មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/01/2024 - 09:07

ពិពិធ​កម្ម​ដំ​ណាំ​រួម​ផ្សំ​បម្រើ​តម្រូវ​ការ​ទីផ្សារ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម

កសិករ​ខេត្ត​ត្រា​វិញ​ កំ​ពុង​មមា​ញឹក​ក្នុង​ការ​ថែទាំ​ដំ​ណាំ​សម្រាប់​បម្រើ​តម្រូវ​ការ​ទីផ្សារ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ឆ្នាំ​២០២៤ ។​ តាម​ការ​វាយ​តម្លៃ​របស់​ផ្នែក​ឯក​ទេស ដោយ​សារ​អនុវត្ត​ល្អ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស និង​អា​កាស​ធាតុ​អំ​ណោយ​ផល​ ទើប​រដូវ​ដាំ​ដុះ​របស់​កសិករ​ឆ្នាំ​នេះ​ដំ​ណាំ​លូត​លាស់​ល្អ។​

លោក​សើុង​ទិត្យ នៅ​ភូមិ​ចុង​មិ-ស​ឃុំ​ហ៊ីប​ហ្វា រៀប​ចំ​ចុះ​ពូជ​សណ្តែក​ដី។​

កសិករ​នៅ​ឃុំ​ហ៊ីប​ហ្វា ស្រុក​កូវ​ង៉ាង​ ចុះ​ពូជ​ដំ​ណាំ​គ្រប់​ប្រ​ភេទ​លើ​ផ្ទៃ​ដី​ជិត​ ២០ ហិក​តា​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ភូមិ​ធ្លក​ខាង​លិច ភូមិ​ចុង​មិ-ស និង​ភូមិ​កោះ​សាន្ត។​ លោក​សើុង​ទិត្យ នៅ​ភូមិ​ចុង​មិ-ស ឃុំ​ហ៊ីប​ហ្វា ឱ្យ​ដឹង៖ “ដី​នៅ​តំ​បន់​នេះ​ធ្វើ​ស្រូវ​ផ្ដល់​ទិន្ន​ផល​ទាប​ ដូច្នេះ​ ពេល​បាន​ផ្នែក​ជំ​នាញ​ និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ មក​ចលនា​គ្រួ​សារ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ ដោយ​នាំ​យក​ដំ​ណាំ​ចុះ​ដាំ​លើ​ដី​ស្រែ។​ គ្រួ​សារ​ខ្ញុំ​មិន​អល់​អែក​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​ចំ​នួន​ ៨ កុង​ ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ។​ ការ​ដាំ​បន្លែ​បង្ការ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​ដាំ​ដំ​ណាំ​ប៉េង​បោះ​ចំ​នួន​ ៣ កុង​ សណ្តែក​ដី​ចំ​នួន​ ៥ កុង​ អា​ស្រ័យ​អនុវត្ត​ល្អ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ជំ​ងឺ​ និង​សត្វ​ល្អិត​មិន​សូវ​បំ​ផ្លាញ​ ដំ​ណាំ​លូត​លាស់​ល្អ។​ សព្វ​ថ្ងៃ​ប៉េង​បោះ​លក់​ក្នុង​តម្លៃ​ប្រ​មាណ​១០.០០០ ដុង​/គីឡូ​ក្រាម​ សណ្តែកដី​លក់​តម្លៃ​ ១៨.០០០ ដុង​/គីឡូ​ក្រាម​ ជា​មួយ​នឹង​តម្លៃ​នេះ​ ក្រោយ​ពី​ទូទាត់​រួច​នៅ​ចំ​ណេញ​ប្រ​មាណ​ជាង​ ៤០ លាន​ដុង”។​

លោក​ថាច់​សាន្ត​ នៅ​ភូមិ​កោះ​សាន្ត​ ឃុំ​ហ៊ីប​ហ្វា ឱ្យ​ដឹង៖ “រដូវ​បន្លែ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម រៀង​រាល់​ឆ្នាំ​ ខ្ញុំ​តែង​ជ្រើស​ដាំ​ពូជ​ម្រះ​ស្រុក។​ ក្រៅ​ពី​រក​បាន​ប្រាក់​ចំ​ណូល​បង្គួរ​ ប្រ​ភេទ​ដំ​ណាំ​នេះ​លក់​ដាច់​ ការ​ដាំ​ម្រះ​ស្រុក​គឺចង់​រក្សា​ពូជ​ម្រះ​ពី​ដើម។​ ដើម្បី​ដាំ​ម្រះ​សម្រេច​ទិន្ន​ផល​ខ្ពស់​ ខ្ញុំ​លើក​រង​ខ្ពស់​ប្រើ​ផ្ទាំង​កម្រាល​កសិកម្ម​ ប្រ​យោជន៍​ក្នុង​ការ​រក្សា​សំ​ណើម កាត់​បន្ថយ​ជំ​ងឺ​និង​សត្វ​ល្អិត​បំ​ផ្លាញ។​ រដូវ​បន្លែ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​ដាំ​ដំ​ណាំ​ម្រះ​ជិត​ ៣ កុង​ តាម​ការ​ប៉ាន់​ស្មាន​សម្រេច​ទិន្ន​ផល​ប្រ​មាណ​ ៣ តោន​ សព្វ​ថ្ងៃ​ម្រះលក់​ក្នុង​តម្លៃ​ពី​ ២២.០០០​- ២៥.០០០​ដុង​/គីឡូ​ក្រាម​ ក្រោយ​ពី​ទូទាត់​រួច​ នៅ​ចំ​ណេញ​ប្រ​មាណ​ជាង​ ៣០ លាន​ដុង​”។​

ដើម្បី​ធានា​សុវត្ថិ​ភាព​អនា​ម័យចំ​ណី​អា​ហារ ផ្នែក​កសិកម្ម​ខេត្ត​ផ្តល់​អនុសាសន៍​ដល់​កសិករ​ឱ្យ​មាន​ការ​គោ​រព​ក្នុង​ការ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​តាម​គោល​ការណ៍​ “៤ត្រូវ​” សម្រាប់​ដំ​ណាំ។​ ក្រៅ​ពី​នេះ​ ដើម្បី​ជួយ​កសិករ​បង្កើន​ប្រ​សិទ្ធ​ភាព​នៃ​ការ​ដាំ​ដុះ​ដំ​ណាំ​ ផ្នែក​កសិកម្ម​ក៏​បាន​ចាត់​កម្មា​ភិបាល​ជំ​នាញ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថាន​ ភាព​ជំ​ងឺ​ជា​ប្រ​ចាំ​ ព្រម​ទាំង​លើក​ទឹក​ចិត្ត​កសិករ​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ការ​ពារ​រុក្ខ​ជាតិ​សម​ស្រប​ ជ្រើស​រើស​ពូជ​ល្អ​។ល។​ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំ​ណាយ​ក្នុង​ការ​ផលិត ធា​នា​សុខ​ភាព​អ្នក​ប្រើ​ប្រាស់។​ សព្វ​ថ្ងៃ​កសិករ​នៅ​ខេត្ត​ត្រា​វិញ​ កំ​ពុង​មមា​ញឹក​ក្នុង​ការ​ថែ​ទាំ​បន្លែ​បង្ការ​សម្រាប់​លក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។​ ជា​មួយ​នឹង​ការ​មោះ​មុត​អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល​ គួប​ផ្សំ​នឹង​បទ​ពិសោធន៍​ជាក់​ស្តែង​ ទន្ទឹម​នឹង​សញ្ញា​វិជ្ជ​មាន​នៃ​តម្លៃ​ទីផ្សារ​នា​បច្ចុប្បន្ន​ សង្ឃឹម​ថា​ក្នុង​រដូវ​ដាំ​ដុះ​នេះ​ នឹង​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ដល់​ប្រ​ជា​ជន៕​

                                  សើុង​ម៉ាល័យ​-មុនី​

  

ចែករំលែកអត្ថបទ