​ ៤  ពង្រាង សេច​ក្តី​សម្រេច​បទដ្ឋាន​ច្បាប់​ចំ​នួន​៣ និង​ការ​ពិភាក្សា​ផ្តល់​មតិ​យោ​បល់​លើក​ដំ​បូង លើ​គម្រោង​ច្បាប់​ផ្សេង​ៗ​ចំ​នួន​១១ ។ល។ អំ​ពី​សេដ្ឋ​កិច្ច-សង្គម  ថវិ​ការដ្ឋ​និង​បញ្ហា​សំ​ខាន់ៗ​ផ្សេង​ទៀត  ​រដ្ឋស​ភា​បាន​ពិនិត្យ​​ពិច័យ​និង​ពិភាក្សា​លើ​របាយ​ការណ៍​របស់​រដ្ឋា​ភិ​បាល អំ​ពី​ការ​វាយត​ម្លៃ​បំ​ពេញ​បន្ថែម​លទ្ធ​ផល​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​និង​ថវិកា​រដ្ឋ ឆ្នាំ​២០២៣ ស្ថាន​ភាព​អនុវត្ត​ផែន​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម និង​ថវិកា​រដ្ឋ​នៅ​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ២០២៤ អនុ​ម័តិ​ការ​ទូទាត់​ថវិកា​រដ្ឋ ឆ្នាំ​២០២២ ។ល។ ទន្ទឹម​នឹងនោះ រដ្ឋ​សភា​ពិនិត្យ​សម្រេច​និង​ផ្តល់​យោ​បល់​លើ​គោល​ការណ៍​វិនិយោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ អំ​ពី​ការ​អភិវឌ្ឍ​វប្ប​ធម៌ ដំ​ណាក់​កាល​ ២០២៥​-២០៣៥ កែ​សម្រួល​គោល​ការណ៍​វិនិយោគ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម តំបន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០២១​-២០៣០ ផ្តល់​សច្ចា​នុម័តិ​លើ​ឯក​សារចូល​រួម​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​គ្រប់​ជ្រុង​ជ្រោយ និង​ភាព​ជឿន​លឿន​អន្តរ​ប៉ា​ស៊ី​ហ្វិក​នៃ​សហ​ភាព​ចក្រ​ភព​អង់​គ្លេស​និង​អៀរ​ឡង់ខាង​ជើង គម្រោង​ផែន​ការ​លំ​ហស​មុទ្រ​ជាតិ​សម្រាប់​ឆ្នាំ​២០២១​-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៥០ និង​ខ្លឹម​សារ​សំ​ខាន់ៗ​មួយ​ចំ​នួន​ទៀត​។ល។

អំពី​ការ​ងារ​បុគ្គ​លិក រដ្ឋ​សភា​ពិនិត្យ​បោះ​ឆ្នោត​​ជ្រើស​តាំង ប្រ​ធាន​រដ្ឋ ប្រ​ធានរដ្ឋ​សភា អនុម័តិ​សមា​ជិក​ក្រុម​ប្រឹក្សា​ការ​ពារ​ប្រ​ទេស​និង​សន្តិ​សុខ។ តាម​រយៈ​នោះ លោក ​ត្រឹង​ថាញ់​ម៉ឹង សមា​ជិក​កា​រិយា​ល័យ​នយោ​បាយ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​រដ្ឋ​សភា សមា​ជិក​រដ្ឋ​សភានី​តិកាល XV ត្រូវ​បាន​រដ្ឋ​សភា​ជ្រើស​តាំង​កាន់​តំ​ណែង​ប្រ​ធាន​រដ្ឋ​សភា​នៃ​សា​ធារ​ណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម អា​ណត្តិ​កាល ២០២១​-២០២៦។ លោក តូឡឹម សមា​ជិក​ការិយា​ល័យន​យោ​បាយ ត្រូវ​បាន​ជាប់​ឆ្នោត​កាន់​តំ​ណែង​ប្រ​ធាន​រដ្ឋ​នៃ​សា​ធា​រណៈ​រដ្ឋ​សង្គម​និយម​វៀត​ណាម អា​ណត្តិ​កាល ២០២១​- ២០២៦។

ក្នុង​សម័យ​ប្រ​ជុំ​លើក​នេះ រដ្ឋ​សភា​ធ្វើ​ការ​ចំ​នួន ២៦ ថ្ងៃ​កន្លះ ចាប់​ពី​ថ្ងៃ​២០ ខែ​ឧស​ភា​ដល់​ថ្ងៃ​២៨ ខែ​មិថុនា ឆ្នាំ​២០២៤។ ចែក​ជា​២លើក លើក​ទី​១ចាប់​ពី​ថ្ងៃ​២០ ខែ​ឧស​ភា ដល់​ថ្ងៃ​០៨ ខែ​មិថុ​នា លើក​ទី២ចាប់​ពី​ថ្ងៃ​១៧ ដល់​ថ្ងៃ​២៨ ខែ​មិថុ​នា៕ 

        អ្នក​យកព័ត៌​មាន ​(សរុប)​ -មុនី

ចែករំលែកអត្ថបទ