មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

12/03/2024 - 16:30

ប្រ​សិទ្ធ​ភាព​នៃ​គម្រោង​ផ្លាស់​ប្ដូរ​កសិកម្ម​ប្រ​កប​ដោយ​ចីរ​ភាព​

ឆ្លង​កាត់​រយៈ​ពេល​ ៥ ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ផ្លាស់​ប្ដូរ​កសិកម្ម​ប្រ​កប​ដោយ​ចីរ​ភាព​ (ហៅ​កាត់​ថា​ គម្រោង​ VnSAT) បាន​បង្ក​ជា​សន្ទុះ​ថ្មី​សម្រាប់​វិស័យ​ផលិត​ស្រូវ​នៅ​ខេត្ត​សុក​ត្រាំង។​

សមា​ជិក​ក្នុង​សហ​ករណ៍​កសិកម្ម​ហឹង​ឡើយ​ស្រុក​ឡុង​ភូ ផលិត​ស្រូវ​ ST២៥ សម្រេច​ទិន្ន​ផល​ខ្ពស់​ គុណ​ភាព​និង​លក់​បាន​ថ្លៃ។​

គម្រោង​ VnSAT បាន​ផ្សព្វ​ផ្សាយ​នៅ​ខេត្ត​សុក​ត្រាំង​ ចាប់​ពី​ឆ្នាំ​ ២០១៦ រហូត​ដល់​ឆ្នាំ​ ២០២៣ ដោយ​មាន​ប្រ​ភព​ទុន​ចំ​នួន​ ៣៣១, ៥៩១ ពាន់​លាន​ដុង។​ គម្រោង​ VnSAT បាន​អនុវត្ត​នៅ​ឃុំ​ចំ​នួន​ ៣០ ចំ​ណុះ​ស្រុក​ចំ​នួន​៦៖ កេ​សាច់ ឡុង​ភូ មីទូ ចូវ​ថាញ់ ថាញ់​ទ្រី​និង​មីស្វៀង​ សរុប​ផ្ទៃ​ដី​ ៤៣​.០០០​ ហិក​តា។​ យោង​តាម​នោះ​ គម្រោង​បាន​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ បម្រើ​ការ​ផលិត​កម្ម​សម្រាប់​សហ​ករណ៍​ចំ​នួន​ ១១ វិនិ​យោគ​លើ​អនុគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សា​ធា​រណៈ​ចំ​នួន​១២ រួម​មាន៖ ផ្លូវ​ថ្នល់​- ស្ពាន​ជន​បទ​លូ​និង​ស្ថា​នីយ​បូម​ទឹក។​ ពង្រឹង​និង​ពង្រីក​ បង្កើន​គុណ​ភាព​និង​បង្កើត​ថ្មី​ក្នុង​តំ​បន់​គម្រោង​សហ​ករណ៍​ចំ​នួន​ ៣១ និង​បង្កើន​ការ​ងារ​ហ្វឹក​ហាត់បច្ចេក​ទេស “បន្ថយ​៣ បង្កើន​៣” “ត្រូវ​១ បន្ថយ​៥” ផលិត​ស្រូវ​ពូជ​; កសាង​ទម្រង់​ចំ​នួន​ ១២ (ទ្រង់​ទ្រាយ​ ៤០ ហិក​តា​/ទម្រង់​) អនុវត្ត​លក្ខ​ឋាន​នា​នា​ មាន​ដូច​៖ វាល​ស្រែ​ធំ​ អនុវត្ត​យន្តូ​បនីយ​កម្ម​ព្រម​ៗ​គ្នា​ អនុវត្ត​ដំ​ណាក់​ការ​ផលិត​កម្ម​តាម​ទិស​ដៅ​សរីរាង្គ។ល។​ លោក​ត្រឿង​វ៉ាន់​ហុង​ នា​យក​សហករណ៍​កសិកម្ម​ហឹង​ឡើយ​ ស្រុក​ឡុង​ភូ ឱ្យ​ដឹង៖ “គម្រោង​ VnSAT យក​ចិត្ត​ទុក​ដាក់​ ពិសេស​ទៅ​លើ​ការ​ហ្វឹក​ហាត់ ផ្ទេរ​ជូន​បច្ចេក​ទេស ផលិត​ស្រូវ​ជូន​សហ​ករណ៍​ក្នុង​តំ​បន់​គម្រោង​ មាន​ដូច៖ ដំ​ណាក់​ការ​ផលិត​តាម​ទិស​ដៅ​ “បន្ថយ​៣ បង្កើន​៣” “ត្រូវ​១ បន្ថយ​៥” ជំ​នួយ​បណ្ដុះ​បណ្ដាល​ការ​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ អនុវត្ត​យន្តូ​បនីយ​កម្ម​ព្រម​ៗ​គ្នា​ ដើម្បី​កសិករ​បង្កើន​ប្រាក់​ចំ​ណូល​ បង្កើន​ប្រ​សិទ្ធ​ភាព​ការ​គ្រប់​គ្រង​និង​អភិវឌ្ឍន៍​សហ​ករណ៍។​ ផលិត​ស្រូវ​តាម​ដំ​ណើរ​ការ​បច្ចេក​ទេសរ​បស់​គម្រោង​ បរិមាណ​ស្រូវ​ពូជ​ កាត់​បន្ថយ​ពី​ ៨០-១០០ គីឡូ​ក្រាម​/ហិក​តា​; បរិមាណ​ជីកាត់​បន្ថយ​ពី​ ២៥-៣០ គីឡូ​ក្រាម​; ទិន្ន​ផល​មធ្យម​ភាគ​ក្នុង​រាល់​រដូវ​កើន​ជិត​១​តោន​/ហិក​តា។​ ប្រ​ការ​សំ​ខាន់​នោះ​ គឺ​មិន​ត្រឹម​តែ​មាន​កម្រិត​លើ​តំ​បន់​គម្រោង​ប៉ុណ្ណោះ​ទេ​ ចំ​ណេះ​ដឹង​និង​បំ​ណិន​ក្នុង​ការ​អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ផលិត​កម្ម​នៅ​ទាំង​សាយ​ភាយ​ទៅ​កាន់​តំ​បន់​ជិត​ខាង​ តាម​រយៈ​សកម្ម​ភាព​ផ្សព្វ​ផ្សាយ​និង​ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​សហ​គមន៍​ទៀត​ផង”។​

កសិករ​តំ​បន់​គម្រោង​នៅ​ស្រុក​ឡុង​ភូ កំ​ពុង​ប្រ​មូល​ផល​ស្រូវ។

លោក​ វឿង​ក្វឹក​ណាម អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ បាន​អះ​អាង៖ “គម្រោង​ VnSAT សម្រេច​បាន​ទិស​ដៅ​ជួយ​កសិករ​ផលិត​កម្ម​ស្រូវ​តាម​ទិស​ដៅ​សម្រេច​គុណ​ភាព​ កាត់​បន្ថយ​តម្លៃ​ផលិត​កម្ម​ ចំ​ណេញ​សេដ្ឋ​កិច្ច​; ជួយ​កសិករ​ផ្លាស់​ប្ដូរ​ផ្នត់​គំ​និត​ ផលិត​ស្រូវ​តាម​ទិស​ដៅ​ប្រ​មូល​ផ្ដុំ​ ចង​សម្ព័ន្ធ​ជា​មួយ​អា​ជីវ​កម្ម​ក្នុង​ផលិត​កម្ម​និង​ប្រើ​ប្រាស់។​ គម្រោង​រួម​ចំ​ណែក​កំ​ណត់​ទ្រង់​ទ្រាយ​ដល់​ខេត្ត​មាន​ចក្ខុ​វិស័យ​វែង​ឆ្ងាយ​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​បង្កើន​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​សម្រាប់​ ស្រូវ​ អង្ករ​ ដើម្បី​ផលិត​ផល​អង្ករ​សុក​ត្រាំង​កៀក​ជិត​ទីផ្សារ​ជា​ច្រើន។​ ខេត្ត​នឹង​បន្ត​រក្សា​បណ្ដា​តំ​បន់​ផលិត​កម្ម​ដែល​អនុវត្ត​លក្ខឋាន​ផលិត​កម្ម​ ប្រ​កប​ដោយ​ចីរ​ភាព​ បង្ក​ភាព​សាយ​ភាយ​ទៅ​កាន់​តំ​បន់​ជិត​ខាង។​ ទន្ទឹម​នឹង​នោះ​ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​សម្រាប់​ខេត្ត​អនុវត្ត​ល្អ​គម្រោង​ “អភិវឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព​ដំ​ណាំ​ស្រូវ​គុណ​ភាព​ខ្ពស់​មួយ​លាន​ហិក​តា​ កំ​ណើន​បៃ​តង​” ស្រប​តាម​ផ្ទៃ​ដី​ដែល​បាន​ចុះ​ឈ្មោះ​ជា​មួយ​នឹង​ក្រសួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ”៕​

                              យ្វី​អាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ