27/11/2023 - 08:42

អនុវត្ត​ល្អ​ការ​ងារ​យោ​ធា​ការ​ពារ​មាតុ​ភូមិ

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿក​ហ៊ឹង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​យោ​ធា​ការ​ពារ​មាតុ​ភូមិ។

គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿក​ហ៊ឹង ជួយ​ប្រ​ជា​ជន​ថែ​ទាំ​ដង​ផ្លូវ​ផ្កា​ភូមិ​ស្លែង​ចាស់។

លោក​ត្រឹង​មិញ​ដៀង មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ ឱ្យ​ដឹង៖ “ដើម្បី​អនុវត្ត​ល្អ​ការ​ងារ​យោ​ធា​ការ​ពារ​មាតុ​ភូមិ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​បាន​ផ្តុំ​កម្លាំង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម លើក​ស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន ហើយ​ការ​ងារ​យោ​ធា​ការ​ពារ​មាតុ​ភូមិ តែង​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំ​ណាច​ឃុំ យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​រៀប​ចំ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។ ដូច្នេះ ក្នុង​ការ​ងារ​យោ​ធា​ការ​ពារ​មាតុ​ភូមិ ក្នុង​នោះ​មាន​ការ​កសាង​កង​ប្រ​ជា​ស្វ័យ​ត្រាណ ក៏​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋ​អំណាច​ឃុំ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​ផ្តុំ​កម្លាំង​ចង្អុល​ការ​ជា​និច្ច។ ម្យ៉ាង​ទៀត ឯក​សារ​ច្បាប់​ផ្សេងៗ​ស្តី​ពីកង​ប្រ​ជា​ស្វ័យ​ត្រាណ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ល្អ; គុណ​ភាព​នយោ​បាយ​កម្រិត​វិជ្ជា​យោ​ធា​និង​សមត្ថ​ភាព​ត្រៀម​ប្រ​យុទ្ធ​នៃ​កង​កម្លាំង​នេះ ត្រូវ​បាន​លើក​កម្ពស់​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។ ពិ​សេស ការ​ហ្វឹក​ហ្វឺន​ដល់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​រៀង​រាល់ឆ្នាំ ធានា​គ្រប់​១០០%​ចំនួន​កង​ប្រ​ជា​ស្វ័យ​ត្រាណ​និង​សម្រេច​បាន​គុណ​ភាព​ខ្ពស់”។

ក្រៅ​ពី​ផ្តោត​ទៅ​លើ​ការ​ហ្វឹក​ហ្វឺន​ដល់​កង​ប្រ​ជា​ស្វ័យ​ត្រាណ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ក៏​បាន​អនុវត្ត​ល្អ​នូវ​របប​យាម​ការ​ត្រៀម​ប្រ​យុទ្ធ​បង្ការ​អគ្គិ​ភ័យ គ្រោះ​ធម្ម​ជាតិ ជំងឺ​ឆ្លង​រាល​ដាល​និង​ការ​ជំ​នួយ​សង្គ្រោះ។ល។ រក្សា​ស្ថិរ​ភាព​ នយោ​បាយ សណ្តាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្រ្ត; លទ្ធ​ផល​តាំង​ពីដើម​ឆ្នាំ​មក​ដើរ​យាម​ល្បាត​បាន​៧៦​លើក មាន​សម​មិត្ត​ចូល​រួម​៦០៨​លើក​នាក់ ក្នុង​នោះ មាន​សមមិត្ត​កង​ប្រ​ជា​ស្វ័យ​ត្រាណ​១៥២​នាក់។ បញ្ជូន​យុវ​ជន​១៣​នាក់​ទៅ​បម្រើ​កង​ជួរ​ទ័ព​សម្រេច ១០០% ភាគ​កម្រិត។

លោក​ង្វៀង​វ៉ាន់​ត្វឹង លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ ឱ្យ​ដឹង៖ “គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​ត្រៀម​ប្រ​យុទ្ធ​រាល់​ហេតុ​ការណ៍​ដែល​កើត​មាន​ឡើង។ រៀង​រាល់​ឆ្នាំ គណៈ​បញ្ជា​ការ​យោ​ធា​តែង​ម្ចាស់​ការ​រៀប​ចំ​ហ្វឹក​ហ្វឺន​វិធី​សាស្រ្ត​ត្រៀម​ប្រ​យុទ្ធ​តាម​ការ​កំ​ណត់; បង្ការ​អគ្គិ​ភ័យ​ជំនួយ​សង្គ្រោះ​ការ​ពារ​សុវត្ថិ​ភាព​អង្គ​ភាព; គ្រប់​គ្រង​ហ្មត់​ចត់​នូវ​ឯក​សារ គ្រឿង​សព្វា​វុធ​និងបរិក្ខារ​នៅ​ពេល​បំ​ពេញ​ភារ​កិច្ច បង្កើន​ការ​ត្រួត​ពិនិត្យ ធានា​សុវត្ថិ​ភាព​ជា​កំហិត​អំពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់ បញ្ជ្រាប​ក្រើន​រំលឹក​កម្មា​ភិបាល យុទ្ធ​ជន​អនុវត្ត​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​របស់​អង្គ​ភាព”។

ជា​មួយ​នឹង​លទ្ធ​ផល​ដែល​សម្រេច​បាន​ជា​ច្រើន​ឆ្នាំ​កន្លង គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿក​ហ៊ឹង តែង​អនុវត្ត​សម្រេច​ល្អ​និង​សម្រេច​ឆ្នើម​ភារ​កិច្ច។ រយៈ​ពេល​ខាង​មុខ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ភឿក​ហ៊ឹង បន្ត​ការ​អនុវត្ត​ល្អ​នូវ​ការ​ងារ​បញ្ជ្រាប​នូវ​បទ​បញ្ជា​សេចក្តី​សម្រេច​របស់​ថ្នាក់​លើ​ពី​ការ​ងារ​យោ​ធា​ការ​ពារ​មាតុ​ភូមិ ម្ចាស់​ការ​ក្តាប់​ស្ថាន​ភាព​អនុវត្ត​ភារ​កិច្ច​របស់​ភូមិ​ភាគ​ដើម្បី​ធ្វើ​សេនា​ធិការ​ទាន់​ពេល​ជូន​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ អនុវត្ត​នូវ​ភារ​កិច្ច​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព; អនុវត្ត​ឱ្យ​បាន​ល្អ​ការ​ជ្រើស​រើស​និង​អំ​ពាវ​នាវ​ពល​រដ្ឋ​ចូល​បម្រើ​ជួរ​កង​ទ័ព។ល។ ដើម្បី​ធានា​អនុវត្ត​ល្អ​នូវ​ភារ​កិច្ច​យោ​ធា​ការ​ពារ​មាតុ​ភូមិ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​-សង្គម​លើ​ភូមិ​សាស្រ្ត៕

    សើុង​ម៉ា​ល័យ-លីសៀ​ 

ចែករំលែកអត្ថបទ