ទម្រង់ដាំពោតពូជរបស់លោកឡឹមហ្វាង នៅភូមិបឹង ឃុំតឹងសើុង ស្រុកថ្កូវ ខេត្តត្រាវិញ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងការផលិតស្រូវ ម្ល៉ោះហើយបានគណៈកម្មាធិការប្រជាជនឃុំតឹងសើុង ត្រៀម លក្ខណៈក្នុងការពង្រីកផ្ទៃដីដាំដុះ។
លោកឡឹមហ្វាង កំពុងថែទាំដំណាំពោត។
លោកឡឹមហ្វាង ឱ្យដឹង៖ “អនុវត្តទម្រង់បង្វែររចនាសម្ព័ន្ធផលិតដែលឃុំបំផុសចលនា កន្លងហើយ គ្រួសារខ្ញុំបានគណៈកម្មាធិការប្រជាជនឃុំតឹងសើុង សហការជាមួយនឹងក្រុមហ៊ុនភាគហ៊ុនពូជដំណាំភូមិភាគខាងត្បូង វិនិយោគពោតពូជ SSC ២៥ លើ ផ្ទៃដី០,២ហិកតា។ ចូលរួមទម្រង់នេះ គ្រួសារខ្ញុំបានក្រុមហ៊ុនជំនួយថវិកាទិញពូជ១០០% ពេលប្រមូលផលក្រុមហ៊ុនធានាទិញក្នុងតម្លៃ១៧.០០០ដុង/គីឡូក្រាម ព្រមទាំងបានបុគ្គលិកក្រុមហ៊ុនចុះណែនាំពីបច្ចេកទេសដាំដុះ។ បច្ចុប្បន្ន ដំណាំពោតមានរយៈពេលជាង២ខែ កំពុងលូតលាស់ល្អ។ ពោតពូជSSC២៥ ចាប់ពីដាំរហូតដល់ប្រមូលផលមានរយៈពេលប្រហែល៣ខែ។ ឆ្លងតាមរយៈវាយតម្លៃទម្រង់ ទិន្នផលប៉ាន់ស្មានសម្រេចប្រមាណ១,៦តោន/០,២ហិកតា ជាមួយនឹងតម្លៃប្រមូលទិញ ១៧.០០០ ដុង/គីឡូក្រាម គិតប៉ាន់ស្មានចំណេញ១៨លានដុង ខ្ពស់ជាងការផលិតស្រូវច្រើនដង”។
លោក ត្រឹងវ៉ាន់ដុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងសើុង ឱ្យដឹង៖ “ដំណាំពោតនិយាយដោយឡែកនិងដំណាំរួមផ្សំឯទៀតនិយាយរួម ធាតុពិតបានក្លាយជារដូវផលិតចម្បងទី៣ ក្នុងឆ្នាំ (រដូវប្រាំង)។ ប៉ុន្តែពោតនៅតែជាប្រភេទដំណាំសំខាន់ ដ្បិតអី ដំណាំពោតសមស្របនឹងប្រភេទដីនៅទីនេះ មិនទាមទារបច្ចេកទេសខ្ពស់ ឬតម្រូវការទឹកស្រោចស្រពច្រើនពេកទេ។ តាមយោបល់ខ្ញុំ ការដាំពោតមានផលប្រយោជន៍ច្រើនណាស់ ការប្រើប្រាស់និងការនាំចេញសុទ្ធតែល្អទាំងអស់ ម្យ៉ាងទៀត ដំណាំពោតធន់នឹងភាពរាំងស្ងួត បរិមាណទឹកស្រោចស្រពក៏តិចបើប្រៀបនឹងការផលិតស្រូវ។ល។ ដើម្បីជួយកសិករបង្វែររចនាសម្ព័ន្ធផលិតកម្មប្រកបដោយប្រសិទ្ធភាព និងខិតជិតវិទ្យាសាស្រ្តបច្ចេកទេស គណៈកម្មាធិការប្រជាជនឃុំបាននិងកំពុងសហការជាមួយនឹងក្រុមហ៊ុនភាគហ៊ុនពូជដំណាំភាគខាងត្បូង ត្រៀមបម្រុងវាយតម្លៃទម្រង់ដាំពោតពូជរបស់គ្រួសារលោកឡឹមហ្វាង ដើម្បីពង្រីកទម្រង់ដាំដុះ។ ទន្ទឹមនឹងនោះ ចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនភាគហ៊ុនពូជដំណាំភាគខាងត្បូង និងមូលដ្ឋានប្រមូលទិញពោតលើភូមិសាស្រ្តខេត្ត ដើម្បីប្រមូលទិញផលិតផល ក៏ដូចជាជំនួយពូជដោយពន្យាពេលសងដើម្បីកសិករលំនឹងចិត្តផលិតកម្ម រួមចំណែកជួយលើកស្ទួយ ផលិតផលបន្លែបង្ការរបស់កសិករក្នុងឃុំអភិវឌ្ឍតាមទិសដៅចីរភាព”។
ក្នុងប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការប្រជាជនឃុំតឹងសើុង មិនបង្អង់លើកទឹកចិត្តកសិករក្នុងឃុំ ជម្រុញការបង្វែររចនាសម្ព័ន្ធផលិតកម្មចំពោះតំបន់លំបាកមិនអាចផលិតស្រូវ៣រដូវ/ឆ្នាំ គប្បីរចនាសម្ព័ន្ធដាំដំណាំ ១ រដូវ យោងតាមលក្ខណសម្បត្តិនៅភូមិភាគឱ្យសមស្រប; ចំពោះតំបន់ផលិតស្រូវដែលលំបាកអំពីទឹកស្រោចស្រពនារដូវប្រាំង គប្បីបង្វែរផ្ទៃដីផលិតដំណាំ ១ រដូវស្រូវ ២ រដូវ ដើម្បីធានាសុវត្ថិភាពជៀសវាងការខាត់បង់។ មកទល់ពេលនេះ មានភូមិភាគជាច្រើនក្នុងឃុំបានបង្វែររចនាសម្ព័ន្ធពូជដំណាំ អនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ប្រើប្រាស់ពូជថ្មីដែលផ្ដល់ទិន្នផលខ្ពស់ដើម្បីសមស្របនឹងការប្រែប្រួលអាកាសធាតុ មានដូច៖ ភូមិបឹង ភូមិត្នោតលៃ ភូមិដុងដៀន ភូមិដូងជ្រំ។ល។ មានទម្រង់ជាច្រើនបានផ្ដល់ផល “ទ្វេដង” បង្ការភាពរាំងស្ងួត កាត់បន្ថយគ្រោះធម្មជាតិផង សម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ផង៕
សើុងម៉ាល័យ - ថាច់ធី