ករណីលើកលែងបង់ថ្លៃសិក្សា
យោងតាមសេចក្ដីកំណត់ត្រង់មាត្រា១៥ នៃអនុក្រឹត្យលេខ ៨១/២០២១/NĐ – CP កុមារមត្តេយ្យនឹងបានលើកលែងបង់ថ្លៃសិក្សាក្នុងករណី៖
រូបថតជាឧទាហរណ៍។
- កុមារជាសាច់ញាតិរបស់អ្នកមានសគុណចំពោះបដិវត្តន៍ តាមសេចក្ដីកំណត់នៃបទប្បញ្ញត្តិអនុគ្រោះដល់អ្នកមានសគុណចំពោះបដិវត្តន៍។
- កុមារមានពិការភាព។
- កុមារដែលគ្មានប្រភពចិញ្ចឹមបីបាច់ កំព្រាទាំងឪពុកម្ដាយនិងគ្មានទីបង្អែក។
- កុមារមានឪពុកម្តាយ ឬមានទាំងឪពុកម្ដាយនិងជីដូនជីតា ប៉ុន្តែចំណុះក្របខ័ណ្ឌគ្រួសារក្រីក្រ។
- កុមារមត្តេយ្យអាយុ៥ឆ្នាំរស់នៅភូមិ/ឃុំលំបាកខ្លាំង ចំណុះតំបន់ III នៃតំបន់ជនជាតិ តំបន់ភ្នំ ឬនៅតំបន់ឆ្នេរសមុទ្រនិងកោះតាមសេចក្ដីកំណត់។
- កុមារមត្តេយ្យអាយុ៥ឆ្នាំនឹងបានលើកលែងបង់ថ្លៃសិក្សាក្នុងឆ្នាំ២០២៤- ២០២៥ ទោះបីមិនស្ថិតក្នុងក្របខ័ណ្ឌគ្រួសារលំបាកខ្លាំង ចំណុះតំបន់ III នៃតំបន់ជនជាតិ តំបន់ភ្នំ ឬនៅតំបន់ឆ្នេរសមុទ្រនិងកោះតាមសេចក្ដីកំណត់។ ទោះបីដូច្នោះក្ដី របបនេះនឹងបានទទួលចាប់ពីត្រឹមថ្ងៃ ០១/៩/២០២៤ និងសម្រាប់តែកុមារដែលគម្រប់អាយុ៥ឆ្នាំក្នុងឆ្នាំសិក្សា ២០២៤ - ២០២៥ ប៉ុណ្ណោះ។
- ជាកូនបង្កើត កូនធម៌ស្របច្បាប់របស់នាយទាហានរង ពលទាហានក្នុងកងជួរ។
- ជាជនជាតិភាគតិចដែលមានចំនួនមនុស្សតិច (រួមមានជនជាតិបូអី ឡាហ៊ូ ឡាហា ឡូឡូ អើឌូ កើឡាវ ផាថែន លឺង៉ាយ ជឹកម៉ាង កុងប្រូវ ស៊ីឡា ផូផែវិរុម៉ាម) ក្នុងតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច - សង្គមលំបាក ឬលំបាកខ្លាំង។
ករណីបានកាត់បន្ថយថ្លៃសិក្សា
យោងតាមសេចក្ដីកំណត់ត្រង់មាត្រា១៦ នៃអនុក្រឹត្យលេខ ៨១/២០២១/NĐ – CP មាន៣ករណីកុមារមត្តេយ្យបានកាត់បន្ថយថ្លៃសិក្សា រួមមាន៖
- កុមារជនជាតិភាគតិចចំណុះតំបន់លំបាកខ្លាំង ឃុំតំបន់ III នៃតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ឃុំតំបន់លំបាកខ្លាំងនៃតំបន់ឆ្នេរសមុទ្រនិងកោះ តាមសេចក្ដីកំណត់របស់ស្ថាប័នមានសមត្ថកិច្ច៖ បានកាត់បន្ថយថ្លៃសិក្សា៧០%។
- កុមារជាកូនរបស់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការឬកម្មករដែលឪពុកឬម្តាយរងគ្រោះថ្នាក់ ការងារឬជំងឺវិជ្ជាជីវៈ ហើយបានទទួលរបបប្រាក់សោធនជាប្រចាំ៖ បានកាត់បន្ថយថ្លៃសិក្សា៥០%។
- កុមារមានឪពុកម្ដាយ កុមារមានតែឪពុក ឬម្ដាយ ឬក៏កុមារមានយាយតា (ក្នុងករណីកុមាររស់នៅជាមួយយាយតា) ចំណុះក្របខ័ណ្ឌគ្រួសារប្រកៀកបន្ទាត់ក្រ៖ បានកាត់បន្ថយថ្លៃសិក្សា៥០%៕
យោង៖ luatvietnam.vn - ថាច់ធី