25/03/2024 - 09:37

សុក​ត្រាំង

រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​បា​លី​រង​និង​ជូន​រង្វាន់​ដល់​សមណ​សិស្ស

នៅ​វត្ត​ពោធិ​ព្រឹក្ស ទី​ប្រ​ជុំ​ជន​លិត​ហោយ​ធឿង ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង សហ​ការ​ជា​មួយ​ការិ​យា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ត្រឹង​ដេ បាន​រៀប​ចំ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​បា​លី​រង ឆ្នាំ​២០២៣-​២០២៤។ ចូល​រួម​ប្រ​ឡង មាន​សមណ​សិស្ស ៩០ អង្គ មក​ពី​នានា​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ខេត្ត។

 សមណ​សិស្ស​ចូល​រួម​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​បា​លី​រង ឆ្នាំ​២០២៣​​ -២០២៤ ។

វិញ្ញា​សា​សមណ​សិស្ស​ចូល​រួម​ប្រ​ឡង រួម​មាន​គឺ៖ គណិត ភាសា​វៀត ធម្ម​បទដ្ឋក​ថា វេយ្យា​ករណ៍​បាលី សរ​សេរ​តាម​អាន វេយ្យា​ករណ៍​ខ្មែរ ពុទ្ធ​ប្រ​វត្តិ និង​ព្រះ​វិន័យ។ លទ្ធ​ផល​មាន​សមណ​សិស្ស​ ៨៣​/៩០ ប្រ​ឡង​ជាប់​ថ្នាក់​បាលី​រង។ នេះ​គឺ​ជា​សម័យ​ប្រ​ឡង​សំ​ដៅ​វាយ​តម្លៃ​លទ្ធ​ផល​រៀន​សូត្រ​របស់​សមណ​សិស្ស​ដែល​សិក្សា​ថ្នាក់​បាលី​រង​នៅ​តាម​វត្ត​ខ្មែរ; ទន្ទឹម​នឹង​នោះ គឺ​ជា​មូល​ដ្ឋាន​ដើម្បី​ជ្រើស​រើស​ចូល​រៀន សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​សុក​ត្រាំង។

គណៈ​កម្ម​ការ​រៀប​ចំ បាន​ជូន​រង្វាន់​ដល់​សមណ​សិស្ស​ជ័យ​លាភី​ចំ​នួន១០​អង្គ។ សមណ​សិស្ស ថាច់​ហ្វិញ​ញ៉ឺ សិក្សា​នៅ​វត្ត​ស្រ​ឡូង (មីស្វៀង) ជាប់​លេខ​មួយ​ដោយ​មានពិន្ទុ​សរុប ៦៧,២៥ ៕

                                                   យ្វីអាញ- លីសៀ ​​  

ចែករំលែកអត្ថបទ