វេជ្ជបណ្ឌិតថាច់សាម៉េត ទទួលបន្ទុកផ្នែកព្យាបាលជំងឺនៅមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ។ វេជ្ជបណ្ឌិតសាម៉េត រំលឹកឡើងថា អំឡុងពេលសិក្សាឆ្នាំទី៥ ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថកឹងធើ ម្ដាយគាត់ចាប់ផ្តើមកើតជំងឺភ្នែក។ ជំងឺរកាំភ្នែក ច្រើនតែកើតមានចំពោះមនុស្សចាស់ ធ្វើអោយម្តាយខ្ញុំពិបាកទ្រាំគាត់បានធ្វើដំណើរពីខេត្តត្រាវិញទៅក្រុងកឹងធើ ដើម្បីព្យាបាលជាច្រើនលើក ប៉ុន្តែនៅតែមិនធូរស្បើយ។ ផ្តើមពីនោះ បងសាម៉េតក៏មានបំណងប្រាថ្នា ង់សិក្សាបន្ថែមផ្នែកចក្ខុសាស្រ្ត ដើម្បីព្យាបាលភ្នែកជូនម្តាយនិងប្រជាជននៅស្រុកកំណើត។
វេជ្ជបណ្ឌិតសាម៉េត កំពុងពិនិត្យជំងឺជូនប្រជាជន។
ថាច់សាម៉េត កើតឆ្នាំ១៩៩២ ជាកូនពៅក្នុងគ្រួសារ មានបងប្អូន៣នាក់ ឪពុកម្តាយជាកសិករ។ បងស្រីនិងបងប្រុសរបស់សាម៉េត សុទ្ធតែមានជំងឺឈឺថ្កាត់ ម៉្លោះហើយឪពុកម្តាយសង្ឃឹមទៅលើសាម៉េត ធំឡើងនឹងជួយការងារស្រែចម្ការ។ សាម៉េត តែងគិតថាក្រោយពីរៀនចប់កម្រិតមធ្យមសិក្សាគាត់នឹងឈប់រៀន។ មិត្តភ័ក្តិភាគច្រើន រៀនត្រឹមថ្នាក់ទី៨ ឬទី៩ ក៏ឈប់រៀនហើយ រៀបការ កើតកូន ធ្វើស្រែចម្ការ ឬឡើងក្រុង ទៅធ្វើការឈ្នួល។ សម្រាប់តែអ្នកគ្រូកេវតៀង គ្រូអចិន្រ្តៃយ៍របស់សាម៉េត បានដឹងពីស្ថានភាពរបស់សិស្សដែលចូលចិត្តរៀនសូត្រ រូបនេះ ក៏បានដាស់តឿនលើកទឹកចិត្ត ឱ្យសាម៉េតខិតខំប្រឹងប្រែងដើម្បីមានចំណេះដឹងសម្រាប់ទៅថ្ងៃអនាគត។ ដោយការលើកទឹកចិត្តពីសំណាក់អ្នកគ្រូ និងមិត្តភ័ក្តិមួយចំនួនផងនោះ ក្រោយពីរៀនចប់កម្មវិធីថ្នាក់ទី៩ សាម៉េតក៏ប្រឡងជាប់សញ្ញាអនុវិទ្យាល័យ រួចចុះឈ្មោះចូលរៀនសាលាជនជាតិអន្តេវាសិកខេត្តត្រាវិញ។ ម្តាយដឹងរឿងដំបូងក៏មិនព្រម “ឪពុកម្តាយចាស់អស់ហើយកូនទៅរៀនឆ្ងាយផ្ទះ តើអ្នកណាជួយធ្វើស្រែចម្ការ” ប៉ុន្តែ នៅពេលសាម៉េតជាប់ជម្រើស ម្តាយបែរជាលើកទឹកចិត្ត “បើបានជាប្រឡងជាប់ហើយ កូនខំប្រឹងរៀនទៅ ដើម្បីមានអនាគតល្អនឹងគេ។ ក្នុងអំឡុងពេល៣ឆ្នាំរៀននៅវិទ្យាល័យសាម៉េត ផ្តោតការសិក្សាដើម្បីទទួលបានលទ្ធផលល្អ ដើម្បីចាប់ឱកាសឈានចូលសាកលវិទ្យាល័យវេជ្ជសាស្រ្ត។
បងឱ្យដឹង ដំណាក់កាលដំបូងរៀនអន់បន្តិច បើប្រៀបនឹងមិត្តភ័ក្ដិនៅទីក្រុង។ ម៉្យាងសាម៉េត ក៏បារម្ភណាស់ដែរ ព្រោះថ្លៃសិក្សាកាន់តែកើនឡើង ជាបន្ទុកដ៏ធ្ងន់សម្រាប់ឪពុកម្តាយចាស់ជរា ខណៈពេលសេដ្ឋកិច្ចគ្រួសារគឺពឹងផ្អែកទៅលើដីស្រែពីរបីកុងបុណ្ណោះ។ ម្តាយគាត់ស្រឡាញ់ការរៀនសូត្រ គិតថាបើចាំបាច់ណាស់លក់ស្រែចម្ការ យកប្រាក់ឱ្យកូនរៀនបន្ត។ មិនធ្វើឱ្យខកបំណងឪពុកម្ដាយ វ័យចំណាស់ សាម៉េតបានព្យាយាមខិតខំអស់ពីសមត្ថភាពក្នុងការសិក្សា។ សិក្សាឆ្នាំទី៥ ម្ដាយរបស់សាម៉េតក៏ឈឺជំងឺភ្នែក ប៉ះពាល់ដល់សុខភាពនិងការរស់នៅ។ ផ្តើមពីនោះ វេជ្ជបណ្ឌិតសាម៉េត នឹកភ្នកថាក្តីស្រមៃក្នុងជីវិតរបស់គាត់ គឺចង់ក្លាយជាគ្រូពេទ្យជំនាញខាងភ្នែក ដើម្បីព្យាបាលភ្នែកឱ្យម្តាយនិងញាតិមិត្ត ជាពិសេសគឺប្រជាជនក្រីក្រនៅជនបទ។
បំណងប្រាថ្នាបានក្លាយជាការពិតនៅឆ្នាំ ២០២១ វេជ្ជបណ្ឌិតសាម៉េត បានចូលបម្រើការនៅមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ។ នៅខែតុលា ឆ្នាំ២០២៣ វេជ្ជបណ្ឌិតសាម៉េត ចាប់ផ្តើមចូល រៀនកម្មវិធីបណ្តុះបណ្តាលឯកទេស I ផ្នែកចក្ខុសាស្រ្ត។ រៀនបណ្តើរ ធ្វើការបណ្តើរ អាស្រ័យ មានការណែបង្ហាញពីមិត្តរួមអាជីពដែលមាន មុខជំនាញនិងបទពិសោធន៍ខ្ពស់ វេជ្ជបណ្ឌិត សាម៉េត ជាជំហានៗអនុវត្តបានបច្ចេកទេស និងការវះកាត់។ ក្តីបារម្ភរបស់វេជ្ជបណ្ឌិតសា ម៉េត នាពេលបច្ចុប្បន្ន គឺប្រជាជនជាច្រើននៅតាមជនបទ មិនទាន់យល់ត្រឹមត្រូវអំពីជំងឺភ្នែកដែលអាចព្យាបាលបាន និងស្តារចក្ខុសម្បទាជាមួយនឹងវិធីសាស្ត្រទំនើប។ វេជ្ជបណ្ឌិតសាម៉េត ឱ្យដឹង នៅស្រុកកំណើតបង មានមាមីងជនរួមជាតិខ្មែរជាង៩៩% ភាគ ច្រើនខ្លាចវះភ្នែក ហើយពិការភ្នែករហូត។ តាមរយៈការចុះពិនិត្យជំងឺក្នុងសហគមន៍ វេជ្ជបណ្ឌិតសាម៉េត កាន់តែពង្រឹងនូវមុខជំនាញរបស់ខ្លួន និងបន្តសិក្សាស៊ីជម្រៅពីបច្ចេកទេស ព្យាបាលភ្នែក ដើម្បីបម្រើអ្នកជំងឺឱ្យកាន់តែប្រសើរជាង។
វេជ្ជបណ្ឌិតឯកទេស II ត្រឹងវ៉ាន់កេត អនុប្រធានក្រុមប្រឹក្សាវិជ្ជាជីវៈនៃសម្ព័ន្ធវេជ្ជសាស្ត្រសៃហ្គង និងជានាយកប្រតិបត្តិនៃមន្ទីរពេទ្យ ភ្នែកសៃហ្គងកឹងធើ មានប្រសាសន៍ថា វេជ្ជបណ្ឌិតថាច់សាម៉េត គឺជាវេជ្ជបណ្ឌិតវ័យក្មេងម្នាក់សកម្មនិងពោរពេញទៅដោយភាពស្វាហាប់។ ក្រៅពីសិក្សានៅសាលា វេជ្ជបណ្ឌិតសាម៉េត នៅទាំងអនុវត្តនិងសិក្សាបទពិសោធន៍ផ្ទាល់ពីវេជ្ជបណ្ឌិតចាស់ៗនៅមន្ទីរពេទ្យ ដើម្បីអាចធ្វើម្ចាស់លើបច្ចេកទេសទំនើបៗ។ ទន្ទឹមនឹងនោះ វេជ្ជបណ្ឌិតសាម៉េត ថែមទាំងសកម្មក្នុងកម្មវិធីស្ម័គ្រចិត្តនៅតាមតំបន់ជនបទដែលមានជនរួមជាតិខ្មែររស់នៅកុះករ ជួយមាមីងបានខិតជិតបច្ចេកទេសខ្ពស់ ក្នុងការព្យាបាលជំងឺភ្នែកប្រកបដោយប្រសិទ្ធភាពនៅមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ៕
ធូសឿង-វ៉ាន់តឹន