ក្លឹបភាសាខ្មែររបស់កងវរសេនាធំប៉ូលិសចល័តតីណាមបូ ទើបចុះហត្ថលេខាលើលក្ខន្តិកៈ សហការជាមួយនឹងសាលាជនជាតិអន្តេវាសិកកឹងធើ និងរៀបចំសកម្មភាពប្រធានបទជំនាញដំបូងរបស់ក្លឹប។

ក្លឹបភាសាខ្មែររបស់កងវរសេនាធំប៉ូលិសចល័តតីណាមបូ និងតំណាងសាលាជនជាតិអន្តេវាសិកកឹងធើ ថតរូបអនុស្សាវរីយ៍ក្នុងឱកាសចុះហត្ថលេខាលើលក្ខន្តិកៈសហការ។
វរសេនីយ៍ឯក ង្វៀងតឹងភុក មេបញ្ជាការកងវរសេនាធំប៉ូលិសចល័តតីណាមបូ ឱ្យដឹង៖ ការបង្កើតនិងអភិវឌ្ឍក្លឹបភាសាខ្មែរ ដើម្បីធ្វើឱ្យជាក់ស្តែងនូវទិសដៅកសាងផ្នែកមួយនៃកងជួរកម្មាភិបាល យុទ្ធជនគ្រប់សមត្ថភាព លក្ខណៈធ្វើការតាមតម្រូវការភារកិច្ចក្នុងបរិស្ថានអន្តរជាតិ និងនៅភូមិសាស្រ្តតំបន់ជនរួមជាតិភាគតិច តាមសេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងនគរបាល អំពីកម្មវិធីអភិវឌ្ឍយុវជននគរបាល ដំណាក់កាល២០២២ - ២០៣០ និងសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សមេបញ្ជាការដ្ឋានអំពីការដឹកនាំកសាងកម្លាំងប៉ូលិសចល័តរៀបរយ ស្ទាត់ជំនាញ ទំនើបដល់ឆ្នាំ២០២៥ ចក្ខុវិស័យដល់ឆ្នាំ២០៣០។
អ្នកធ្វើរបាយការណ៍របស់សាលាជនជាតិអន្តេវាសិកកឹងធើ បានចែករំលែកអំពីប្រធានបទជំនាញតាមកម្មវិធីសំខាន់ៗក្នុងដំណើរការសកម្មភាពរបស់ក្លឹប ឆ្លងតាមរយៈនោះ បានទាក់ទាញកម្មាភិបាល សម្ព័ន្ធយុវជនចូលរួមក្លឹបយ៉ាងច្រើនកុះករ រួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវភារកិច្ចនយោបាយ និងធ្វើឱ្យសម្បូរបែបបន្ថែមពីជីវភាព វប្បធម៌ ស្មារតីជូនកម្មាភិបាល យុទ្ធជនផងដែរ៕
យោង៖ cand.com.vn - វិមាន