នារីខ្មែរលើភូមិសាស្រ្តឃុំភូមី ស្រុកយុងរៀង ខេត្តគៀងយ៉ាង មានរបរត្បាញស្មៅចចូតប្រពៃណី។ មុខរបរនេះត្រូវរងការត្រដាបត្រដួសអស់រយៈកាលជាច្រើនឆ្នាំ ប៉ុន្តែឥឡូវ ភូមិរបរត្បាញស្មៅចចូត មានជំហានរីកចម្រើនទៅមុខ នាំមកនូវប្រភពចំណូលជូនកសិករ។
បងប្អូននារីខ្មែរ កំពុងត្បាញផលិតផលធ្វើពីស្មៅចចូត។ រូបថត
គណៈកម្មាធិការប្រជាជនឃុំភូឡើយផ្ដល់ជូន។
ជនរួមជាតិខ្មែរនៅឃុំភូឡើយ ពីដើមមកមានរបរប្រពៃណីត្បាញផលិតផលធ្វើពីស្មៅចចូត ក្រោយពេលទំនេរពីការងារស្រែចម្ការ។ ពីមុន ភាគច្រើនមាមីងត្បាញតែផលិតផលសាមញ្ញៗ ដូចជា កន្ទេលចចូត រកបានប្រាក់ចំណូលមិនទៀងទាត់។ ឆ្នាំ២០១៧ បងស្រីធីវី បានចលនាបង្កើតក្រុមត្បាញកន្ទេលចចូតភូមិតាទែន ដោយមានបងប្អូននារីចូលរួមជាង២០នាក់។ បងស្រីធីវី ចែករំលែកៈ ដើម្បីបង្កើនប្រាក់ចំណូលដល់បងប្អូននារី បងស្រីក៏ជំហរចុះកិច្ចសន្យាផ្គត់ផ្គង់ផលិតផលធ្វើពីស្មៅចចូតជាមួយនឹងមណ្ឌលអភិរក្សជីវចម្រុះភូមី។ អាស្រ័យហេតុនោះ ទើបបងប្អូននារីទទួលបានណែនាំពីបំណិនត្បាញកន្ទេលចចូតដើម្បីលើកកម្ពស់ថ្វីដៃ ផលិតផលដែលធ្វើបាននឹងលក់បានថ្លៃ ហើយមានភាពលំនឹងជាងបើប្រៀបនឹងពីមុននេះ។ សព្វថ្ងៃក្រុមសហការពង្រីកសមាជិកឡើងជាង៤៤០នាក់។
បងស្រីធីសឿន ភូមិតាទែន ឱ្យដឹងៈ មុននេះ គ្រួសារបងស្រី ធ្វើបណ្ដើរត្បាញកន្ទេលចចូតបណ្ដើរ។ រយៈពេលជាង ៥ ឆ្នាំមុន បងស្រីបានចូលរួមក្នុងក្រុមត្បាញកន្ទេលចចូតភូមិតាទែន និងបានចូលរួមវគ្គបង្រៀនត្បាញកន្ត្រកចចូត អាស្រ័យដោយសមាគមនារីឃុំភូឡើយ សហការជាមួយនឹងអាជីវកម្មរៀបចំឡើង។ ក្រោយពីរៀនបានរបរ បងស្រីរួមជាមួយប្ដីនិងកូន ឆ្លៀតពេលពីការងារស្រែចម្ការ ក៏ត្បាញកន្ត្រកចចូតនៅនឹងផ្ទះតែម្ដង។ “ពីដើម ចំណាយពេល ៣ ថ្ងៃទើបត្បាញបានកន្ទេលចចូតមួយ លក់បាន ៦០.០០០ ដុងក្នុងមួយកន្ទុយ។ ឥឡូវ ប្ដីប្រពន្ធខ្ញុំត្បាញកន្ត្រកចចូតក្នុងមួយថ្ងៃរកបានចំណូល១០០.០០០ដុង។ នាងខ្ញុំនៅផ្ទះ មានពេលធ្វើការងារផ្ទះ និងជូនកូនទៅរៀនផង ឆ្លៀតត្បាញកន្ត្រកចចូតបានទៀតផង។ ផលិតផលលក់ឱ្យក្រុងហ៊ុនរៀងរាល់ថ្ងៃ មានប្រាក់ចំណូលល្មម គិតគូរសម្រាប់ការហូបចុកប្រចាំថ្ងៃនិងឱ្យកូនទៅរៀន” - បងស្រីធីសឿន បានចែករំលែកដូច្នេះ។
តាមរយៈប្រជាជននៅឃុំភូឡើយ ស្មៅចចូតផ្ដល់ប្រភពចំណូលជុំឆ្នាំ ប៉ុន្តែច្រើនបំផុតគឺក្នុងរដូវទឹកជំនន់ ចាប់ពីខែសីហាដល់ខែវិច្ឆិការៀងរាល់ឆ្នាំ។ ជាធម្មតាគឺពីរថ្ងៃម្ដង តាំងពីម៉ោង ៣ មាន់រងាវ គឺពួកគាត់ក្រោកពីដំណេករៀបចំទៅដកស្មៅចចូតរហូតដល់ម៉ោង ៩-១០ ព្រឹកទើបត្រឡប់មកវិញ។ ការដកស្មៅចចូតមិនមែនចេះតែដកៗនោះទេ ដកត្រូវរបៀបមិនឱ្យរលើងឫស្សខ្ទាំដើម ធ្វើឱ្យសរសៃចចូតមិនស្មើគ្នា។ បន្ទាប់ពីដកយកមក មុនពេលត្បាញត្រូវឆ្លងកាត់ជាច្រើនដំណាក់កាល ដូចជា ការហាល ការគាបនិងជ្រលក់ពណ៌ជាដើម។
លោកប៊ូយហ្វិញទ្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំភូឡើយ ឱ្យដឹងៈ ពីព្រោះមានប្រភពវត្ថុធាតុដើមជិតស្និទ្ធនឹងបរិស្ថាន ទើបផលិតផលដែលធ្វើពីស្មៅចចូតមានការពេញនិយម ប្រមូលផ្ដុំច្រើនបំផុតនៅក្រុងហូជីមិញ ភូក្វឹក និងមណ្ឌលទេសចរណ៍មួយចំនួនក្នុងតំបន់ណាមបូ។ ជាពិសេស ផលិតផលត្បាញពីស្មៅចចូតនៅទាំងនាំចេញទៅអឺរ៉ុប ជប៉ុន និងចិន។ល។ ក្រៅពីការជំនួយដល់គ្រួសារប្រកបរបរត្បាញចចូត បានបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកយ៉ាងថាញ់ ភូមិភាគក៏មានផែនការជាច្រើនសម្រាប់អភិវឌ្ឍន៍របរត្បាញចចូត។ “ឆ្នាំ២០២៣ ភូមិភាគក៏ជំនួយបានម៉ាស៊ីនគាប់ចចូតចំនួន៩គ្រឿង ដល់គ្រួសារដែលប្រកបរបរត្បាញចចូត។ ក្រៅពីនោះ អនុវត្តគម្រោងចំនួន២ៈ ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត ពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រចំណុះកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព គណៈកម្មាធិការឃុំបានប្រគល់ថវិកា១១៣លានដុងសម្រាប់អនុវត្តគម្រោង “ត្បាញកន្ត្រកដោយស្មៅចចូត” នៅភូមិយុងកែ ដោយមាន ១៥ គ្រួសារចូលរួម។ គម្រោងកំពុងដំណើរការលំនឹង។ មានគ្រួសារជនរួមជាតិខ្មែរជាច្រើនតាមរយៈគម្រោងនេះ រកបានប្រាក់ចំណូលលំនឹង មានឱកាសឈានឡើងចាកភាពក្រីក្រ” - លោកទ្រុង បានចែករំលែកដូច្នេះ៕
ថាញឡុង - ពេជ្រសឿន