ស្ថាប័នសមត្ថកិច្ចនិងរដ្ឋអំណាចភូមិភាគ បានធ្វើកំណត់ហេតុនូវហេតុការណ៍ រៀបចំឃោសនា ចលនាឱ្យមានការគោរពតាមសេចក្តីកំណត់របស់ច្បាប់នៅវត្តមង្គលបូរីទ្រនំសេក ឃុំឡងមី ស្រុកតាមប៊ិញ ខេត្តវិញឡុង។
ស្ថាប័នសមត្ថកិច្ចនិងរដ្ឋអំណាចភូមិភាគ មកវត្តមង្គលបូរី ទ្រនំសេក ឃោសនា ចលនា ប៉ុន្តែអ្នកដែលនៅខាងក្នុងវត្តបិទខ្លោងទ្វារចាក់សោមិនឱ្យចូល ទន្ទឹមនឹងនោះ បានថតវីដេអូបង្ហោះលើបណ្តាញសង្គម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងាររបស់គណៈកម្មាធិការប្រជាជនស្រុកតាមប៊ិញ ឃុំឡងមី និងពុទ្ធបរិស័ទ២នាក់តំណាងឱ្យប្រជាជនភូមិភាគមកវត្តមង្គលបូរី ទ្រនំសេក ទំនាក់ទំនងធ្វើការ។ ប៉ុន្តែ ពេលក្រុមការងារចូលខាងក្នុងបរិវេណវត្ត ស្រាប់តែត្រូវគេបិទខ្លោងទ្វារចាក់សោ ហើយមានមនុស្សជាច្រើននាក់មកផ្តុំគ្នាបង្កភាពតឹងតែង រារាំងក្រុមការងារធ្វើការ។
បុគ្គលទាំងនេះ នៅទាំងវាយសម្លុតគម្រាមដល់សមាជិកក្រុមការងារធ្វើឱ្យមានរបួសស្នាម ២នាក់ និងចាប់នាំចូលព្រះវិហារ ចាក់សោ មិនឱ្យចេញក្រៅ។ មិនបញ្ឈប់ត្រឹមនោះ បុគ្គលមួយចំនួននៅទាំងយកទូរស័ព្ទថតវីដេអូ បង្ហោះលើបណ្តាញសង្គម ដោយមានខ្លឹមសារប្រាសចាកការពិត មួលបង្កាច់សកម្មភាពត្រឹមត្រូវរបស់ក្រុមការងារនិងរដ្ឋអំណាចភូមិភាគ។
លុះដល់វេលាម៉ោង១៦រសៀល ថ្ងៃដដែល ឆ្លងតាមរយៈការឃោសនា ចលនារបស់រដ្ឋអំណាចនិងប្រជាជន ទើបបុគ្គលទាំងនេះបញ្ឈប់ សកម្មភាពបង្កអុកឡុក គម្រាមកំហែងនិងដោះលែងសមាជិកក្រុមការងារ។
ឆ្លងតាមរយៈហេតុការណ៍នេះ ស្ថាប័នសមត្ថកិច្ចផ្តល់អនុសាសន៍ដល់ប្រជាជនត្រូវគោរពតាមសេចក្តីកំណត់របស់ច្បាប់ មិនត្រូវអត្ថាធិប្បាយ ចែករំលែកនូវខ្លឹមសារ រូបភាពដែលប្រាសចាកការពិតលើបណ្តាញសង្គមឡើយ៕
យោងតាមកាសែតវិញឡុង