20/05/2024 - 15:30

គុណ​ភាព​អប់រំ​កាន់​តែ​បាន​លើក​កម្ពស់

សាលា​អនុវិ​ទ្យាល័យ​ជន​ជាតិ​អន្តេវា​សិក​ស្រុក​ត្រឹង​ដេ ខេត្ត​សុកត្រាំង បាន​អនុវត្ត​គ្រប់​សព្វ​របប​គោល​នយោ​បាយ ជួយ​ឱ្យ​គ្រូបង្រៀន​នឹង​នរចិត្ត​ក្នុង​ការ​បង្រៀន សិស្សា​នុសិស្ស​រៀន​សូត្រ​បាន​ល្អ ម្ល៉ោះ​ហើយ​គុណ​ភាព​អប់រំ​កាន់​តែ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងែទៅ​មួយ​ថ្ងៃ។

បន្ទប់​រៀន​វិញ្ញា​សា​កុំ​ព្យូទ័រ​របស់​សា​លា។

ក្នុង​ឆ្នាំ​សិក្សា ២០២៣ - ២០២៤ សា​លា​អនុ​វិទ្យា​ល័យ​ជន​ជាតិអន្តេ​វា​សិក​ស្រុក​ត្រឹង​ដេ  បាន​វិនិយោគ​កែ​លម្អ និង​ជួស​ជុល​បន្ទប់​រៀន​ចំ​នួន​១១ និង​បន្ទប់​ស្នាក់​នៅ​ចំ​នួន​៣៦  គិត​ជា​ថវិកា​ជាង​៣​ពាន់​លាន​ដុង។ រហូត​មក​ទល់​ពេល​នេះ មូល​ដ្ឋាន​សម្ភារៈ​និង​ឧបករណ៍​បង្ហាត់​បង្រៀន​ត្រូវ​បាន​បំ​ពាក់​សព្វ​គ្រប់ បំ​ពេញ​តាម​តម្រូវ​ការ​បង្រៀន​និង​រៀន។ ជា​រៀង​រាល់​ឆ្នាំ សា​លា​មាន​សិស្ស​ពី២៧០​-៣០០​នាក់ សិក្សា​ពី​ថ្នាក់​ទី​៦-៩ ហើយ​សិស្ស​ស្នាក់​នៅ​ក្នុង​សា​លា​ទាំង​១០០%។ សា​លា​អនុវត្ត​គ្រប់​សព្វ​របប​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​សម្រាប់​សិស្ស​ និង​គ្រូ​បង្រៀន​តាម​សេចក្តី​កំណត់​របស់​រដ្ឋ ម្ល៉ោះ​ហើយ​បាន​ផ្តល់​កម្លាំង​ចិត្ត​ដល់​លោក​គ្រូ​អ្នក​គ្រូ​ក្នុង​ការ​បង្ហាត់​បង្រៀន និង​សិស្សា​នុសិស្ស​រៀន​សូត្រ​បាន​ល្អ។ លោក​គ្រូ​ត្រឹង​សឹម​ហា គ្រូ​បង្រៀន​ភា​សា​ខ្មែរ មាន​ប្រ​សាសន៍៖ “ក្នុង​រយៈ​ពេល​៦​ឆ្នាំ បង្រៀន​នៅ​សា​លា​នេះ ខ្ញុំ​ទទួល​បាន​របប​គោល​នយោ​បាយ​គ្រប់​សព្វ ដូច្នេះ ខ្ញុំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ដើម្បី​រក​វិធី​សាស្រ្ត​បង្រៀន​ល្អៗ​ដល់​សិស្ស។ ក្នុង​ការ​បង្រៀន ខ្ញុំ​តែង​ជ្រើស​រើស​វិធី​សាស្រ្ត​បង្រៀន​ដែល​សម​ស្រប​ដើម្បី​ជួយ​ឱ្យ​ប្អូនៗ​ទទួល​យក​មេ​រៀន​បាន​ល្អ និង​មាន​គុណ​ភាព។ ប្រ​មាណ​៣​ឆ្នាំ​មក​នេះ សា​លា​មាន​សិស្ស​ជា​ច្រើន​ទទួល​បាន​រង្វាន់​សិស្ស​ពូកែ​នៅ​ថ្នាក់​ស្រុក​និង​ខេត្ត។ ចំ​ណែក​វិញ្ញា​សា​ភា​សាខ្មែរ មាន​សិស្ស​ទទួល​បាន​រង្វាន់​លេខ១ ក្នុង​ពិធី​ប្រ​ឡង​សិស្ស​ពូ​កែថ្នាក់​ខេត្ត ៣​ឆ្នាំ​ជាប់​ៗគ្នា”។

សាលា​អនុវិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ស្រុក​ត្រឹង​ដេ។

សិស្ស​សាលា​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ នៅ​តំបន់​លំ​បាក​ខ្លាំង រស់​ឆ្ងាយ​ពី​ផ្ទះ និង​មាន​កម្រិត​សិក្សា​មិន​ស្មើ​គ្នា ដូច្នេះ ការ​គ្រប់​គ្រងនិង​បង្រៀន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់។ ក្រៅ​ពី​រិះ​រក​វិធី​សាស្រ្ត​បង្រៀន​សម​ស្រប គ្រូ​បង្រៀន​ក៏​ជា​បង្អែក​ផ្នែក​ខាង​ស្មារតី ធ្វើ​យ៉ាង​ណា​ដើម្បី​ជួយ​ប្អូនៗ​ឈាន​ឡើង​ក្នុង​ការ​រៀន​សូត្រ។ ប្អូន​ថាច់​ធី​ហីវ​លៀង សិស្ស​ថ្នាក់​ទី​៨A1 ឱ្យដឹង៖ “លោក​គ្រូ​អ្នក​គ្រូ​អស់​ពី​ចិត្ត​ក្នុង​ការ​បង្ហាត់​បង្រៀន​ណាស់ តែង​លើក​យក​វិធី​សាស្រ្ត​និង​របៀប​ង្រៀន​ល្អៗ ជួយ​ដល់​ពួក​ប្អូន​យល់​មេ​រៀន​បាន​លឿន។ ដោយ​ដឹង​ថា​ពួក​ប្អូន​រស់​នៅ​ឆ្ងាយ​ពី​ផ្ទះ លោក​គ្រូ​អ្នក​គ្រូ តែង​លើក​ទឹក​ចិត្ត​និង​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ពី​របៀប​រស់​នៅ​និង​ធ្វើ​ការ​ងារ​ក្នុង​បរិស្ថាន​រួម ត្រូវ​ចេះ​សាមគ្គី  ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​សិក្សា។ ក្រៅ​ពី​នោះ ពួក​ប្អូន​នៅ​បាន​បង្ហាត់​រាំ​ច្រៀង និង​ចូល​រួមសមោសរ​សិល្បៈ មាន​ដូច​ជា រាំ​របាំ ច្រៀង និង​ប្រ​គំ​ឧបករណ៍ ភ្លេង​ប្រ​ពៃ​ណី​ក្នុង​ពិធី​បុណ្យ​របស់​ជន​ជាតិ​ខ្មែរ ដូច្នេះ ពួក​ប្អូន​ពិតជា​សប្បាយ​រីក​រាយ​និង​យល់​កាន់​តែ​ច្បាស់​ពី​វប្បធម៌​របស់​ជន​ជាតិខ្មែរ។

លោក​គ្រូត្រឹង​ស៊ុង នា​យក​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ស្រុកត្រឹង​ដេ មាន​ប្រ​សាសន៍៖ “តាំង​ពី​ដើម​ឆ្នាំ សា​លា​បាន​ចាត់​គ្រូបង្រៀន​ពិនិត្យ​មើល​សិស្ស ដើម្បី​ដឹង​ថា​សិស្ស​ណា​រៀន​ខ្សោយ ហើយ​មាន​ផែន​ការ​បង្រៀន​បន្ថែម និង​ឱ្យ​សិស្ស​ពូ​កែ​ជួយ​បង្ហាញ សំ​ដៅ​ឱ្យ​ប្អូនៗ​ដែល​រៀន​ខ្សោយ​តាម​ទាន់​កម្ម​វិធី​សិក្សា។ ព្រម​ទាំង​ចាត់​គ្រូ​បង្រៀន​ចុះ​ទៅ​ដល់​បន្ទប់​ស្នាក់​នៅ​របស់​ប្អូនៗ​លើក​ទឹក​ចិត្ត ជំ​រុញ​ស្មារតី​ឱ្យ​ស្ងប់​ចិត្ត​ស្នាក់​នៅ រៀន​សូត្រ​បាន​ល្អ។ អា​ស្រ័យ​ហេតុ​នេះ ៣ ឆ្នាំ​កន្លង​មក​សិស្ស​បាន​ឡើង​ថ្នាក់​១០០%  ក្នុង​នោះ សិស្ស​សម្រេច​បាន​លទ្ធ​ផល​បង្គួរ​និង​ពូកែ ៧០%; សិស្ស​គ្រប់​លក្ខណៈ​បញ្ចប់​កម្រិត​អនុ​វិទ្យា​ល័យ​គឺ ១០០% ។ ជា​រៀង​រាល់​ឆ្នាំ សា​លា​មាន​សិស្ស​ពី​១០-១៥​នាក់ ទទួល​បាន​កិត្តិ​នាម​ជា​សិស្ស​ពូកែ​ថ្នាក់​ស្រុក​និង​ខេត្ត៕

                                     យ្វី​អាញ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ