មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/05/2024 - 08:24

ប្រធាន​សាខា​សមា​គម​នារី​ធ្វើ​សេដ្ឋកិច្ច​ពូកែ

បង​ស្រី ថាច់​ធី​ថើយ ប្រធាន​សាខា​សមាគម​នារី​ភូមិ​ហ្វៀង​ឌឹក ឃុំឡុង​សើុង ស្រុក​កូវ​ង៉ាង ខេត្ត​ត្រា​វិញ មិន​ត្រឹម​តែ​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​អនុវត្ត​ល្អ​ការ​ងារ​អង្គ​ការ​មហា​ជន ជួយ​ដល់​ការ​ចលនា​របស់​ភូមិ​ភាគ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៀតផង។

បង​ស្រី​ថាច់​ធីថើយ ពិនិត្យ​បញ្ជី​សមា​ជិក​បុល​ទុន។

ជា​មួយ​នឹង​គោល​បំណង​ជួយ​បង​ប្អូន​នារី​មាន​ភាព​ជឿន​លឿន បង​ស្រី ថាច់​ធី​ថើយ តែង​សិក្សា​ស្រាវ​ជ្រាវ​ឯក​សារ​ផ្សេងៗ ដែល​ជាប់​ពាក់​ព័ន្ធ ក៏ដូច​ជា​ការ​ចលនា​របស់​សមាគម​នារី ដើម្បី​អនុត្ត​ការ​ងារ​ផ្សព្វ​ផ្សាយ​ជួយ​បង​ប្អូន​នារី​ក្នុង​ភូមិ មិន​ត្រឹម​តែ​មាន​ភាព​ជឿន​លឿន​សម្រាប់​ខ្លួន​ផ្ទាល់​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អប់រំ​កូន​ចៅ​ក្នុង​គ្រួសារ​កាន់​តែ​ល្អ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទៀត​ផង។ បង​ស្រី ថាច់​ធីថើយ ឱ្យដឹង៖ “ភូមិ​ហ្វៀង​ឌឹក បច្ចុប្បន្ន​មាន​ប្រ​ជា​ជន ៣៥០ គ្រួ​សារ ដោយ​មាន​មនុស្ស​ប្រ​មាណ ១.៥០០ នាក់ ក្នុង​នោះ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជាង ៣៥%។ ភូមិ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី។ បច្ចុប្បន្ន​ភូមិ​នៅ​មាន​គ្រួសារ​ក្រីក្រ​ចំ​នួន ១០ គ្រួសារ​ប្រ​កៀកបន្ទាត់​ក្រ​ចំ​នួន ២៥ ។ ដោយ​ឡែក​ចំពោះ​សមា​ជិក​សមាគម​នារី សព្វ​ថ្ងៃ​គ្មាន​នៅ​គ្រួសារ​សមា​ជិក​ណា​ស្ថិត​ក្នុង​ខ័ណ្ឌ​គ្រួសារ​ក្រី​ក្រ។ ភូមិ​ហ្វៀង​ឌឹក ពីមុន​នេះ មាន​មុខ​សញ្ញា​ជា​ច្រើន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បាប​គ្រោះ​សង្គម ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ស្ថាន​ភាព​សន្ដិ​សុខ សណ្ដាប់​ធ្នាប់​របស់​ភូមិ​ភាគ។ កំណត់​ច្បាស់​នោះ​គឺ​ជា​ភារ​កិច្ច​របស់​បង​ប្អូន​នារី​ដែល​ត្រូវ​ការ​ជួយ​ក្មេងៗ​ជំទង់​ឱ្យ​គោ​រព​ច្បាប់ បាន​ជា​នាង​ខ្ញុំ​តែង​ប្រ​មូល​ផ្ដុំ​បង​ប្អូន​នារី​ចូល​រួម​ប្រ​ជុំ ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ។ ផ្ដើម​ពី​នោះ មាន​បង​ប្អូន​នារី​ជា​ច្រើន កាន់​តែ​លើក​កម្ពស់​តួនាទី​របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​គ្រួសារ  កូន​ចៅ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព”។

បង​ស្រី​ថាច់​ធី​ថើយ ថែ​ទាំ​គោ​របស់​គ្រួ​សារ។

ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ បង​ស្រី ថាច់​ធី​ថើយ ត្រូវ​បានចាត់​ទុក​ជា​អ្នក​ឈាន​មុខ​ម្នាក់ “ហ៊ាន​គិត ហ៊ាន​ធ្វើ និង​ហ៊ាន​ទទួល​ខុស​ត្រូវ”។ ជាក់​ស្ដែង ក្នុង​សកម្ម​ភាព​សាខា​សមា​គម​នារី បង​ស្រី តែង​ក្ដាប់​ពី​បំណង​ប្រាថ្នា​របស់​បង​ប្អូន​នារី  ប្រ​សិន​បើ​ពិនិត្យ​ឃើញ​បង​ប្អូន​នារី​មាន​តម្រូវ​ការ​ខាង​ទុន បង​ស្រី​ក៏​ស្នើ​ទៅ​សមា​គម​ថ្នាក់​លើ​បង្កើត​គម្រោង​និង​ស្នើ​ជំ​នួយ​ទុន​ដល់​បង​ប្អូន​នារី។ មក​ទល់​បច្ចុប្បន្ន មាន​បង​ប្អូន​នារី​ជា​ច្រើន​កសាង​បាន​ទម្រង់​ចិញ្ចឹម​សត្វ ដាំ​ដុះ រួម​ចំ​ណែក​លំនឹង​សេដ្ឋ​កិច្ច​គ្រួ​សារ។

លោក​ស្រី​ង្វៀង​ធីធូ​ថៅ ប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​ឃុំ​ឡុង​សើុង ឱ្យ​ដឹង៖ “មិន​ត្រឹម​តែ​ពូ​កែ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ បច្ចុប្បន្ន បង​ស្រី​ថាច់​ធី​ថើយ នៅ​ទាំង​ខ្នះ​ខ្នែង​និង​តែង​សកម្ម​ឈាន​មុខ​ក្នុង​ចលនា​របស់​ភូមិ​ភាគ​ទៀត​ផង។ ជា​មួយ​នឹង​តួនាទី​ជា​ប្រ​ធាន​សាខា​សមា​គម​នារី បង​ស្រី​រួម​ជា​មួយ​នឹង​សមា​ជិក​ជួយ​ដល់​បង​ប្អូន​នារី​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រីក្រ​ប្រ​កប​ដោយ​ចីរ​ភាព ឈាន​ឡើង​ពង្រីក​សេដ្ឋកិ​ច្ចគ្រួ​សារ”៕

                         សើុង​ម៉ាល័យ - ថាច់ធី

ចែករំលែកអត្ថបទ