ជាមួយនឹងសក្តានុភាព និងឧត្តមភាពដែលមាន ស្រាប់ បាកលីវបាននិងកំពុងកសាងទម្រង់ចិញ្ចឹមបង្គាជាច្រើន ដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ផ្សារភ្ជាប់ នឹងការពារបរិស្ថាន និងក្លាយជាភូមិភាគមួយក្នុងចំណោមភូមិភាគទាំងឡាយដែលឈានមុខគេក្នុងទូទាំងប្រទេសលើវិស័យនេះ។
កសិករនៅខេត្តបាកលីវ ប្រមូលផលបង្គាពីទម្រង់ចិញ្ចឹមបង្គាបច្ចេកវិទ្យាខ្ពស់។
តាមប្រសាសន៍ប្រធានគណៈកម្មាធិការប្រជាជនខេត្តបាកលីវ លោកផាមវ៉ាន់ធេវ បាកលីវកំពុងជំរុញការអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាអតិប្រពលវប្បកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ និងជំរុញការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការបង្កបង្កើនជលផល ផ្សារភ្ជាប់នឹងការពារបរិស្ថាន ដើម្បីបង្កើនទិន្នផល គុណភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទម្រង់ចិញ្ចឹមបង្គាអនុវត្តបច្ចេកវិទ្យាខ្ពស់ មានចំណុចលេចធ្លោជាច្រើន អត្រាជោគជ័យជាង ៧០% ទិន្នផលមធ្យមភាគជាង ២២ តោន/ហិកតា/ឆ្នាំ រយៈពេលចិញ្ចឹមខ្លី បង្គាមានទំហំធំ ធានាគុណភាព។ល។ ទម្រង់នេះ អភិវឌ្ឍខ្លាំងនៅភូមិភាគនានា ដូចជា៖ ក្រុងបាកលីវ ស្រុកហ្វាប៊ិញ ស្រុកដុងហាយ និងយ៉ារ៉ាយ។
ពិសេស នៅលើភូមិសាស្រ្តស្រុកដុងហាយ អង្គការនំបុ័ងពិភពលោក និងអង្គការ ActionAid អន្តរជាតិប្រចាំនៅវៀតណាម បានឧបត្ថម្ភការសាងសង់ឡជីវឧស្ម័នដល់គ្រួសារចិញ្ចឹមបង្គា អតិប្រពលវប្បកម្មប្រមាណ ២៤៨ គ្រួសារ។ ឆ្លងតាមរយៈនោះ ឃើញថាទម្រង់នេះមានផលចំណេញផ្នែកសេដ្ឋកិច្ចផង និងរួមចំណែកដោះស្រាយនូវបញ្ហាបរិស្ថានក្នុងស្រះចិញ្ចឹមអតិប្រពលវប្បកម្មផង ម្ល៉ោះហើយចាត់ទុកជាទម្រង់អភិវឌ្ឍតាមទិសដៅចីរភាព។ លោកផាមមិញសាង នៅភូមិមិញដៀង ឃុំឡុងដៀងដុង ចិញ្ចឹមបង្គាក្នុងស្រះ លុះដល់ឆ្នាំ២០១០ ដោយបានការឧបត្ថម្ភរបស់រដ្ឋអំណាច គាត់ដំឡើងឡជីវឧស្ម័ន និងបង្វែរមកចិញ្ចឹមបង្គាតាមទម្រង់អតិប្រពលវប្បកម្មវិញ។ តាមប្រសាសន៍របស់គាត់ ឡជីវឧស្ម័នធានា បាននូវកត្តាបរិស្ថានពីព្រោះបរិមាណចំណីប្រចាំថ្ងៃអាចចាប់ពីរាប់រយគីឡូក្រាមរហូតដល់រាប់តោន ម្ល៉ោះហើយបរិមាណបញ្ចេញសំណល់ក៏ច្រើនដែរ។ នៅពេលបរិស្ថានទឹកនៅជុំវិញតំបន់ចិញ្ចឹមមានសុវត្ថិភាពនិងធានា គឺអ្នកចិញ្ចឹមនឹងមានអត្រាជោគជ័យកាន់តែខ្ពស់ជាងដែរ។ ម្យ៉ាងទៀត ចំហាយឧស្ម័នពីការចិញ្ចឹមបង្គា ត្រូវបានបំប្លែងទៅជាឧស្ម័នដើម្បីផ្គត់ផ្គង់ឧស្ម័នដុតដល់គ្រួសារ។ បងស្រីត្រឿងកេវយ៉េម នៅឃុំឡុងដៀងដុង ស្រុកដុងហាយ ឱ្យដឹង៖ “ឡជីវឧស្ម័នមិនត្រឹមតែជួយដោះស្រាយបញ្ហាកាកសំណល់ ដោយបរិមាណដ៏ច្រើនពីសកម្មភាពចិញ្ចឹមបង្គាអតិប្រពលវប្បកម្ម កាត់បន្ថយឱ្យនៅកម្រិតទាបបំផុតការបញ្ចេញចោលទៅបរិស្ថានបណ្តាលឱ្យកខ្វក់នៅទាំងប្រើប្រាស់អស់ពីលទ្ធភាពនូវប្រភពឧស្ម័នពីឡជីវឧស្ម័នសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជួយគ្រួសារប្រិតសំចៃការចំណាយ។ ព្រោះហេតុនោះ ប្រសិទ្ធភាពនាំមកគឺពង្រីកផលប្រយោជន៍សេដ្ឋកិច្ច និងរួមចំណែកដល់ការការពារបរិស្ថានក្នុងដំណើរការចិញ្ចឹមបង្គា។
ទន្ទឹមនឹងអភិវឌ្ឍន៍ទម្រង់ចិញ្ចឹមបង្គាដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ និងឈានដល់ការសម្រេចបាននូវទិសដៅចីរភាព ការពារនិងលើកកម្ពស់លទ្ធភាពស្តារឡើងវិញនៃធនធានជលផល ខេត្តបាកលីវ ក៏កំពុងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍន៍នូវប្រភេទចិញ្ចឹមបង្គា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដូចជា៖ ទម្រង់បង្កង-ស្រូវវិបុលវប្បកម្មទម្រង់បង្កង-ព្រៃ វិបុលវប្បកម្មជាដើម៕
យ្វីអាញ-វិមាន