27/11/2023 - 08:42

លើក​កម្ពស់​ក្រម​វិជ្ជា​ជីវៈ​ក្នុង​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ

ការ​ងារ​បណ្ដុះ​បណ្ដាល បំប៉ន​កម្មា​ភិបាល បុគ្គ​លិក​ក្នុង​វិស័យ​សុខា​ភិបាល ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ យក​ចិត្ត​ទុក​ដាក់​និង​អនុវត្ត​យ៉ាង​ល្អ។ តាំង​ពី​នោះ កង​ជួរ​នេះ​ត្រូវ​បាន​ធ្វើ​ឱ្យ​សុក្រឹត​និង​គុណ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន​បាន​ប្រ​សើរ​ឡើង​ជា​លំ​ដាប់។

ប្រ​ជា​ជន​កំពុង​ពិនិត្យ​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​ត្រា​វិញ។

ទូទាំង​ខេត្ត​ត្រា​វិញ បច្ចុប្បន្ន មាន​មូល​ដ្ឋាន​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​១២៩​កន្លែង; មាន​២៦,៤​គ្រែ​ពេទ្យ​លើ​មួយ​ម៉ឺន​ប្រ​ជា​ជន។ ផ្នែក​សុខា​ភិបាល​ក៏​ពង្រឹង​ការ​ងារ​ផ្សព្វ​ផ្សាយ​និង​កៀ​គរ​ប្រ​ជា​ជន​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិ​បាល។ មក​ដល់​បច្ចុប្បន្ន អត្រា​មនុស្ស​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​ជិត​៨២%។ តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ មាន​មនុស្ស​ចំ​នួន​១.១៩៣.​៥៩៣​នាក់​បាន​មក​ពិនិត្យ​និង​ព្យា​បាល​ជំងឺ។ មូល​ដ្ឋាន​សុខា​ភិបាល ក៏​បាន​ប្រ​ទះ​ឃើញ​និង​វិនិច្ឆ័យ​៤៨​សម្បុក​រោគនិង​ជំងឺ​ពង​ដៃ ជើង មាត់​ ១៣០​ ករណី។ល។

លោក​គៀង​សុខា ប្រ​ធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​ត្រា​វិញ ឱ្យ​ដឹង៖ “ក្នុង​រយៈ​ពេល​កន្លង ផ្នែក​សុខា​ភិបាល​ខេត្ត​ត្រា​វិញ តែង​បំ​ពេញ​ភារ​កិច្ច​យ៉ាង​ល្អ​ប្រ​សើរ​ក្នុង​ការ​ថែ​ទាំ​និង​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន។ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ និង​ការ​បម្រើ​ការ​ងារ​របស់​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត។ មន្ទីរ​សុខា​ភិបាល​ខេត្ត បាន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​សេចក្តី​សម្រេច​លេខ ២១៥១/ QĐ-BYT ចុះ​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៥ របស់​ក្រសួង​សុខាភិ​បាល ស្តី​ពី​ការ​អនុម័ត​លើ​ផែន​ការ​អនុវត្ត “ការ​ផ្លាស់​ប្តូរ​បែប​បទ​និង​អា​កប្ប​កិរិយា​របស់​បុគ្គ​លិក​ពេទ្យ ឆ្ពោះ​ទៅ​រក​ការ​ពេញ​ចិត្ត​របស់​អ្នក​ជំងឺ”។ ដើម្បី​ផ្លាស់​ប្តូរ​ការ​យល់​ដឹង​អា​កប្ប​កិរិយា​និង​របៀប​របប​បម្រើ​ការ​ងារ​របស់​បុគ្គ​លិក​ពេទ្យ មន្ទីរ​សុខា​ភិបាល​ខេត្ត​សហ​ការ​ជា​មួយ​ផ្នែក​ឯក​ទេស បើក​វគ្គ​បណ្តុះ​បណ្តាល បំ​ណិន​ទំនាក់​ទំនង​និង​ក្រម​សីល​ធម៌​ជា​ច្រើន​ថ្នាក់ លើក​កម្ពស់​ស្មារតី​និង​អា​កប្ប​កិរិយា​ពង្រឹង​ទំនុក​ចិត្ត និង​ការ​ពេញ​ចិត្ត​របស់​អ្នក​ជំងឺ។ ទន្ទឹម​នឹង​នោះ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​ជួយ​ប្រ​ជា​ជន​ទទួល​បាន​សេវា​កម្ម​សុខា​ភិបាល កសាង​រូប​ភាព​បុគ្គលិក​ពេទ្យ​ក្នុង​ដំ​ណាក់​កាល​ផ្លាស់​ប្ដូរ​ថ្មី និង​អភិវឌ្ឍ​របស់​ប្រ​ទេស​ជាតិ”។

អ្នក​មីង​គៀង​ធីស្វឹង នៅ​អនុ​សង្កាត់​ទី​១០ សង្កាត់​ទី​៧ ក្រុង​ត្រា​វិញ ឱ្យ​ដឹង៖ “ខ្ញុំ​មាន​អា​យុ​៦៥​ឆ្នាំ មាន​ជំងឺ​លើស​ឈាម​ជា​រៀងរាល់​ខែ ខ្ញុំ​តែង​ទៅ​ពិនិត្យ​សុខ​ភាព​នៅ​មន្ទីរ​ពេទ្យ​ពហុព្យា​បាល​ខេត្ត​ត្រា​វិញ។ អា​កប្ប​កិរិយា​របស់​បុគ្គ​លិក គ្រូ​ពេទ្យ និង​វេជ្ជ​បណ្ឌិត​នៅ​ទី​នេះ រួស​រាយ​រាក់​ទាក់​អស់​ពី​ចិត្ត​ពី​ថ្លើម ប្រ​ជា​ជន​ពិត​ជា​រំភើប​ចិត្ត​ណាស់”។

តាម​ប្រសាសន៍​លោក គៀង​សុខា រយៈ​ពេល​ខាង​មុខ មន្ទីរ​សុខា​ភិបាល​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​លើ​ការ​លើក​កម្ពស់​វិជ្ជា​ជីវៈ និង​គុណ​ភាព​មុខ​ជំ​នាញ​សម្រាប់​បុគ្គ​លិក​ពេទ្យ; ជំ​រុញ​ការ​កែ​ទម្រង់​បែប​បទ​រដ្ឋ​បាល កាត់បន្ថយ​ពេល​វេលា​រង់​ចាំ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រ​ជា​ជន​ក្នុង​ការ​ទទួល​បាន​សេវា​កម្ម និង​កាត់​បន្ថយ​ថ្លៃ​ព្យា​បាល កាត់​បន្ថយ​ការ​បញ្ជូន​អ្នក​ជំងឺ​ទៅ​មន្ទីរ​ពេទ្យ​ថ្នាក់​លើ។ ដោយ​ឡែក មជ្ឈ​មណ្ឌល​សុខា​ភិបាល​នៅ​មូល​ដ្ឋាន ដែល​ខ្វះ​គ្រូ​ពេទ្យ​និង​វេជ្ជ​បណ្ឌិត មន្ទីរ​សុខា​ភិបាល​មាន​គម្រោង​ធ្វើ​ឱ្យ​សុក្រឹត​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត  ដើម្បី​បម្រើ​ប្រ​ជា​ជន​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរ​ជាង​ទៀត៕

                              សើុង​ម៉ា​ល័យ-មេងលី

ចែករំលែកអត្ថបទ