គៀងយ៉ាងជាខេត្តមានសមុទ្រកោះ តំបន់ភ្នំ ជាប់ព្រំដែនជាដើម ទើបការអភិវឌ្ឍអប់រំជួបលំបាកមិនតិចឡើយ។ ទោះបីដូច្នោះក្ដី អាស្រ័យការវិនិយោគរបស់មជ្ឈិម ភូមិភាគ រួមជាមួយនឹងការខិតខំ ប្រឹងប្រែងរបស់ទូទាំងផ្នែក ការអប់រំខេត្តគៀងយ៉ាងត្រូវបានកើនឡើងដោយឥតឈប់ឈរ។
ពេលចេញរៀនរបស់សិស្សានុសិស្សសាលាបឋមសិក្សាឌិញហ្វា១ ឃុំឌិញហ្វា
(ឃុំដែលមានជនរួមជាតិខ្មែររស់នៅច្រើន) ស្រុកហ្គក្វាវ។
យោងតាមមន្ទីរអប់រំនិងបណ្ដុះបណ្ដាលខេត្តគៀងយ៉ាង ឆ្នាំ២០១៤ បន្ទាប់ពីខេត្តផ្ដល់សច្ចាប័ននិងប្រកាសដាក់ចេញគម្រោង “ពង្រីកទម្រង់សាលារៀនថ្មីនៅកម្រិតអប់រំបឋមសិក្សាលើភូមិសាស្រ្តខេត្តគៀងយ៉ាង រហូតដល់ឆ្នាំ២០២០” ទូទាំងផ្នែកបានសហការជាមួយនឹងអង្គភាពនិងភូមិភាគនានាផ្សព្វផ្សាយ អនុវត្តគម្រោង។ អាស្រ័យមានភាពម្ចាស់ការ ដូច្នេះ ទើបការអប់រំទូទាំងខេត្តមិនបង្អង់ផ្លាស់ថ្មី។ លេចធ្លោបំផុត គឺមូលដ្ឋានអប់រំនានាបានពង្រីកលក្ខណៈសកម្ម ម្ចាស់ការច្នៃប្រតិដ្ឋនិងអនុវត្តបានចំណេះដឹង បំណិនរបស់សិក្ខាកាម អាស្រ័យការស្រុះស្រួលពីសំណាក់គ្រូបង្រៀន សិស្សានុសិស្សនិងអាណាព្យាបាលសិស្ស។ មកទល់បច្ចុប្បន្ន សាលារៀនលើភូមិសាស្រ្តបានអនុវត្តការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនស្របតាមទម្រង់សាលារៀនថ្មី។
ការផ្សព្វផ្សាយកម្មវិធីអប់រំថ្មីត្រូវបានសិក្សាស្រាវជ្រាវ ស្នើផ្សព្វផ្សាយអនុវត្តនៅតាមមូលដ្ឋានអប់រំ បានធ្វើឱ្យកើតមានទម្រង់ វិធីសាស្រ្ត បង្រៀនល្អៗជាច្រើន មានដូច៖ ដៃច្របាច់ម្សៅ បង្រៀនតាមគម្រោង; រៀបចំបង្រៀនតាមបធានបទរួមបញ្ចូលគ្នា។ល។ ដើម្បីវាយតម្លៃនិងអភិវឌ្ឍទម្រង់ល្អៗទាំងនេះ រៀងរាល់ឆ្នាំ ផ្នែកអប់រំ បានរៀបចំពិធីប្រឡងគ្រូបង្រៀនពូកែ សិស្សពូកែ។ល។ បង្កលក្ខណៈងាយស្រួលសម្រាប់ការផ្លាស់ថ្មីវិធីសាស្រ្តបង្រៀនចូលក្នុងភាពជាក់ស្ដែង។ លោកស្រី ចូវហ្វិញយ៉ាវ នាយិកាវិទ្យាល័យជនជាតិអន្ដេវាសិកខេត្តគៀងយ៉ាង ឱ្យដឹង៖ “សាលារៀនតែងទទួលបានការយកចិត្តទុកដាក់វិនិយោគមូលដ្ឋានសម្ភារៈនិងបរិក្ខារទំនើបៗ សម្រាប់ឆ្លើយតបតម្រូវការបង្រៀននិងរៀនតាមកម្មវិធីអប់រំវិទ្យាល័យថ្មីរបស់គ្រូនិងសិស្ស។ ផ្ដើមពីនោះ ចំនួនសិស្សរៀនពូកែ គ្រូបង្រៀនពូកែរបស់សាលាក៏កើនឡើង”។
ដើម្បីសាលារៀនអនុវត្តកម្មវិធីអប់រំថ្មីបានងាយស្រួលនិងប្រកបដោយប្រសិទ្ធភាពនោះ ប្រព័ន្ធមូលដ្ឋានអប់រំនិងបណ្ដុះបណ្ដាលត្រូវបានពង្រឹងនិងរៀបចំឡើងវិញតាមទិសដៅរៀបរយ។ ប្រព័ន្ធសាលា បន្ទប់រៀន បន្តបានវិនិយោគ បង្កើនកម្រិត ឧបករណ៍សម្រាប់អប់រំត្រូវបានផ្គត់ផ្គង់បន្ថែម ឆ្លើយតបតម្រូវការបង្រៀននិងរៀនកាន់តែល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ អាស្រ័យហេតុនោះ អត្រាសិស្សក្នុងកម្រិតអាយុចូលរៀននៅតាមកម្រិតសិក្សា ផ្នែកសិក្សាបានកើនជាលំដាប់រៀងរាល់ឆ្នាំ។ លទ្ធផល មានឃុំ សង្កាត់ ទីប្រជុំជនទាំង១០០% សម្រេចបទដ្ឋានជាតិ ស្ដីពីឧត្ដានកម្មអប់រំកម្រិតបឋមសិក្សាត្រូវតាមកម្រិតអាយុ ឧត្ដានកម្ម កម្រិតអនុវិទ្យាល័យនិងលុបបំបាត់អនក្ខរកម្ម; អនុវត្តសម្រេចឧត្ដានកម្មអប់រំមត្តេយ្យចំពោះកុមារអាយុ៥ឆ្នាំ។
លោកយ័ញភុក ប្រធានគណៈជនជាតិខេត្តគៀងយ៉ាង បានផ្ដល់ព័ត៌មានថា ខេត្តតែងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍអប់រំជនជាតិភាគតិច ម្ល៉ោះហើយប្រព័ន្ធសាលាជនជាតិអន្តេវាសិកលើភូមិសាស្រ្តមានការរីកចម្រើន ឆ្លើយតបតម្រូវការរៀនសូត្ររបស់សិស្សជនជាតិភាគតិច ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រភពធនធានមនុស្សជនជាតិភាគតិចប្រកបដោយគុណភាព៕
ហាថាញ - ថាច់ធី