ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា សមាគមមិត្តភាពវៀតណាម-កម្ពុជា ក្រុងកឹងធើ ក្លឹបអាជីវកម្មវៀតណាម-កម្ពុជា ក្រុងកឹងធើ បានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ និងដោះដូរជាមួយនឹងសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា និងសមាគមអាជីវកម្មខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា។
អ្នកតំណាងថតរូបអនុស្សាវរីយ៍ក្នុងពេលចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ
និងដោះដូរ។ រូបថត៖ អង្គភាពផ្ដល់ជូន
យោងតាមនោះ សមាគមមិត្តភាពវៀតណាម - កម្ពុជាក្រុងកឹងធើនិងសមាគមខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរៀបចំសកម្មភាពដោះដូររវាងប្រជាជននៃប្រទេសទាំងពីរ; កៀរគរប្រភពកម្លាំងដើម្បីជំនួយប្រជាជនកម្ពុជាដើមកំណើតវៀតណាម ដែលកំពុងរស់នៅនិងធ្វើការនៅកម្ពុជា។ ទន្ទឹមនឹងនោះ បង្កើនការផ្សព្វផ្សាយអប់រំស្ដីពីចំណងសាមគ្គី មិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ។ ក្លឹបអាជីវកម្ម វៀតណាម-កម្ពុជាក្រុងកឹងធើ និងអាជីវកម្មខ្មែរ-វៀតណាមនៅព្រះរាជាណាចក្រកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការ រៀបចំកសាងផែនការសកម្មភាពស្ដីពីការដោះដូរសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម វិនិយោគ។ល។ ភាគីទាំងពីរបង្កើនការផ្ដល់ព័ត៌មានដល់អាជីវកម្ម នៃប្រទេសនីមួយៗ ស្ដីពីគោលនយោបាយវិនិយោគ; បង្កបរិស្ថានព័ត៌មាន ចែករំលែកបទពិសោធន៍ក្នុងការតភ្ជាប់របស់អាជីវកម្មនានាដែលកំពុងវិនិយោគនៅប្រទេសទាំងពីរ។
ឆ្លងតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ សំដៅរួមចំណែក បង្កើនចំណងមិត្តភាព សាមគ្គីជាប្រវេណី និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ វៀតណាម - កម្ពុជា កាន់តែចីរភាពនិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
ហុងវឹង - ថាច់ធី