ដំណាក់សុខាភិបាលឃុំតឹងហ៊ឹង ឋិតនៅឃុំលំបាកខ្លាំងនៃស្រុកឡុងភូ ខេត្តសុកត្រាំង ម្ល៉ោះហើយត្រូវបានវិនិយោគគ្រប់សព្វអំពីមូលដ្ឋានសម្ភារៈ បរិក្ខារពេទ្យនិងកងជួរគ្រូពេទ្យ ហេតុនោះការថែទាំសុខភាពជូនប្រជាជនបានអនុវត្តល្អ។
គ្រូពេទ្យដំណាក់សុខាភិបាលឃុំតឹងហ៊ឹង ពិនិត្យជំងឺជូនកុមារ។
កងជួរបុគ្គលិកពេទ្យ មានវិជ្ជាជីវៈរឹងមាំ អាកប្បកិរិយាល្អក្នុងការពិនិត្យ ព្យាបាលជំងឺ ដូច្នេះបង្កបានទំនុកចិត្តដល់អ្នកជំងឺ។ បច្ចុប្បន្ន ជាមធ្យមភាគដំណាក់សុខាភិបាលតែងពិនិត្យជំងឺជូនប្រជាជនជាង៥០លើកនាក់ ក្នុងមួយថ្ងៃ។ វេជ្ជបណ្ឌិត លីធីមីចូវ ប្រធានដំណាក់សុខាភិបាលតឹងហ៊ឹង ឱ្យដឹង៖ “ភាគច្រើនមាមីងមកពិនិត្យជំងឺធម្មតា ដូចជា៖ ជំងឺរលាក់ផ្លូវដង្ហើម ក្រពះ ឈឺចុកដៃ ជើង ជំងឺសរសៃឈាមបេះដូង និងទឹកនោមផ្អែម។ល។ ដូច្នេះ ក្នុងពេលពិនិត្យជំងឺ វេជ្ជបណ្ឌិតតែងណែនាំពីរបៀបបង្ការជំងឺ ដូចជា៖ ធានារបបហូបចុកឱ្យសមស្រប ជៀសវាងការហូបប្រៃឬផ្អែម; ឈប់សម្រាក លំហាត់ប្រាណ ជៀងវាងធ្វើការងារធ្ងន់ ចូលគេងយប់ជ្រៅ”។ តាមប្រសាសន៍វេជ្ជបណ្ឌិតចូវ ជំងឺសរសៃឈាមបេះដូង បណ្តាលមកពីមូលហេតុជាច្រើននិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ដូច្នេះគប្បីដឹងពីវិធីសាស្ត្រ បង្ការជំងឺនិងព្យាបាលឱ្យបានទាន់ពេល។ អ្នកមីងថាច់ធីផាច់ មកពិនិត្យជំងឺនៅដំណាក់សុខាភិបាល រៀបរាប់៖ “ខ្ញុំផឹកថ្នាំលើសសម្ពាធឈាមជាង១០ឆ្នាំមកហើយ ស្តាប់តាមពាក្យណែនាំរបស់វេជ្ជបណ្ឌិតចូវ គឺផឹកថ្នាំត្រូវពេល ត្រូវដូស មិនចូលគេងយប់ជ្រៅ បន្ថយការហូបប្រៃ និងហូបផ្អែម។ល។ ដើម្បីឱ្យសម្ពាធឈាមលំនឹង។ បច្ចុប្បន្ន ចន្លោះ១០ថ្ងៃ គឺខ្ញុំមកពិនិត្យជំងឺម្តង យកថ្នាំនិងតែងទទួលបានការថែទាំ រួសរាយសាកសួរពីសំណាក់វេជ្ជបណ្ឌិត ដូច្នេះ ខ្ញុំស្ងប់អារម្មណ៍ណាស់”។
អ្នកមីងថាច់ធីផាច់គ្របគម្របពាងទឹក និងព្រលែងត្រី៧ពណ៌ដើម្បីកម្ចាត់ដង្កូវទឹក។
អស់ពីចិត្តជាមួយអ្នកជំងឺ មានបទពិសោធន៍ក្នុងវិជ្ជាជីវៈនិងការរៀបចំកងជួរគ្រូពេទ្យប្រចាំការ២៤/២៤ម៉ោង ដើម្បីថែទាំសុខភាពជូនប្រជាជនឱ្យបានល្អ ម្ល៉ោះហើយ ដំណាក់សុខាភិបាលក៏បង្កបានទំនុកចិត្តចំពោះអ្នកជំងឺ។ លោកពូលីថាញ់ហ៊ឹង នៅភូមិតឹងគ្វីបេ មកពិនិត្យជំងឺ រៀបរាប់៖ “ខ្ញុំពុលចំណីអាហារ ក្អួត ចង្អូរនិងចុះរាក កណ្ដាលយប់ត្រូវឡើងមកដំណាក់សុខាភិបាលពិនិត្យជំងឺ។ អាស្រ័យមានគ្រូពេទ្យប្រចាំការបញ្ចូលសេរ៉ូមទាន់ពេល។ ព្រឹកឡើង សុខភាពខ្ញុំបានលំនឹងគ្រូពេទ្យពិនិត្យរួចក៏ឱ្យចុះទៅផ្ទះ ព្រមទាំងឱ្យថ្នាំផឹកបន្ថែម ៣ថ្ងៃ។ ឃើញគ្រូពេទ្យអស់ពីចិត្តពីថ្លើមចំពោះអ្នកជំងឺ ខ្ញុំសប្បាយចិត្តណាស់”។
ជាច្រើនឆ្នាំមកនេះ ដំណាក់សុខាភិបាល តឹងហ៊ឹង តែងឈានមុខក្នុងការបង្ការប្រឆាំងជំងឺឆ្លងរាលដាល ពិសេសគឺជំងឺគ្រុនឈាម។ វេជ្ជបណ្ឌិត លីធីមីចូវ ឱ្យដឹងបន្ថែម៖ “ទទួលបានលទ្ធផលបែបនេះ គឺអាស្រ័យដំណាក់សុខាភិបាល បានកសាងផែនការកម្ចាត់ដង្កូវទឹក តាំងពីដើមឆ្នាំមក សហការស្អិតល្មួតជាមួយសហការី ក្រុមសុខាភិបាលភូមិនានា ជំរុញការឃោសនាផ្សព្វផ្សាយក្នុងប្រជាជនពីការបង្ការប្រឆាំងបណ្ដាប្រភេទជំងឺឆ្លងរាលដាល។ អាស្រ័យមាមីងមានស្មារតីភ្ញាក់រលឹកខ្ពស់ ម្ចាស់ការក្នុងការរក្សាអនាម័យផ្ទះសម្បែងស្អាតបាត បិទជិតគម្របពាងទឹក និងព្រលែងត្រី៧ពណ៌ដើម្បីស៊ីដង្កូវទឹក ម្ល៉ោះហើយស្ថានភាពជំងឺឆ្លងរាលដាលតែងស្ថិតក្នុងការគ្រប់គ្រង។ រយៈពេលខាងមុខ ដំណាក់សុខាភិបាលនឹងបន្ត បង្កើនការងារឃោសនាផ្សព្វផ្សាយក្នុងប្រជាជន មិនទុកឱ្យជំងឺផ្ទុះឡើងឡើយ”៕
យ្វីអាញ-មេងលី