មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/12/2023 - 15:26

ប្រ​សិទ្ធ​ភាព​នៃ​ទម្រង់​ដង​ផ្លូវ "ភ្លឺ បៃតង ជ្រះ ស្អាត"

ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ ទើប​បង្ហើយ​សំ​ណង់​ផ្លូវ “ភ្លឺ បៃ​តង ជ្រះ ស្អាត” ត្រង់​ផ្លូវ​ខេត្ត​លេខ ៩១១ មាន​ប្រ​វែង​៥​គីឡូ​ម៉ែត្រ សរុប​ថវិកា​ជាង ២០០ លាន​ដុង។

ផ្លូវ​បេតុង​នៅ​ភូមិ​រោង​វាល ត្រូវ​បាន​បំពាក់​អំពូល​ភ្លើង​ដើរ​ដោយ​ឋាម​ពល​ពន្លឺ​ព្រះ​អាទិត្យ
ប្រជាជនមានក្ដីសោមនស្សរីករាយយ៉ាងខ្លាំង។

លោក​ថាច់​ថាញ់​មី ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ ឱ្យ​ដឹង៖ “ដើម្បី​អនុវត្ត​ល្អ​ការ​កសាង​ជន​បទ​ថ្មី ពិសេស​គឺ​ការ​ធ្វើ​ឱ្យ​ទេស​ភាព​បរិស្ថាន​ជន​បទ “ភ្លឺ បៃ​តង ជ្រះ ស្អាត” រដ្ឋ​អំ​ណាច​ភូមិ​ភាគ​បាន​កៀរ​គរ​គ្រួ​សារ​រស់​នៅ​សង​ខាង​ផ្លូវ​ខេត្ត​លេខ ៩១១ ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​កសាង​ផ្លូវ។ អា​ស្រ័យ​ដូច្នោះ ប្រ​ជា​ជន​រួម​ជា​មួយ​នឹង​ឃុំ​អនុវត្ត​ការ​ងារ​ដាំ​ផ្កា កសាង​បង្គោល​ភ្លើង​ដើរ​ដោយ​ឋាម​ពល​ពន្លឺ​ព្រះ​អាទិត្យ កសាង​សំ​ណង់​ផ្លូវ “ភ្លឺ បៃតង ជ្រះ ស្អាត” ដោយ​មាន​បំ​ពាក់​អំពូល​ភ្លើង​អគ្គិសនី​ចំនួន ១២៥ បង្គោល បង្គោល​ភ្លើង​នីមួយៗ​ខ្ពស់​ប្រ​ហែល ៥ ម៉ែត្រ​គិត​ជា​ថវិកា ១,៧ លាន​ដុង”។

ផ្លូវ​ខេត្ត​លេខ ៩១១ “ភ្លឺ បៃតង ជ្រះ ស្អាត”។

លោក ថាច់​ង៉ុក​កួ នៅ​ភូមិ​រោង​វាល ឱ្យ​ដឹង៖ “គ្រួ​សារ​ខ្ញុំ​បាន​រួម​ចំ​ណែក​កម្លាំង​ពល​កម្ម បរិច្ចាគ​ដី​ដាំ​ផ្កា​តាម​ចិញ្ចើម​ផ្លូវ​និង​ថែ​ទាំ​ផ្កា​ត្រង់​កំ​ណាត ផ្លូវ​ដែល​គ្រួសារ​ខ្ញុំ​រស់​នៅ។ ពេល​មើល​ឃើញ​ពន្លឺ​ភ្លើង​ចែង​ចាំង​របស់​ទម្រង់ គ្រួ​សារ​ដែល​រស់​នៅ​តាម​ផ្លូវ​លំ ផ្លូវ​បែក​ចុះ​តាម​ភូមិ ក៏​ម្ចាស់​ការ​ទិញ​ខ្សែអគ្គិសនី​និង​អំពូល​ភ្លើង​ដើម្បី​ដំ​ឡើង​តាម​ដង​ផ្លូវ​ចុះ​តាម​ភូមិ​ផង​ដែរ។ បច្ចុប្បន្ន មាន​អំ​ពូល​ភ្លើង​អគ្គិសនី​អុជ​បំ​ភ្លឺ​ផ្លូវ តាំង​ពី​ផ្ទះ​រហូត​ដល់​ក្បាល​ភូមិ គុណ​ភាព​ជីវ​ភាព​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់”។

លោក ថាច់​ថា នៅ​ភូមិ​រោង​វាល រីក​រាយ​ឱ្យ​ដឹង៖ “ពេល​ទម្រង់​ផ្លូវ “ភ្លឺ បៃតង ជ្រះ ស្អាត” នៅ​ផ្លូវ​ខេត្ត​លេខ ៩១១ បាន​បើក​ឱ្យ​ប្រើ​ប្រាស់ ប្រ​ជា​ជន​មាន​ក្ដី​សោម​នស្ស​រីក​រាយ​ខ្លាំង​ណាស់ ស្ថាន​ភាព​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ត្រូវ​បាន​ធានា។ អា​ស្រ័យ​មាន​ភ្លើង​ភ្លឺ​ក្នុង​ពេល​រាត្រី ទើប​បាប​គ្រោះ​សង្គម គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​ថយ​ចុះ​យ៉ាង​ច្បាស់​ក្រ​ឡែត”។

ក្រោយ​ពី​កសាង​សំ​ណង់​ផ្លូវ “ភ្លឺ បៃតង ជ្រះ ស្អាត” នៅ​ផ្លូវ​ខេត្ត​លេខ ៩១១ រូប​ភាព​ផ្លូវ​មាន​ការផ្លាស់​ប្ដូរ​នា​ពេល​រាត្រី។ មាន​អគ្គិសនី​បំ​ភ្លឺ មិន​ត្រឹម​តែ​ងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ប៉ុណ្ណោះ​ទេ ស្ថាន​ភាព​សន្ដិ​សុខ​សណ្ដាប់​ធ្នាប់​បាន​លំ​នឹង។ បច្ចុប្បន្ន លើ​ភូមិ​សាស្រ្ត​ឃុំ​បាន​ពង្រីក​ផ្លូវ​បេតុង “ភ្លឺ បៃតង ជ្រះ ស្អាត” បាន​ចំ​នួន ៣ ខ្សែ​បន្ថែម​ទៀត ដោយ​មាន​ប្រ​វែង​សរុប​ជាង ៣ គីឡូ​ម៉ែត្រ។

ដើម្បី​សំ​ណង់​ផ្លូវ “ភ្លឺ បៃតង ជ្រះ ស្អាត” នៅ​ផ្លូវ​ខេត្ត​លេខ ៩១១ ពង្រីក​បាន​ប្រ​សិទ្ធ​ភាព គណៈ​កម្មា​ធិការ​បក្ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ហ៊ីប បាន​ចង្អុល​ការ​គណៈ ផ្នែក អង្គការ​មហា​ជន​ឃុំ រដ្ឋ​អំ​ណាច​ភូមិ​ភាគ ផ្សព្វ​ផ្សាយ កៀរ​គរ​ប្រ​ជា​ជន​ពី​អត្ថ​ន័យ​ជាក់​ស្ដែង​នៃ​សំ​ណង់ ផ្លូវ “ភ្លឺ បៃតង ជ្រះ ស្អាត”។ នេះ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​ជាក់​ស្ដែង​ក្នុង​ការ​កសាង​ជន​បទថ្មី។ ឆ្លង​តាម​រយៈ​ផ្សព្វ​ផ្សាយ​អនុវត្ត​សំ​ណង់​ផ្លូវ “ភ្លឺ បៃតង ជ្រះ ស្អាត” នៅផ្លូវ​ខេត្ត​លេខ ៩១១ រយៈ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​ពង្រីក​ទម្រង់​នេះ ថែម​ទៀត៕

               សើុង​ម៉ា​ល័យ - ថាច់​ធី

ចែករំលែកអត្ថបទ