បណ្តុំប្រឡងប្រណាំងបណ្តាខេត្តតំបន់តីណាមបូ បានរៀបចំសន្និបាតបូកសរុបអនុវត្តកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ២០២៣ និងចុះកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ២០២៤ នៅខេត្តសុកត្រាំង។ សន្និបាតសំដៅបូកសរុប វាយតម្លៃលទ្ធផលអនុវត្តកិច្ចសន្យាប្រឡងប្រណាំងឆ្នាំ ២០២៣; ពិភាក្សាដាក់ចេញគោលដៅ ទិសដៅ ភារកិច្ចសំខាន់ៗក្នុងឆ្នាំ ២០២៤ និងចុះកិច្ចសន្យាប្រឡងប្រណាំង បណ្តុំប្រឡងប្រណាំងបណ្តាខេត្តតំបន់តីណាមបូ។
ខេត្តឡុងអាង ទទួលទង់ប្ដូរវេនធ្វើប្រធានបណ្តុំប្រឡងប្រណាំងបណ្តា
ខេត្តតំបន់តីណាមបូឆ្នាំ២០២៤។
យោងតាមបណ្តុំប្រឡងប្រណាំងបណ្តាខេត្តតីណាមបូ ឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ខេត្តនីមួយៗ ក្នុងបណ្តុំកើនឡើងជាមធ្យមភាគ ៦,៧% ខ្ពស់ជាងមធ្យមភាគរួមក្នុងទូទាំងប្រទេស (៥,០៥%); ប្រមូលថវិកាភូមិភាគក្នុងទូទាំងបណ្តុំសម្រេចជាង៩៨.០០០ ពាន់លានដុង លើស ៧,៧% តាមការគ្រោងទុក; សរុបតម្លៃនាំចេញសម្រេចជាង ២៣ ពាន់លាន USD កើន ៦,៩៧% បើប្រៀបធៀបនឹងឆ្នាំមុន (ឆ្នាំ២០២២ សម្រេចជាង ២១,៥ ពាន់លាន USD) លើ៤,២១% នៃផែនការ; ប្រាក់ចំណូលជាមធ្យមភាគក្នុងមនុស្សម្នាក់សម្រេច ៧១,២៦ លានដុង/ម្នាក់/ឆ្នាំ៘ លើគ្រប់វិស័យវប្បធម៌-សង្គម ឆ្លើយតបនឹងគោលដៅ ភារកិច្ចដាក់ចេញ រាល់គោលនយោបាយ សុខុមាលភាពសង្គម បន្តត្រូវបានអនុវត្តទាន់ពេល ពេញលេញ; ការពារប្រទេស-សន្តិសុខ ត្រូវបានរក្សារឹងមាំ; សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមត្រូវបានធានា។
តាមប្រសាសន៍លោក ផាងវ៉ាន់ហ៊ុង អនុប្រធានគណៈកម្មការប្រឡងប្រណាំង - ជូនរង្វាន់មជ្ឈិម គ្រប់ខេត្តក្នុងបណ្តុំប្រឡងប្រណាំង បានអនុវត្តល្អការងារដឹកនាំ ចង្អុលការការងារប្រឡងប្រណាំង ជូនរង្វាន់; បំផុសចលនាប្រឡងប្រណាំងដោយមានរូបភាពជាច្រើន សម្បូរបែប ខ្លឹមសារប្រធានបទជាក់ស្តែង ច្បាស់លាស់។ ទន្ទឹមនឹងខ្លឹមសារដ៏សំខាន់ជាស្នូល គឺជាចលនាប្រឡងប្រណាំង ក្រោមការបំផុសចលនារបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលភូមិភាគនីមួយៗក្នុងបណ្តុំប្រឡងប្រណាំង ទទួលបានរង្វាន់សមូហភាពនិងបុគ្គលជាង ៥៨.១៤៣ និងមាន ២.៤៩៧ សមូហភាព បុគ្គល ត្រូវបានស្នើជូនរង្វាន់ថ្នាក់ជាតិ។
លោកផាងវ៉ាន់ហ៊ុង ក៏បានសំណូមពរ៖ ខេត្តនីមួយៗក្នុងបណ្តុំប្រឡងប្រណាំង គប្បីម្ចាស់ការសកម្មអនុវត្តឱ្យមានប្រសិទ្ធភាព គម្រោង “ផ្សព្វផ្សាយគំរូបុគ្គលឆ្នើម” ដំណាក់កាល ២០២២-២០២៥; ផ្សព្វផ្សាយបើកពង្រីកទម្រង់នីមួយៗ គំរូជឿនលឿន គំរូមនុស្សល្អ ការងារល្អ។ ពិសេស យកចិត្តទុកដាក់ជូនរង្វាន់ដល់មុខសញ្ញាអាទិភាព ដែលមានភាពរីកសាយភាយខ្ពស់ ដូច៖ ពលករ អ្នកវិទ្យាសាស្ត្រ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន វេជ្ជបណ្ឌិត; សមូហភាព បុគ្គល នៅតំបន់ដាច់ស្រយាល ព្រំដែន កោះ ជនជាតិភាគតិច នារីគំរូ អ្នកដែលអន់ខ្សោយ មានឆន្ទៈឈានឡើយ៕
យ្វីអាញ- លីសៀ