ផ្នែកកសិកម្មខេត្តសុកត្រាំង កំពុងអនុវត្តយ៉ាងសកម្មនូវគម្រោងបង្កបង្កើនផលស្រូវពិសេសតាមទិសសរីរាង្គ និរន្តរភាព សុាំជាមួយនឹងការប្រែប្រួលអាកាសធាតុ និងកសិកម្មបៃតង។
ការបង្កបង្កើនផលស្រូវតាមទិសសរីរាង្គ កសិករត្រូវចុះទៅពិនិត្យស្រែជាប្រចាំ ដើម្បីមានវិធានការព្យាបាលជម្ងឺរាតត្បាតលើស្រូវបានទាន់ពេលវេលា។
យោងតាមប្រសាសន៍លោក ហ្វិញង៉ុកញ៉ា នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្តសុកត្រាំង បានឱ្យដឹង ចាប់ពីឆ្នាំ ២០១៨ មកទល់បច្ចុប្បន្ន មានផ្ទៃបង្កបង្កើនផលស្រូវជាង ១២.៦០០ ហិកតា ដែលប្រើប្រាស់ជីសរីរាង្គ និងផលិតផលជីវសាស្រ្តក្នុងការផលិត។ បច្ចុប្បន្ន ខេត្តកំពុងអនុវត្តគម្រោងបង្កបង្កើនផលស្រូវពិសេសតាមទិសសរីរាង្គ នៅតាមស្រុក ទីរួមខេត្តនិងក្រុងសំខាន់នោះ គឺពូជ ST ។ ដើម្បីអនុវត្តទម្រង់ប្រកបដោយប្រសិទ្ធភាព បង្កើនប្រាក់ចំណូលជូនកសិករ បង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យស្រូវ អង្ករ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមានមកលើបរិស្ថាន ផ្នែកកសិកម្មបានអនុវត្តបច្ចេកទេស បង្កបង្កើនផលស្រូវ មានដូចជា៖ អនុវត្តបច្ចេកទេស ៣ បន្ថយ ៣ បង្កើន និង ១ ត្រូវ ៥ បន្ថយ; បរិមាណគ្រាប់ពូជសាបព្រោះកាត់បន្ថយពី ៨០ ទៅ១០០ គីឡូក្រាម/ហិកតា/រដូវ បរិមាណជី កាត់បន្ថយពី ២៥ ទៅ ៣០គីឡូក្រាម/ហិកតា/រដូវ. រហូតមកទល់ពេលនេះ គម្រោងបានផ្លាស់ប្តូរយ៉ាងខ្លាំងពីគំនិតផលិតកសិកម្ម ទៅជាគំនិតបែបសេដ្ឋកិច្ចកសិកម្ម។ បច្ចុប្បន្ន ទិន្នផលស្រូវពិសេសមានគុណភាពខ្ពស់ស្រូបអត្រា ៩២,១៣% នៃទិន្នផលស្រូវសរុបក្នុងខេត្ត។
ទម្រង់បង្កបង្កើនផលស្រូវតាមទិសសរីរាង្គ នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច
សម្រាប់កសិករនៅខេត្តសុកត្រាំង។
យោងតាមសាស្ត្រាចារ្យបណ្ឌិត ង្វៀងបាវវ៉េ អតីតប្រធានផ្នែកកសិកម្មនៃសាកលវិទ្យាល័យកឹងធើ ការបង្កបង្កើនផលស្រូវពិសេស ជាពិសេសស្រូវ ST ត្រូវយកចិត្តទុកដាក់លើរដូវកាលដាំដុះ ការវិនិច្ឆ័យចំបើង ជញ្រ្ជាំង ការរៀបចំដី ការសាបព្រោះនិងឱ្យជី។ ចំពោះចំបើង ត្រូវប្រមូលផ្អាប់ធ្វើជីសរីរាង្គសម្រាប់បាច់ស្រូវ។ ទាក់ទងនឹងការរៀបចំដី គឺត្រូវភ្ជួរដីឱ្យបានជ្រៅ ហាលដី និងនាំទឹកចូលត្រាំដី ដើម្បីកាត់បន្ថយជាតិជូរក្នុងដី ព្រោះថានៅពេលដែលដីលិចទឹក សារធាតុចិញ្ចឹមរបស់ដីកាន់តែមានប្រយោជន៍សម្រាប់ដំណាំស្រូវ។ ទន្ទឹមនឹងនោះ ពេលរៀបចំដី ត្រូវរាស់ធ្វើឱ្យផ្ទៃដីរាបស្មើ និងធ្វើបង្អួរដើម្បីសម្រួលដល់ការបង្ហូរទឹក និងលាងសម្អាតជាតិពុលក្នុងដី។ សាស្ត្រាចារ្យ បណ្ឌិត ង្វៀងបាវវ៉េ បានសង្កត់ធ្ងន់៖ “ការបង្កបង្កើនផលស្រូវពិសេស ដំណាក់ការសាបព្រោះក៏មានសារៈសំខាន់ណាស់ដែរ។ កម្រិតនៃការសាបព្រោះអាស្រ័យលើលក្ខណៈដីនិងពូជស្រូវ ប៉ុន្តែបរិមាណពូជសាបព្រោះដែលបានផ្តល់អនុសាសន៍គឺចាប់ពី៨០ ទៅ១០០គីឡូក្រាម/ហិកតា/រដូវ គឺសមស្របបំផុត។ ការព្រោះជួរនិងកាយបង្អួរ ត្រូវបានចាត់ទុកថាជាការកាត់បន្ថយបរិមាណទឹក ស្របជាមួយការប្រែប្រួលអាកាសធាតុ ជួយការពារដំណាំស្រូវមិនឱ្យរលំ និងសមស្របសម្រាប់យន្តូបនីយកម្ម។
ក្រៅពីនោះ ការបង្កបង្កើនផលស្រូវតាមទិសសរីរាង្គ ត្រូវចុះទៅពិនិត្យស្រែជាប្រចាំ ដើម្បីរកគំហើញជំងឺរាតត្បាត។ ការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ជំងឺរាតត្បាតដែលមានប្រភពជីវសាស្រ្ត ដើម្បីការពារបរិស្ថាន។ ជាពិសេសគឺធានាបាននូវទឹកសាបគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំស្រូវ៕
យ្វីអាញ