ក្នុងអំឡុង២០ឆ្នាំកន្លង ផ្នែកអប់រំនៅខេត្តហូវយ៉ាង មានការផ្លាស់ថ្មីនិងអភិវឌ្ឍឥតឈប់ឈរ។ ផ្តើមពីនោះ គុណភាពជាទូទៅទូទាំងខេត្ត ត្រូវបានលើកកម្ពស់និងសម្រេចបានសមិទ្ធផលលេចធ្លោជាច្រើន។
សាលាបឋមសិក្សានៅមជ្ឈមណ្ឌលឃុំ ទីប្រជុំជនស្រុកចូវថាញ់ A
សុទ្ធតែសម្រេចបទដ្ឋានជាតិ។
ឆ្នាំ២០០៤ ក្រោយពីចែកចេញពីខេត្តកឹងធើ (ចាស់) មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ត្រូវបានបង្កើតឡើង។ ដំណាក់កាលនោះ ខេត្តមានសាលារៀនចាប់ពីកម្រិតមត្តេយ្យរហូតដល់វិទ្យាល័យចំនួន២៦០ ប៉ុន្តែសាលាដែលសម្រេចបទដ្ឋានជាតិមានតែ៨ប៉ុណ្ណោះ (ស្រូបអត្រា៣,០៧%)។ ពិសេស នៅមានឃុំចំនួន២៧ មិនទាន់មានសាលាមត្តេយ្យ។ ខេត្តហូវយ៉ាង មានគ្រូបង្រៀននិងបុគ្គលិកផ្នែកអប់រំចំនួន៦.៩១៤នាក់ ប៉ុន្តែអត្រាគ្រូបង្រៀនសម្រេចបទដ្ឋាននៅទាបបើប្រៀបនឹងសេចក្តីកំណត់ទូទាំងផ្នែកអប់រំមានអនុបណ្ឌិតតែ២នាក់ប៉ុណ្ណោះ។ មូលដ្ឋានសម្ភារៈ ឧបករណ៍បង្រៀននៅខ្វះខាតយ៉ាងច្រើន បន្ទប់រៀនមួយចំនួននៅប្រក់ស្លឹក និងខ្វះតុកៅអី។ គុណភាពអប់រំនៅទាបបើធៀបនឹងផ្ទៃរាបរួមនៃទូទាំងប្រទេស និងតំបន់វាលរាបទន្លេគឺវឡុង អត្រាសិស្សឈប់រៀនខ្ពស់ (អនុវិទ្យាល័យ៤,៩% វិទ្យាល័យ៦,៥%) ជាដើម។
ដោយកំណត់ការអភិវឌ្ឍវិស័យអប់រំជាមូលដ្ឋានគ្រឹះ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ខេត្តហូវយ៉ាង បានបង្កើនការវិនិយោគដល់ទូទាំងផ្នែកអប់រំ។ មកទល់ពេលនេះ ខេត្តមានសាលារៀន២៦២/៣១៥ សាលាសម្រេចបទដ្ឋានជាតិ សម្រេចបាន៨៣,១៧%កើន ឡើងជាង៧៥% បើប្រៀបនឹងឆ្នាំ២០០៤។ ទូទាំងផ្នែកអប់រំមានកម្មាភិបាល គ្រូបង្រៀននិងបុគ្គលិកអប់រំ៩.៧៨០នាក់ ក្នុងនោះ អត្រាកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនកម្រិតមត្តេយ្យសម្រេចបទដ្ឋាន៩៦,៥៥%, និងសម្រេចលើសបទដ្ឋាន ៧១,២៣%; កម្រិតបឋមសិក្សាសម្រេចបទដ្ឋាន ៨២,៣០% និងសម្រេចលើសបទដ្ឋាន០,២៥%; កម្រិតអនុវិទ្យាល័យសម្រេចបទដ្ឋាន ៩១,០៦% និងសម្រេចលើសបទដ្ឋាន០,៩៨%; កម្រិតវិទ្យាល័យសម្រេចបទដ្ឋាន១០០% និងសម្រេចលើសបទដ្ឋាន២០,៦១%។ មជ្ឈមណ្ឌលអប់រំជាប្រចាំរបស់ខេត្តសម្រេចបទដ្ឋាន១០០% និងសម្រេចលើសបទដ្ឋាន១៣,៣៣%។ បច្ចុប្បន្ន ទូទាំងផ្នែកអប់រំ មានអនុបណ្ឌិត២៨៣នាក់ (ឆ្នាំ២០០៤ មានអនុបណ្ឌិតតែ២នាក់ប៉ុណ្ណោះ)។
លុះដល់ឆ្នាំសិក្សា២០២៣-២០២៤ ខេត្តចលនាសិស្សចូលរៀនចាប់ពីកម្រិតមត្តេយ្យរហូតដល់វិទ្យាល័យបាន១៥៦.១៩០នាក់ សម្រេចបាន៩៨,៧៩%។ បច្ចុប្បន្ន ទូទាំងខេត្តមានសាលារៀនពីកម្រិតមត្តេយ្យរហូតដល់វិទ្យាល័យចំនួន៣២០ និងមណ្ឌលអប់រំជាប្រចាំថ្នាក់ខេត្ត១កន្លែង មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ៧កន្លែង មជ្ឈមណ្ឌលសិក្សាសហគមន៍៧៥កន្លែង។ បច្ចុប្បន្ន ខេត្តហូវយ៉ាង មានសិស្សពីថ្នាក់ទី១ដល់ទី៤ជាង៩៧% រៀន២ពេល/ថ្ងៃ សម្រេចអត្រា៩៧,២១%។ មកទល់ពេលនេះ ឃុំទាំង៧៥/៧៥ បានសម្រេចបទដ្ឋានឧត្តានកម្មអប់រំ មត្តេយ្យសម្រាប់កុមារអាយុ៥ឆ្នាំ និងសម្រេចបទដ្ឋានឧត្តានកម្មអប់រំបឋមសិក្សាកម្រិត៣; ស្រុកចំនួន៦/៨ សម្រេចឧត្តានកម្មអប់រំអនុវិទ្យាល័យកម្រិត៣។ ឆ្លងតាមរយៈការបែងសិស្សមានសិស្សប្រមាណ៨៩,០៤% បានចូលរៀនថ្នាក់ទី១០ រៀននៅមជ្ឈមណ្ឌលអប់រំជាប្រចាំ រៀនមធ្យមសិក្សាវិជ្ជាជីវៈនិងសាលាបង្រៀនរបរ។
តាមប្រសាសន៍លោកស្រី ង្វៀងហ្វាយធ្វីហាំង នាយកមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តហូវយ៉ាង ឆ្នាំ២០២៣ ការិយាល័យអប់រំនិងបណ្តុះបណ្តាលទាំងបី បានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដោយសារមានស្នាដៃឆ្នើមលើវិស័យឧត្តានកម្មអប់រំ បំបាត់អនក្ខរកម្ម រួមមានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកវីធ្វី ស្រុកចូវថាញ់ A និងក្រុងង៉ាបៃ។ អង្គភាពទាំងនេះ មានសិស្សជនរួមជាតិភាគតិចរៀនច្រើន ប្រការនេះកាន់តែសបញ្ជាក់ថា ការយកចិត្តទុកដាក់គិតគូរដល់សិស្សជនជាតិភាគតិច ត្រូវបានអនុវត្តល្អនៅមូលដ្ឋាន៕
ហាថាញ-វិមាន