ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ទើបចេញសេចក្តីសម្រេចដាក់បញ្ចូលបុណ្យដំឡើងអ្នកតា និងរបរផលិតស្ករត្នោតរបស់ជនរួមជាតិខ្មែរជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ។
ដង្ហែក្បូនទៅបណ្តែតនៅព្រែកប្រឡាយក៏ជាផ្នែកមួយនៃពិធីបុណ្យដំឡើងអ្នកតា។ រូបថត៖ TTXVN
របៀបរម្ងាស់ស្ករត្នោត។ រូបថត៖ យ្វីខោយ
នៅត្រាវិញ ជំនឿអ្នកតាត្រូវបានគេគោរពជំនឿជាទូទៅ មិនត្រឹមតែជនរួមជាតិខ្មែរប៉ុណ្ណោះទេ មានទាំងជនជាតិកិញនិងជនជាតិចិនផងដែរ បុណ្យដំឡើងអ្នកតា ត្រូវបានប្រារព្ធធ្វើប្រចាំឆ្នាំក្នុងឱកាសប្រសព្វរដូវប្រាំងនិងរដូវភ្លៀង ដើម្បីបន់ស្រន់សុំឱ្យភ្លៀងធ្លាក់ស្មើ ដំណាំលូតលាស់ល្អ មនុស្សម្នាគ្រប់គ្រួសារក្នុងភូមិសុខសប្បាយ។ នៅកន្លែងនីមួយៗក្នុងខេត្ត ជ្រើសយកថ្ងៃធ្វើបុណ្យផ្សេងៗគ្នា ប៉ុន្តែភាគច្រើនប្រារព្ធធ្វើនៅខែចេត្រ ពិសាខ ឬខែជេស្ឋ។ នេះជាពេលដែលអាកាសធាតុបង្វែរបន្តិចម្តងៗ ពីរដូវប្រាំងចូលរដូវវស្សា កសិករចាប់ផ្តើមការងារស្រែចម្ការ។ ពិធីបុណ្យដំឡើងអ្នកតារបស់ជនរួមជាតិខ្មែរនៅត្រាវិញ ពីមុនកម្មវិធីបុណ្យប្រារព្ធធ្វើអូសបន្លាយជាច្រើនថ្ងៃ។ បច្ចុប្បន្ន ភាគច្រើនត្រូវបានប្រារព្ធធ្វើឡើងត្រឹមតែ២ថ្ងៃ។
នៅខេត្តត្រាវិញ តាមស្រុក ទីរួមខេត្ត ក្រុង សុទ្ធសឹងមានខ្ទមអ្នកតា ដោយមានទីសក្ការបូជា២៤២កន្លែង ក្នុងនោះ ស្រុកថ្កូវមានច្រើនបំផុតគឺ៦៤កន្លែង។ អ្នកតានៅខេត្តត្រាវិញមានច្រើនបែប មានដូច៖ អ្នកតាដើមសំរោង អ្នកតាដើមព្រីង អ្នកតាដើមជ្រៃ អ្នកតាដើមគគីរ អ្នកតាកំពង់រៀង អ្នកតាដើមស្នាយ។ល។ និងមានអ្នកតាម្ចាស់ស្រុកជាច្រើនទៀត មានដូច៖ តាមាស នៅត្រាកួង តាអើកនៅគីមកូវ តាណាំង នៅណាំងណើង (ឃុំគីមហ្វា ស្រុកកូវង៉ាង) ។ល។ អ្នកតាវត្តត្រូវបានតម្កល់នៅទីសក្ការបូជាក្នុងបរិវេណវត្តអារាមខ្មែរក្នុងខេត្ត។
*របរផលិតស្ករត្នោតរបស់ជនរួមជាតិខ្មែរ មានទីតាំងនៅស្រុកទ្រីតូង និងទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង ជាទម្រង់របរសិប្បកម្មប្រពៃណី។ ធម្មតារដូវប្រមូលផលត្នោតចាប់ពីខែតុលាឆ្នាំនេះ ដល់ខែមេសាឆ្នាំបន្ទាប់។ ជនជាតិខ្មែរនៅអាងយ៉ាង ឡើងដើមត្នោត ដាក់បំពង់ត្រងយកទឹកពីផ្កាត្នោត។ នេះគឺជាវត្ថុធាតុដើម ដើម្បីមាមីងយកមករម្ងាស់ធ្វើស្ករត្នោត ច្នៃផែនស្ករពណ៌លឿងរលោងឈ្ងុយឆ្ងាញ់។ ឆ្លងកាត់បទពិសោធន៍ប្រពៃណីផ្ទេរមួយជំនាន់ទៅមួយជំនាន់ មាមីងរស់នៅស្រុកទ្រីតូងនិងទីរួមខេត្តទិញបៀង រស់រក្សាបានរបៀបធ្វើស្ករត្នោត បង្កើតជាកេរដំណែលវប្បធម៌អរូបី ជាលក្ខណៈពិសេសនៅមូលដ្ឋាន។ ស្ករត្នោតជាគ្រឿងផ្សំសម្រាប់ចំណីអាហារឆ្ងាញ់ៗជាច្រើនមុខ មានដូចជា៖ បបរស្ករធ្វើជ្រកស្ពៃ ។ល។ ធ្ងាញ់បំផុតគឺនំអាកោត្នោតដ៏ល្បីល្បាញ៕
PV (សរុប)-មុនី