កាត់បន្ថយការរលាកនិងឈឺសន្លាក់តាមអ្នកឯកទេស Luk របបទទួលទានអាហារមានប្រភពពីរុក្ខជាតិសុទ្ធផ្តល់សារធាតុចិញ្ចឹមចាំបាច់ អាចជួយកាត់បន្ថយការរលាកនិងការឈឺចាប់ដោយសាររលាកសន្លាក់ឆ្អឹង។ ចំពោះអ្នកលើសទម្ងន់ ស្ថានភាពរលាកនិងឈឺសន្លាក់ឆ្អឹងមានភាពធ្ងន់ធ្ងរជាង។ មូលហេតុមកពីទម្ងន់បង្កសម្ពាធដល់សន្លាក់ឆ្អឹង ខណៈពេលដែលបរិមាណសំណល់ជាតិខ្លាញ់នឹងបញ្ចេញសារធាតុគីមី បណ្ដាលឱ្យមានស្ថានភាពរលាក។
រូបជាឧទាហរណ៍។
ក្នុងពេលនោះ ការអនុវត្តរបបទទួលទានអាហារត្រឹមត្រូវបង្អែកលើរុក្ខជាតិ អាចជួយសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព ដោយមិនចាំបាច់គិតគូរពីបរិមាណកាឡូរី ឬធ្វើលំហាត់ប្រាណខ្លាំងនោះទេ។
ជួយឱ្យស្បែកនិងសក់ល្អប្រសើរឡើង
របបទទួលទានអាហារមានប្រភពពីរុក្ខជាតិ សុទ្ធដែលសម្បូរដោយសារធាតុចិញ្ចឹមសំខាន់ៗ - រួមមាន វីតាមីន A, C, E, K និងអាស៊ីតហ្វូលិក ដែលមានសារៈសំខាន់ចំពោះសុខភាពស្បែក ជួយដំណើរការបង្កើតឡើងវិញនូវកោសិកាស្បែក រក្សាកម្រិតសំណើមដល់ស្បែក និងកាត់បន្ថយភាពជ្រីវជ្រួញរបស់ស្បែក។ ឧទាហរណ៍ វីតាមីន C ជួយផលិត collagen និងសកម្មភាពដូចជាសារធាតុប្រឆាំងអុកស៊ីតកម្ម ខណៈពេលវីតាមីន A និង E ជួយឱ្យស្បែកតឹងណែន ហើយប្រឆាំងការរងរបួសដែលបណ្ដាលមកពីស្ថានភាពអុកស៊ីតកម្ម។
ប្រហាក់ប្រហែលគ្នានេះដែរ សារធាតុចិញ្ចឹមក្នុងរបបទទួលទានអាហារមានប្រភពពីរុក្ខជាតិសុទ្ធ ក៏ជួយពង្រឹងសុខភាពស្បែកក្បាល ជួយឱ្យស្បែកក្បាល និងគល់សក់មានសុខភាពល្អផងដែរ។
កែលម្អអារម្មណ៍ឱ្យប្រសើរឡើង
ដោយសារផ្ទុកបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ និងប្រឆាំងការរលាករបបទទួលទានអាហារដែលមានប្រភពពីរុក្ខជាតិសុទ្ធ អាចជួយកាត់បន្ថយការរលាកខួរក្បាលនិងកែលម្អសុខភាពផ្លូវចិត្ត។ ក្រៅពីនោះ ការស្រូបយកសារធាតុម្សៅនិងស្ករកាន់តែល្អប្រសើរពីរុក្ខជាតិ ថែមទាំងជួយផ្គត់ផ្គង់ឱ្យខួរក្បាលនូវប្រភពថាមពលលំនឹងក្រោមទម្រង់ glucose ទន្ទឹមនឹងការបង្កើនកម្រិត serotonin ដែលជាអ័រម៉ូនមួយ ជួយលំនឹងចិត្តនិងបង្កើនអារម្មណ៍ស្រស់ស្រាយ។
កែលម្អគុណភាពទទួលទានដំណេក
តាមការស្រាវជ្រាវមួយបានចុះផ្សាយលើទស្សនាវដ្តីអាហារូបត្ថម្ភអឺរ៉ុប បានបញ្ជាក់ថា អ្នកដែលទទួលទានអាហារដែលមានប្រភពពីរុក្ខជាតិ មានហានិភ័យដេកមិនលក់ទាបជាង។ ប្រការនេះ អាចបណ្តាលមកពីផ្លែឈើ បន្លែ ប្រភេទសណ្តែក និងគ្រាប់ធញ្ញជាតិឯទៀតផ្ទុក “អ័រម៉ូនដំណេក” melatonin និងtryptophan ដែលជាប្រភេទអាស៊ីតអាមីនមួយ ជួយជំរុញកម្រិតជាតិ melatonin៕
យោង៖ អាងញៀង (ប្រែសម្រួលពី SCMP) - បកប្រែ៖ វិមាន