អត្ថបទទី២៖ ពូសើុងតាយ នៅតាមង៉ាង
ផ្ទះពូសើុងតាយ នៅប្រឡាយតាមង៉ាង ទីប្រជុំជនបៃង៉ាង ស្រុកចូវថាញ់ A ខេត្តហូវយ៉ាង។ ពូតាយ គឺអ្នកមានប្រជាប្រិយម្នាក់ក្នុងចំណោមអ្នកមានប្រជាប្រិយពីរនាក់ដែលតំណាងឱ្យខេត្តហូវយ៉ាង ទៅចូលរួមក្នុងពិធីស្ងើចសរសើរអ្នកមានប្រជាប្រិយនៅរដ្ឋធានីហាណូយ។
ក្នុងដំណាក់កាលបម្រើការងារពូសើុងតាយទទួលបានប័ណ្ណសរសើរជាច្រើន។
ថ្ងៃដែលភូមិភាគចុះទៅកៀរគរកសាងផ្លូវ ហើយបានអញ្ជើញពូតាយទៅតាម ពូបានស្ដាប់ហើយយល់ដឹងអំពីភាពលំបាករបស់មាមីង។ រង់ចាំពេលរសៀលពូក៏ចុះទៅពិសាតែជជែកគ្នាលេង។ ពូឱ្យដឹង កាលពីដើមយើងធ្វើដំណើរទៅមកលំបាកយ៉ាងណា មានច្រើនជំនាន់ដែលបោះបង់ការរៀនសូត្រដោយសារតែផ្លូវទៅកាន់សាលារៀនពិបាកធ្វើដំណើរ។ ប្រសិនបើមានផ្លូវ យើងបុលប្រាក់រដ្ឋទិញម៉ូតូសម្រាប់បើកបរទៅធ្វើការនៅផ្សារបៃង៉ាង ឬចុះទៅតាមជង្រុកស្រូវនៅមើុយបូងង៉ាង ស៊ីឈ្នួលលីស្រូវ មានប្រាក់ចេញប្រាក់ចូលដែរ។ និយាយម្ដងមិនបានសម្រេច ពូនិយាយលើកទីពីរ លើកទីបី។ល។ ព្យាយាមមិនដាច់សម្រេចមិនខាន មាមីងក៏ជឿជាក់អនុវត្តតាម ពិសេសគឺមាមីងខ្មែរ។ អាស្រ័យដូច្នោះ ផ្លូវបេតុងឆ្លងកាត់ភូមិបានកសាងសម្រេច។
ដោយសារមានភាពស្និទ្ធស្នាលជាមួយមាមីងក្នុងភូមិ បានជាពូតាយយល់ចិត្តនិងបំណងប្រាថ្នារបស់មាមីង។ ផ្ដើមពីនោះ ពូតាយបានស្នើដល់ភូមិភាគមានវិធានការជំនួយសមស្រប ដើម្បីប្រជាជនមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច។ បងស្រី ចូវកីមលី នៅភូមិ៤ B ទីប្រជុំជនបៃង៉ាង រ៉ាយរ៉ាប់៖ “សម្លឹងឃើញប្ដីប្រពន្ធខ្ញុំដើរធ្វើការឈ្នួលជុំៗក្នុងភូមិ មិនសេសសល់ ពូតាយបានស្នើទៅនឹងភូមិ ឧទ្ទេសនាមប្ដីប្រពន្ធខ្ញុំបុលទុនពីធនាគារគោលនយោបាយសង្គមដើម្បីទិញម៉ូតូ។ រួចឧទ្ទេសនាមប្ដីខ្ញុំទៅធ្វើការងារនៅជង្រុកស្រូវឃុំវីប៊ិញ។ ពេលអស់រដូវស្រូវ ប្ដីខ្ញុំផ្លាស់មករត់ម៉ូតូឌុប ម្ល៉ោះហើយក៏រកបានប្រាក់ចំណូល។ នៅពេលផ្ទះខ្ញុំទ្រុឌទ្រោម ខ្ញុំនិងប្ដីខំសន្សំសំចៃណាស់ដែរ ប៉ុន្តែនៅតែមិនគ្រប់ប្រាក់ សម្រាប់ជួសជុលផ្ទះ។ យល់ពីស្ថានភាព ពូតាយ បានស្នើឱ្យយើងខ្ញុំបុលទុនជំនួយជួសជុលផ្ទះ”។ ទន្ទឹមនឹងការឧបត្ថម្ភរបស់រដ្ឋ ពីរនាក់ប្ដីប្រពន្ធបងលី ក៏ខិតខំប្រឹងប្រែង ទ្រាំលំបាក ទើបសង់បានផ្ទះសមរម្យ មានរបស់របរប្រើប្រាស់គ្រប់សព្វ។
ក្រៅពីរយៈពេលបំពេញការងារនៅទីប្រជុំជនបៃង៉ាងនិងស្រុកចូវថាញ់ A ពូតាយធ្លាប់បានបញ្ជូនមកធ្វើការនៅគណៈជនជាតិខេត្តហូវយ៉ាង។ ក្នុងតួនាទីប្រធានការិយាល័យសាសនា ជនជាតិនៃគណៈជនជាតិខេត្ត គាត់តែងធ្វើបច្ចុប្បន្នភាពចំណេះដឹងជាច្រើនសម្រាប់ផ្សព្វផ្សាយជូនមាមីងឱ្យកាន់តែល្អ។ បងគីហ៊ីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង បញ្ជាក់៖ “កាលនៅបម្រើការងារក្នុងគណៈជនជាតិ បងតាយតែងអនុវត្តសម្រេចល្អភារកិច្ចបានប្រគល់ឱ្យ។ ពិសេស គឺពេលចុះទៅផ្សព្វផ្សាយនៅតាមឃុំតំបន់ឆ្ងាយ បងតាយក៏ទៅមុន ហើយចុះទៅតាមផ្ទះដើម្បីស្វែងយល់ស្ថានភាព។ មានឧត្តមភាពខាងភាសាជនជាតិ បានជួយឱ្យគាត់ងាយជិតដិតនឹងមាមីងដែលមានវ័យចាស់។ ផ្ដើមពីនោះ គាត់ក៏ផ្សព្វផ្សាយជូនមាមីងនូវខ្លឹមសារ គោលមាគ៌ារបស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋកាន់តែមានភាពងាយស្រួល”។ ពេលស្រុកចូវថាញ់ A បានបង្កើតការិយាល័យជនជាតិ ពូតាយត្រូវបានបញ្ជូនមកធ្វើជាប្រធានការិយាល័យជនជាតិស្រុករហូតដល់ចូលនិវត្តន៍។
ជាអ្នករស់នៅក្នុងភូមិភាគដែលតែងតែផ្សារភ្ជាប់នឹងសកម្មភាពផ្សេងៗរបស់ភូមិភាគ ម្ល៉ោះហើយ ពូតាយត្រូវបានអ្នករាល់គ្នាស្រឡាញ់រាប់អាន។ លោកយ័ញតាម សមាជិកគណៈកម្មាធិការសាខាបក្សភូមិ៤ B បញ្ជាក់៖ “ចំណេះដឹងរបស់ពូតាយ បានរួមចំណែកឱ្យការងារផ្សព្វផ្សាយក្នុងសាខាបក្សកាន់តែប្រសិទ្ធភាពថែមទៀត។ ថ្វីដ្បិតអាយុកាន់តែចាស់ ប៉ុន្តែចំពោះកិច្ចការដែលសាខាបក្សប្រគល់ឱ្យគាត់តែងអនុវត្តល្អជានិច្ច បានសមមិត្តជឿជាក់និងមាមីងក្នុងភូមិគោរពរាប់អាន”៕
ហាថាញ់ - ថាច់ធី