ដោយបានការយកចិត្តទុកដាក់វិនិយោគរបស់មជ្ឈិម ភូមិភាគ ព្រមជាមួយនឹងឆន្ទៈឈានឡើងចាកផុតពីភាពក្រីក្ររបស់ជនរួមជាតិខ្មែរ បានរួមចំណែកធ្វើឱ្យប្តូរផ្លាស់មុខមាត់ជនបទរបស់ខេត្តបាកលីវ។
ជនរួមជាតិខ្មែរនៅឃុំវិញត្រាច់ដុង ក្រុងបាកលីវ ដាំមៀនសាច់ក្រាស
មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ខេត្តបាកលីវ បានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវកម្មវិធី គម្រោងរបស់បក្ស និងរដ្ឋ វិនិយោគអភិវឌ្ឍន៍នៅតំបន់ជនរួមជាតិខ្មែរបានទាន់ពេល។ បច្ចុប្បន្ន ជីវភាពសម្ភារៈ និងស្មារតីរបស់ជនរួមជាតិបានលើកកម្ពស់ តំបន់មានជនរួមជាតិខ្មែររស់នៅកុះករសុទ្ធតែមានផ្លូវគមនាគមន៍ជនបទតភ្ជាប់ពីឃុំរហូតដល់ភូមិ ដំណាក់សុខាភិបាល សាលារៀន បានកសាងរឹងមាំ មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់។ល។ បងយ័ញថន នៅភូមិកោះធំ ឃុំនិញថាញ់ឡើយ ឱ្យដឹង៖ “ដោយមានប្រភពទុនអនុគ្រោះរបស់រដ្ឋឧបត្ថម្ភ មាមីងខ្មែរចេះធ្វើអាជីវកម្ម លក់ដូរជាលក្ខណៈគ្រួសារ ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ធ្វើស្រែ។ល។ និងអនុវត្តបច្ចេកទេសទៅក្នុងការផលិតកម្ម ទើបប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់បង្គួរ។ ទន្ទឹមនឹងនោះ រដ្ឋនៅទាំងមានគោលនយោបាយឧបត្ថម្ភដល់សិស្ស និស្សិតខ្មែរដែលស្ថានភាពលំបាក បុលប្រាក់រៀនសូត្រនិងទៅពលកម្មនៅបរទេស។ សាលាជនជាតិអន្តេវាសិកក្នុងខេត្ត បានជម្រើសសិស្សកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ កូនចៅខ្មែរអ្នកណាក៏បានទៅរៀន រួមចំណែកលើកកម្ពស់កម្រិតប្រជាបញ្ញានៅតំបន់ជនរួមជាតិខ្មែរ”។
ដងផ្លូវជនបទចូលកាន់ភូមិកៃយ៉ា ឃុំហឹងហោយ។
តាមប្រសាសន៍លោក លឿងវ៉ាន់ផ អនុប្រធានគណៈជនជាតិនិងសាសនាខេត្តបាកលីវ កម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០៣០ ដំណាក់កាល១៖ ចាប់ពីឆ្នាំ ២០២១- ២០២៥ (ហៅកាត់ថា កម្មវិធី) ខេត្តបាកលីវ បានបែងចែកប្រភពទុនចំនួន ៦៧,២ ពាន់លានដុង។ ខេត្តបានជំរុញវិនិយោគ កសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងអនុវត្តបានល្អនូវគោលនយោបាយឧបត្ថម្ភផលិតកម្ម ដោយការបង្កលក្ខណៈដើម្បីមាមីងខ្មែរបានកៀកជិតនឹងទុនបុលអនុគ្រោះ វិទ្យាសាស្ត្រ បច្ចេកទេស និងអភិវឌ្ឍន៍ទម្រង់សេដ្ឋកិច្ចគ្រួសារកសិកម្មចីរភាពជាដើម។ លោកសើុងប៊ី នៅឃុំហឹងហោយ ឱ្យដឹង៖ “ឥឡូវ ផ្លូវជនបទបានតភ្ជាប់ជាមួយឃុំសង្កាត់របស់ក្រុងបាកលីវ ម្ល៉ោះហើយ ការដឹកជញ្ជូន ជួញដូរទំនិញមានភាពងាយស្រួល”។ ប្រព័ន្ធធារាសាស្ត្រមានទឹកសាប ម្ល៉ោះ ហើយមាមីងខ្មែរមានភាពងាយស្រួលក្នុងការដាំដំណាំរួមផ្សំ ធ្វើស្រែខួបប្រាំងវស្សា សម្រេចប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ គ្រួសារក្រីក្រដែលបានរដ្ឋឧបត្ថម្ភបុលទុន បានប្រើប្រាស់អស់លទ្ធភាព ដីជុំវិញផ្ទះ ដីមាត់ប្រឡាយដើម្បីដាំដំណាំរួមផ្សំ ដំណាំឈើហូបផ្លែ ចិញ្ចឹមសត្វ។ល។ ហេតុនោះ ជីវភាពគ្រួសារណាក៏បានធូរធារឡើង”។
ព្រះតេជព្រះគុណ តាំងសាវង្ស ព្រះចៅអធិការវត្តខ្វែងបបែលចាស់ ឃុំហឹងហោយ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តបាកលីវ មានថេរដីកា៖ “រដ្ឋអំណាចភូមិភាគ ក្តោបក្តាប់បាននូវមតិគោលបំណងរបស់មាមីង ពុទ្ធបរិស័ទខ្មែរ ម្ល៉ោះហើយ គោលនយោបាយគម្រោងនានាត្រូវបានផ្សព្វផ្សាយអនុវត្តចំមុខសញ្ញាទាន់ពេល និងមានប្រសិទ្ធភាពខ្ពស់ រួមចំណែកលុបបំបាត់ភាពក្រីក្រនៅតំបន់មានជនរួមខ្មែររស់នៅកុះករ។ នោះគឺជាលទ្ធផលស្ដែងឡើងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ក្នុងការប្រកាសឱ្យប្រើនូវគោលនយោបាយ កម្មវិធី គម្រោង វិនិយោគជាច្រើនអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៅតំបន់ជនរួមជាតិខ្មែរ”៕
យ្វីអាញ - វិមាន