18/04/2024 - 15:55

លើក​កម្ពស់​គុណ​ភាព​អប់រំ​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង

យោង​តាម​លោក ហ្វិញ​វ៉ាន់​ហ្វា អនុ​ប្រ​ធាន​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​គៀង​យ៉ាង បាន​ឱ្យ​ដឹង៖ គុណ​ភាព​អប់រំ​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​មាន​ការ​អភិវឌ្ឍ​ដោយ​សារ​ខេត្ត​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​គម្រោង “លើក​កម្ពស់​គុណ​ភាព​អប់រំ​ជន​ជាតិ​លើ​ភូមិ​សាស្ត្រ​ខេត្ត​គៀង​យ៉ាង ដំ​ណាក់​កាល ២០១៨​-២០២៥”។

សាលា​រៀន​តំបន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​គៀង​យ៉ាង ត្រូវ​បាន​វិនិយោគ​កសាង​យ៉ាង​
សម​រម្យ ភាគ​ច្រើន​សម្រេចប​ទដ្ឋាន​ជាតិ។

គ្រប់​ស្រុក ក្រុង​ក្នុង​ខេត្ត សុទ្ធ​សឹង​តែ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ ​ធ្វើ​ការ និង​សិក្សា​រៀន​សូត្រ។ ហេតុ​នោះ ការ​វិនិ​យោគ​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច តែង​បាន​ខេត្ត​គៀង​យ៉ាង ផ្សព្វ​ផ្សាយ​កសាង​ព្រមៗ​គ្នា សម​ស្រប​ជា​មួយ​នឹង​លក្ខណៈ​សេដ្ឋ​កិច្ច-សង្គម​របស់​ភូមិ​ភាគ​នីមួយៗ។ លេច​ធ្លោ គឺ​ប្រ​ព័ន្ធ​សាលា​រៀន​និង​បន្ទប់​រៀន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច បាន​យក​ចិត្ត​ទុក​ដាក់​វិនិយោគ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​សិក្សា​របស់​សិស្ស​ជន​ជាតិ​ភាគ​តិច។ គិត​ដល់​ឆ្នាំ​២០២៣ ទូទាំង​ខេត្ត​មាន​ឃុំ​ចំ​នួន​៤៩ ចំ​ណុះ​ស្រុក​និង​ក្រុង​ចំ​នួន​១១ ត្រូវ​បាន​បែង​កំណត់​ចំ​ណុះ​តំបន់​ជន​ជាតិ​ភាគ​តិច មាន​សាលា​រដ្ឋ​ចំ​នួន​២១៨ លើ​ភូមិ​សាស្រ្ត​តំបន់​ជន​ជាតិ​ភាគ​តិច ក្នុង​នោះ សា​លា​មត្តេយ្យ​ចំ​នួន​៥២ សា​លា​បឋម​សិក្សា​ចំ​នួន ៩៦ សា​លា​បឋម​សិក្សា​និង​អនុវិ​ទ្យា​ល័យ​ចំ​នួន ១៦។ សា​លា​អនុ​វិទ្យា​ល័យ​ចំ​នួន​៤០ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ចំនួន​៨ និង​វិទ្យា​ល័យ​ចំ​នួន​៦។ ទូ​ទាំង​ខេត្ត​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ចំនួន​៦ ក្នុង​នោះ​មាន​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​០១ និង​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​០៥ ។ បច្ចុប្បន្ន សា​លា​ជន​ជាតិ​អន្តេវា​សិក​៤/៦​សម្រេច​បទដ្ឋាន​ជាតិ។

សា​លា​ជន​ជាតិ​អន្តេវា​សិក​ទាំង​អស់​ត្រូវ​បាន​ខេត្ត​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ​ដោយ​ឥត​ឈប់​ឈរ ដើម្បី​ធា​នា​ដល់​ការ​ស្នាក់​នៅ​និង​រៀន​សូត្រ​សម្រាប់​សិស្ស​ជន​ជាតិ។ អ្នក​គ្រូ​ចូវ​ហ្វិញ​យ៉ាវ នា​យិកាវិទ្យ​ល័យ​ជន​ជាតិ​អន្តេវា​សិក​គៀង​យ៉ាង មាន​ប្រ​សាសន៍៖ “សា​លា​បាន​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ ដូច្នេះ​គុណ​ភាព​នៃ​ការ​បង្រៀន​និង​រៀន​ត្រូវ​បាន​លើក​កម្ពស់។ ឆ្នាំ​កន្លង សា​លា​មាន​សិស្ស​សម្រេចកិត្តិ​នាម​សិស្ស​ពូ កែ​ថ្នាក់​ខេត្ត បាន​ជ្រើស​រើស​ជា​សមា​ជិក​ក្រុម​ជម្រើស​ខេត្ត ដើម្បី​ចូល​រួម​ប្រ​ឡង​សិស្ស​ពូកែ​ថ្នាក់​ជាតិ”។

មូល​ដ្ឋាន​សម្ភារៈ​ត្រូវ​បាន​វិនិយោគ​កង​ជួរ​គ្រូ​បង្រៀន​ត្រូវ​បាន​បំពាក់​បំប៉ន​ជា​ប្រ​ចាំ ដូច្នេះការ​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​គៀង​យ៉ាង មាន​ការ​វិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ បច្ចុប្បន្ន មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​បញ្ចប់​ការ​សិក្សា​ត្រូវ​កម្រិត​អា​យុ​ជាង​៩២% ។  គ្រូបង្រៀន​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេវា​សិក​៨៣,២% និង​គ្រូ​បង្រៀន​ដែល​បំ​ពេញ​ការ​ងារ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​២,៧% គឺ​ចេះ​អក្សរ (ខ្មែរ, ចិន)។ អត្រា​គ្រូ​បង្រៀន​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​ដែល​មាន​ជន​ជាតិ​ភាគ​តិច​សម្រេច ១៥,៦%...។ អត្រា​កុ​មារ​អា​យុ៥​ឆ្នាំ ចូល​រៀន​ថ្នាក់​មត្តេយ្យ​និង​រៀន​ភា​សា​វៀត​មុន​ពេល​ចូល​ថ្នាក់​ទី​១ សម្រេច​១០០%; អត្រា​កុមារ​អា​យុ​៦​ឆ្នាំ​ចូល​រៀន​ថ្នាក់​ទី​១ ​សម្រេច​១០០%; អត្រា​កុមារ​អា​យុ​១១​ឆ្នាំ​បញ្ចប់​កម្ម​វិធី​អប់រំ​បឋម​សិក្សា​សម្រេច​៩៥,១៣% និង​យុវ​វ័យ​អា​យុ​១៥​ឆ្នាំ​ដល់​១៨​ឆ្នាំ ​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​អនុ​វិទ្យា​ល័យ​សម្រេច​៩៥,៣%។ ចំ​នួន​អ្នក​ដែល​មាន​អាយុ​ពី​១៥​ឆ្នាំ​ដល់​៣៥​ឆ្នាំ សម្រេច​បទដ្ឋាន​អក្ខរ​កម្ម​កម្រិត ២ ស្រូប​អត្រា ៩៨.៨% ៕

                                      ហា​ថាញ-មេង​លី

ចែករំលែកអត្ថបទ