22/01/2024 - 16:02

ប្រសិទ្ធ​ភាព​ពី​ប្រ​ភព​ទុន​ឥណ​ទាន​គោល​នយោ​បាយ​នៅ​វិញ​ឡុង

​ខេត្ត​វិញ​ឡុង បាន​ផ្សព្វ​ផ្សាយ​កម្ម​វិធី​គោល​នយោ​បាយ​ឱ្យ​បុល​សម្រាប់​បុគ្គល គ្រួសារ​ផលិត​កម្ម ធ្វើ​អា​ជីវ​កម្ម​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្ត្រ​ខេត្ត។ នេះ​ក៏​ជា​កម្ម​វិធី​ដ៏​សំ​ខាន់ ដើម្បី​ស្តារ​ឡើង​វិញ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ។ មក​ទល់​ពេល​នេះ កម្ម​វិធី​ទទួល​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន។

​​ បង​ស្រី​ថាច់​ធី​ហ៊ុង​ហាញ់ នៅ​ភូមិ​យឿ ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ
កំពុង​ថែ​ទាំ​សត្វ​ពពែ​របស់​គ្រួ​សារ។

បង​ស្រី​ថាច់​ធី​ហ៊ុង​ហាញ់ នៅ​ភូមិ​យឿ ឃុំ​ឡង​មី ស្រុក​តាម​ប៊ិញ ពី​មុនគ្រួ​សារ​គាត់​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​គ្រួសារ​ក្រី​ក្រ។ ជំងឺ​ COVID​-១៩​ បាន​ធ្វើ​ឱ្យ​ជីវ​ភាព​គ្រួ​សារ​គាត់​កាន់​តែ​លំ​បាក​មួយ​កម្រិត​ទៀត។ ពិនិត្យ​ឃើញ​ស្ថាន​ភាព​ដ៏​លំ​បាក​នេះ ធនា​គារ​គោល​ន​យោ​បាយ​សង្គម​ខេត្ត​វិញ​ឡុង បាន​ឱ្យ​គាត់​បុល​ប្រាក់​១០០​លាន​ដុង។ ព្រម​ទាំង​ចាត់​កម្មា​ភិ​បាល ធនា​គារ​ទៅ​ដល់​ផ្ទះ ណែ​នាំ​ប្រើ​ប្រាស់​ទុន​ឱ្យ​ចំ​គោល​ដៅ។ ពេល​មាន​ដើម​ទុន គាត់​វិនិ​យោគ​ចិញ្ចឹម​ទា ​ដាំ​បន្លែ​និង​ចិញ្ចឹម​ពពែ។ មក​​ដល់​ពេល​នេះ ជា​មូល​ដ្ឋាន​គ្រួ​សារ​គាត់​មាន​ជីវ​ភាព​លំ​នឹង។ បង​ស្រី​ហាញ់ រំ​លឹក​ឡើង​វិញ៖  “ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ក្រ​លំ​បាក​ណាស់ អា​ស្រ័យបាន​រដ្ឋ​ឱ្យ​បុល​ទុន​ប្រ​កប​របរ​រក​ស៊ី ទើប​ជីវ​ភាព​គ្រួសារ​ខ្ញុំ​មាន​ភាព​ប្រ​សើរ​ជាង​មុន​ច្រើន។ នៅ​ពេល​ខាង​មុខ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ី ដើម្បី​ជម្នះ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព​”។

យោង​តាម​ធនា​គារ​គោល​យោ​បាយ​សង្គម​ខេត្ត​វិញ​ឡុង ឆ្នាំ​២០២៣ ប្រ​ភព​ទុន​ឥណ​ទាន គោល​ន​យោ​បាយ​បាន​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទាន់​ពេល​របស់​មុខ​សញ្ញា​ដែល​រង​ផល​ប៉ះ​ពាល់​ក្រោយ​ពី​ជំងឺ​រាត​ត្បាត ដើម្បី​ស្តារ​ផលិត​កម្ម​ឡើង​វិញ រំសាយ​ទុន​ឱ្យ​ប្រ​ជា​ជន​ជាង​៣១​ពាន់​លើក​គ្រួសារ​បុល សរុប​ទឹក​ប្រាក់​១.១៨២ ​ពាន់​លាន​ដុង ដើម្បី​អភិវឌ្ឍ​ផលិត​កម្ម និង​ធ្វើ​អា​ជីវ​កម្ម។ ផ្តើម​ពី​ប្រ​ភព​ទុន​នេះ បាន​ជួយ​រក្សា​ការ​ងារ​ធ្វើ​និង​បង្កើត​ការ​ងារ​ថ្មី​ជូន​ពល​ករ​ជាង​១០.០០០​នាក់ បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​ពល​ករ​ ៣៧៥​នាក់ បុល​ទៅ​ពល​កម្ម​នៅ​ប្រ​ទេស​ក្រៅ​តាម​កិច្ច​សន្យា​ការ​ងារ; ជួយ​សិស្ស និស្សិត​ប្រ​មាណ​ជាង​១.៦០០​នាក់ ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​បុល​ប្រាក់​សម្រាប់​ការ​សិក្សា។ ប្រ​ភព​ទុន​នេះ ក៏​បាន​កសាង​ស្ថានីយ​ផ្គត់​ផ្គង់​ទឹក​ស្អាត​នៅ​ជន​បទ​ប្រ​មាណ​ជាង​២៥​ពាន់​សំ​ណង់។

លោក​ត្រឹង​ឡេ​ថាញ​ថាវ នា​យក​រង​ធនា​គារ​គោល​នយោ​បាយ​សង្គម​ខេត្ត​វិញ​ឡុង ឱ្យ​ដឹង៖ បែប​បទ​រំសាយ​ទុន​ត្រូវ​បាន​អនុវត្ត​យ៉ាង​ហ្មត់​ចត់ សហ​ការ​ជា​មួយ​នឹង​ផ្នែក​អង្គ​ការ​មហា​ជន​នា​នា ពិ​និត្យ​សម្រេច​សំ​ណុំ​លិខិត​ច្បាស់​លាស់​ពី​ថ្នាក់​មូល​ដ្ឋាន ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ទុន​ឥណ​ទាន។ ភូមិ​ភាគ​ជា​ច្រើន​នៅ​ទាំង​ចាត់​បក្ខ​ជនឱ្យ​ទទួល​គាំ​​ពារ ណែ​នាំ​គ្រួ​សារ​ក្រី​ក្រ​ពី​របៀប​រក​ស៊ី ដូច្នេះ ​ប្រ​ភព​ទុន​ឥណ​ទាន​តែង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព។

ឆ្នាំ​២០២៤ ខេត្ត​វិញ​ឡុង បាន​ស្នើ​ឱ្យ​ផ្តុំ​កម្លាំងផ្សព្វ​ផ្សាយ​ ពង្រីក​វិសាល​ភាព​គម្រោង ទម្រង់ កម្មវិធី របៀប​ធ្វើ​ល្អៗ ឬ​ក៏​គំរូ​ជឿន​លឿន​ក្នុង​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ឥណ​ទានគោល​នយោ​បាយ​សង្គម។ បន្ត​ការ​អនុវត្តគម្រោង​នានា​ដែល​កំ​ពុង​ផ្សព្វ​ផ្សាយ​និង​សិក្សា​ស្រាវ​ជ្រាវ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ពី​គម្រោង​ផ្សេងៗ ​សម​ស្រប​នឹង​លក្ខណៈ​សេដ្ឋកិច្ច​-សង្គម។ កំ​ណត់​ចំ​ណាំ​គោល​នយោ​បាយ​ឱ្យ​បុល​ចំ​ពោះ​អ្នក​ដែល​អនុ​វត្ត​រួច​ស្រេច​សាល​ក្រម​ជាប់​ពន្ធ​នា​គារ យោង​តាម​សេចក្តី​សម្រេច​លេខ ២២ ដែល​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ទើប​ប្រ​កាស​ជា​ធរ​មាន៕

                  យោង៖ VOV​-ĐBSCL ​- មុនី

ចែករំលែកអត្ថបទ