បងស្រី ថាច់ធីថើយ ប្រធានសាខាសមាគមនារីភូមិដើមសំរោង ឃុំឡុងសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងអស់ពីចិត្តជាមួយនឹងការចលនាសមាគម។
បងស្រី ថាច់ធីថើយ ប្រធានសាខាសមាគមនារីភូមិដើមសំរោង។
បងស្រីថាច់ធីថើយ ឱ្យដឹង៖ “ភូមិដើមសំរោង ពីមុនមានមុខសញ្ញាជាច្រើន លង់ក្នុងបាបគ្រោះសង្គម ធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន។ កំណត់ច្បាស់ការងារទាំងនោះ គឺជាផ្នែកមួយនៃការទទួលខុសត្រូវរបស់បងប្អូននារី ត្រូវជួយណែនាំក្មួយៗអនុវត្តត្រឹមត្រូវតាមច្បាប់ ដូច្នេះ នាងខ្ញុំតែងអញ្ជើញបងប្អូននារីចូលរួមនៅរាល់ពេលប្រជុំ ដើម្បីអនុវត្តល្អនូវការងារផ្សព្វផ្សាយ។ ផ្តើមពីនោះ មានបងប្អូននារីជាច្រើនបានលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការគ្រប់គ្រងគ្រួសារ ណែនាំកូនចៅកែប្រែផ្នត់គំនិត”។
ទម្រង់ចិញ្ចឹមគោរបស់បងស្រីថាច់ធីថើយ
ភូមិដើមសំរោងមានប្រជាជនជាង ៣៦០ គ្រួសារ ដោយមានមនុស្សជាង ១.៥០០ នាក់ ក្នុងនោះ គ្រួសារជនរួមជាតិខ្មែរស្រូបអត្រាជាង ៣៥%។ ភូមិបានទទួលស្គាល់ជាភូមិវប្បធម៌ជនបទថ្មី។ សម្រេចបានសមិទ្ធផលទាំងនោះ អាស្រ័យដោយការចូលរួមយ៉ាងសកម្មរបស់បងស្រីថាច់ធីថើយ ពេលគាត់ចលនាបងប្អូននារីក្នុងភូមិអនុវត្តលក្ខឋានអំពីការកសាងជនបទថ្មី។ បច្ចុប្បន្ន សាខាសមាគមនារីគ្មាននៅសមាជិកណាស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ។
អ្នកស្រី ង្វៀងធីធូថាវ ប្រធានសមាគមសហព័ន្ធនារីឃុំឡុងសើុង ឱ្យដឹង៖ “បងស្រីថាច់ធីថើយ ត្រូវបានចាត់ទុកជាបុគ្គលគំរូម្នាក់នាំមុខ ក្នុងការចលនាប្រឡងប្រណាំង ពង្រីកសេដ្ឋកិច្ចគ្រួសារ ឈានមុខក្នុងការ “ហ៊ានគិត ហ៊ានធ្វើ” និងហ៊ានទទួលខុសត្រូវ។ ក្នុងចំណោមសមាជិកាចូលរួមប្រជុំជីវភាពទាំង ៤០ នាក់ បងស្រីក្តាប់ច្បាស់ពីមនោសញ្ចេតនារបស់បងប្អូននារី បើឃើញបងប្អូននារីណាត្រូវការដើមទុន គាត់លើកសំណើទៅសមាគមថ្នាក់លើបង្កើតគម្រោងនិងស្នើជំនួយដើមទុនដល់ពួកគាត់។ ផ្តើមពីនោះ មានបងប្អូននារីជាច្រើន បានពង្រីកទម្រង់ដាំដុះ ចិញ្ចឹមសត្វ រួមចំណែកលំនឹងសេដ្ឋកិច្ចគ្រួសារ។ ឆ្នាំ២០១៧ បងស្រីថាច់ធីថើយ បានមាមីងទំនុកចិត្តបោះឆ្នោត ជ្រើសរើសជាអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនរួមជាតិខ្មែរ”៕
សើុងម៉ាល័យ-មុនី